ក្រោយប្រឡាយទឹកគ្មានសម្រាមបែបនេះ ខេម ក៏និយាយពីអារម្មណ៍ ផុសពីក្នុងចិត្តទៅកាន់មហាជន

//s9.kh1.co/15/155923a6876743ceb3df21a32f8e47471a316b76.jpg
តារា & កម្សាន្ដ

 ២៤-ឧសភា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

តារាចម្រៀង ខេម ក៏បង្ហាញពីការពេញចិត្តនៅពេលបងប្អូនទាំងអស់គ្នា មិនចោលសម្រាមផ្តេសផ្តាសនៅពេលកន្លងមក ដែលមានសម្រាមអណ្តែងពេញប្រឡាយទឹក។

ភ្នំពេញ៖ កាលពីយប់មិញនេះមានភ្លៀងធ្លាក់មួយមេយ៉ាងធំ ដែលធ្វើឲ្យប្រឡាយទឹកនៅស្ទឹងមានជ័យមានការច្រាលឡើងយ៉ាងខ្លាំង ប៉ុន្តែអ្វីដែលចម្លែកនោះ គឺលើកនេះគ្មានសម្រាមអណ្តែងដូចពេលកន្លងទៅនោះទេ ដែលនេះពិតធ្វើឲ្យបងប្អូនជនរួមជាតិទាំងអស់គ្នាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក មិនត្រឹមតែបងប្អូនប្រជាពលរដ្ឋនោះទេ ដែលសប្បាយចិត្តដែលឃើញប្រឡាយទឹកគ្មានសម្រាមបែបនេះ សូម្បីតារាចម្រៀង ខេម ក៏បង្ហាញពីការពេញចិត្តនៅពេលបងប្អូនទម្លាប់អនាម័យ មិនចោលសម្រាមផ្តេសផ្តាស់ ដោយខ្លឹមសារទាំងមូលមានអត្ថន័យថា៖

សូមសរសើរនឹងសប្បាយចិត្តណាស់ហើយខ្ញុំសូមលើកទឹកចិត្តពុកម៉ែបងប្អូនរស់នៅស្ទឹងមានជ័យរូបភាពដែលបានពីបណ្តាញសង្គមបញ្ជាក់ភ្លៀងមួយមេធំគ្មានសំរាមអណ្តែតដូចមុនទៀតទេ នេះសបញ្ជាក់អោយឃើញពីការចូលរួមនឹងយល់ដឹងអំពីផលប៉ៈពាល់នៃការចោលសំរាម សូមលើកដៃអរគុណ ហើយសង្ឃឹមថាខណ្ឌ័ដទៃទៀតនឹងបានផ្លាស់ប្តូរផ្នត់គំនិតបញ្ឈប់ការចោលសំរាមផ្តេសផ្តាស់ ដើម្បីទីក្រុងនិងប្រទេសរបស់យើង

ខេម

យ៉ាងណាមិញ តារាប្រុសរូបនេះបានបន្តលើកទឹកចិត្តដល់បងប្អូនដែលរស់នៅទីកន្លែងខណ្ឌផ្សេងៗទៀតសូម្បីបន្តអនុវត្តអនាម័យដោយ ទុកដាក់សម្រាមឲ្យមានសណ្តាប់ធ្នាប់ដើម្បីរក្សាសោភ័ណភាពប្រទេសកម្ពុជាទាំងមូលផងដែរ៕

ដើម្បីទទួលបានព័ត៌មានបន្ថែម និងថ្មីៗ ព្រមទាំងរហ័សពីគេហទំព័រខ្មែរឡូតសូមចុច៖ https://t.me/khmerload

សូមចូលទស្សនារូបភាពខាងក្រោម៖

ខេម
ខេម
ខេម
ខេម
ទឹកប្រឡាយស្ទឹងមានជ័យ
ទឹកប្រឡាយស្ទឹងមានជ័យ
ខេម
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T