ខឹងគណៈកម្មការដាក់ពិន្ទុមិនសូវសុក្រឹត សេដ្ឋីនីថៃភេទទី៣ម្នាក់នេះ ជះលុយរាប់សិបលាន ទិញភាគហ៊ុន Miss Universe

//s9.kh1.co/74/74652b98f291adc1938d197f5142f8098e0a49d7.jpg
តារា & កម្សាន្ដ

 ២៤-ឧសភា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

ខឹងគណកម្មាការដាក់ពិន្ទុមិនសូវសុក្រឹត សេដ្ឋីនីថៃភេទទី៣ម្នាក់នេះ ជះលុយរាប់សិបលាន ទិញភាគហ៊ុន Miss Universe ដល់ទៅ៥១%

ថៃ: កាលពីពេលថ្មីៗនេះ នាង Anne Jakrajutatip ដែលមហាជនថៃបានស្គាល់ថាជាសេដ្ឋីនីជនជាតិថៃភេទទី៣ ដែល​មានជាងគេក្នុងប្រទេស​ បាន​ចេញ​មុខ​បញ្ជាក់​ថា ខ្លួន​បាន​នឹង​កំពុងតែ ​រៀប​ចំ​ឯកសារ ​រត់​ការ​ទិញ​ភាគហ៊ុន​របស់​Miss Universe ចំនួន​៥១ភាគរយ  ដោយ​ចាយ​លុយសុទ្ធ​តែម្តង ហើយបានសន្យាដោយបញ្ជាក់យ៉ាងច្បាស់ៗថា ​ឆ្នាំ​ក្រោយ​ៗទៀត នឹង​ដាក់ពិន្ទុ​ឲ្យសុក្រឹត យុត្តិធម៌បំផុត ព្រមទាំងរៀបចំដំណើរការប្រកួត​ឲ្យបាន​ល្អជាងឆ្នាំណាៗទាំងអស់ផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
នាង Anne Jakrajutatip
នាង Anne Jakrajutatip

សូមរំលឹកផងដែលថា ក្រោយខកខានគ្រងមកុដបវរកញ្ញាឯកចក្រវាលពិភពលោកលើកទី៦៩ មហាជន និងតារាថៃល្បីៗមួយចំនួនបានសម្តែងមតិមិនសូវពេញចិត្តប៉ុន្មានទេចំពោះពិន្ទុ និងលទ្ធផលដែលទទួលបានខណ:បវរកញ្ញាជើងខ្លាំងថៃ ប្រកបដោយសមត្ថភាព និងទេពកោល្យព្រមទាំងភាពស្រស់ស្អាត Amanda បានត្រឹមឈរជាដំណែងTop១០ ក្នុងការប្រកួត ដោយម្ចាស់មកុដបវរកញ្ញាឯកចក្រវាលពិភពលោកលើកទី៦៩ ដោយតម្លៃមកុដប្រមាណជាង៥លានដុល្លារបានទៅលើបវរកញ្ញាប្រទេសម៉ិចស៊ិកកូទៅវិញ៕

ដើម្បីទទួលបានព័ត៌មានបន្ថែម និងថ្មីៗ ព្រមទាំងរហ័សពីគេហទំព័រខ្មែរឡូតសូមចុច៖ https://t.me/khmerload

នាង Anne Jakrajutatip
នាង Anne Jakrajutatip
នាង Anne Jakrajutatip
នាង Anne Jakrajutatip
នាង Anne Jakrajutatip
នាង Anne Jakrajutatip
Sun Vannak
V.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T