Lukaku បង្ហាញអារម្មណ៍ក្ដុកក្ដួល ចំពោះការចាកចេញរបស់លោក Conte ដែលដឹកនាំក្រុម Inter ឈ្នះពានរង្វាន់ Serie A ជាលើកដំបូង

//s9.kh1.co/64/649839fc307bd12fde18c4832472375ff83c93db.jpg
កីទ្បា

 ២៧-ឧសភា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

​Lukaku បង្ហាញអារម្មណ៍ក្ដុកក្ដួល ចំពោះការចាកចេញរបស់លោក Conte ដែលដឹកនាំក្រុម Inter ឈ្នះពានរង្វាន់ Serie A ជាលើកដំបូង

អឺរ៉ុប៖ Romelu Lukaku បានបង្ហាញពីមនោសញ្ចេតនាដ៏ជ្រាលជ្រៅដល់លោក Antonio Conte បន្ទាប់ពីការចាកចេញរបស់បុរសវ័យ ៥១ ឆ្នាំរូបនេះពីក្លិប Inter Milan កាលពីថ្ងៃពុធ។ លោក Conte បានចំណាយពេល ២ ឆ្នាំដឹនាំក្រុម Inter និងដឹកនាំក្លឹបដើម្បីឈ្នះពានរង្វាន់ Serie A លើកដំបូងរបស់ពួកគេក្នុងរយៈពេល ១១ ឆ្នាំក្នុងរដូវកាលនេះដោយបញ្ចប់ការឈ្នះ Juventus ដែលជាក្រុមជើងឯកលីគ ៩ សម័យកាល ។ ទោះយ៉ាងណាក៏ដោយនៅពេលដែល Inter ជួបប្រទះបញ្ហាហិរញ្ញវត្ថុធ្ងន់ធ្ងរ ការសម្រេចចិត្តមួយត្រូវបានធ្វើឡើងដែលមើលឃើញ Conte ចាកចេញដោយការយល់គ្នា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Romelu Lukaku
Romelu Lukaku

Lukaku ទទួលបានជោគជ័យក្រោមការគ្រប់គ្រងរបស់លោក Conte ដោយរកបាន ៦៤ គ្រាប់ក្នុងការបង្ហាញខ្លួន ៩៥ ប្រកួតចាប់តាំងពីលោកចូលរួមជាមួយក្រុម Inter ហើយលោកបានបង្ហោះសារដ៏ស្មោះត្រង់ទៅកាន់អតីតគ្រូបង្វឹករបស់លោកនៅលើបណ្តាញសង្គម។

Romelu Lukaku និង Antonio Conte
Romelu Lukaku និង Antonio Conte

Lukaku បានសរសេរថា៖ «ក្នុងឆ្នាំ ២០១៤ យើងបាននិយាយគ្នាជាលើកដំបូង ហើយយើងមានទំនាក់ទំនងតាំងពីពេលនោះមក ។ អ្នកបានមកនៅពេលវេលាដ៏ត្រឹមត្រូវ ហើយបានផ្លាស់ប្តូរខ្ញុំឱ្យក្លាយជាកីឡាករម្នាក់ ហើយធ្វើអោយខ្ញុំកាន់តែរឹងមាំខាងស្មារតី ហើយសំខាន់ជាងនេះទៅទៀតគឺយើងបានឈ្នះពានជាមួយគ្នា! ជ័យជម្នះគឺជាអ្វីដែលសំខាន់សម្រាប់អ្នក ហើយខ្ញុំរីករាយដែលខ្ញុំមានអ្នកធ្វើជាគ្រូបង្វឹក។ ខ្ញុំនឹងរក្សាគោលការណ៍របស់អ្នកសម្រាប់អាជីពដែលនៅសល់របស់ខ្ញុំ (ការរៀបចំកាយសម្បទាផ្លូវចិត្តនិងកំលាំងជំរុញដើម្បីឈ្នះ…) វាជាការរីករាយក្នុងការលេងសម្រាប់អ្នក! អរគុណចំពោះអ្វីដែលអ្នកបានធ្វើ ខ្ញុំជំពាក់អ្នកច្រើនណាស់

កីឡាករ Romelu Lukaku 
Antonio Conte
Antonio Conte
KARUNA
KARUNA (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T