រូបភាពសាមញ្ញៗ តែកុំមើលអត្ថន័យ ណាខុន ពោលពាក្យបែបនេះ ទៅកាន់ភរិយាទៅវិញ

//s9.kh1.co/2e/2eed7a3b75e5307d4ba3637a640af53e067eaf0c.jpg
តារា & កម្សាន្ដ

 ២៥-ឧសភា-២០២១ ១១ព្រឹក · ៣ ឆ្នាំមុន

អ្នកណាមិនច្រណែន បើណាខុន កាន់តែបង្ហាញភាពផ្អែមល្ហែមបែបនេះទៅកាន់ភរិយា។

សៀមរាប៖  តារាសម្តែងដ៏មានប្រជាប្រិយភាព ស្រឯម ស្រស់សង្ហា លោក ណាខុន ដែលមហាជនជាច្រើនប្រាកដជាបានស្គាល់លោកច្បាស់ តាមរយៈតួឯកប្រុសក្នុងខ្សែភាពយន្តរឿងភាគខ្មែជាច្រើន បច្ចុប្បន្នគេសង្កេតឃើញថា វត្តមានរបស់លោកនៅក្នុងទីផ្សារសិល្បៈ ហាក់រីកលូតលាស់យ៉ាងខ្លាំង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ម្យ៉ាងវិញទៀតសោត  បើងាកមកមើលពីជីវិតស្នេហារបស់តារាប្រុសរូបនេះវិញ មួយរយៈចុងក្រោយនេះ គេតែងតែឃើញប្តីប្រពន្ធមួយគូនេះ ដឹកដៃគ្នាទៅដើរកម្សាន្ត បង្ហាញពីទំនាក់ទំនងស្នេហារវាងខ្លួននិងភរិយាយ៉ាងស្អិតរមួតតែម្ដង កាន់តែយល់ចិត្តគ្នា ហើយតែងតែបង្ហាញសកម្មភាពស្វីតៗ ចំពោះគ្នាមិនចាញ់គូស្នេហ៍ដទៃប៉ុន្មានឡើយ។ 

ជាក់ស្ដែង នៅមុននេះបន្តិចតារាសម្ដែងប្រុសសង្ហារូបនេះ បានបង្ហោះរូបភាពពាក់អាវគូយ៉ាងសាមញ្ញជាមួយភរិយាជាទីស្រឡាញ់របស់លោក នៅឯទឹកដីខេត្តសៀមរាបយ៉ាងស្រស់ស្អាត មិនតែប៉ុណ្ណោះជាមួយនឹងរូបភាពធម្មតាបែបនេះ តែអត្ថន័យរបស់លោកបានពោលពាក្យបែបនេះទៅកាន់ភរិយាថា៖​ 

អរគុណប្រពន្ធសម្លាញ់ដែលបានផ្ដល់ភាពកក់ក្តៅនិងឲ្យកម្លាំងចិត្តដល់ប្ដីគ្រប់ពេលវេលា. ប្ដីអរគុណសម្រាប់ក្ដីស្រលាញ់មួយនេះ

ណាខុន

សូមទស្សនារូបភាពខាងក្រោម៖

ណាខុន និង ភរិយា
ណាខុន និង ភរិយា
ណាខុន និង ភរិយា
ណាខុន និង ភរិយា
ណាខុន និង ភរិយា
ណាខុន និង ភរិយា
ណាខុន និង ភរិយា
ណាខុន និង ភរិយា
ណាខុន និង ភរិយា
ណាខុន និង ភរិយា
ណាខុន
Heng Sivchean
S.C

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T