ដៃគូសិល្ប:គំរូ! ក្រោយដឹង មរណភាពម្តាយ ឆន សុវណ្ណរាជ ឱក សុគន្ធកញ្ញា ទៅចូលរួមបុណ្យភ្លាមៗ

//s9.kh1.co/8b/8b0893e426d62a26d4791b208fb8e02e9a739769.jpg
តារា & កម្សាន្ដ

 ២៤-ឧសភា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

ក្រោយទទួលដំណឹង មរណភាពអ្នកម្តាយលោកឆន សុវណ្ណរាជ ស្រាប់តែ អ្នកនាងឱក សុគន្ធកញ្ញាទៅចូលរួមបុណ្យសពតែម្តង

ភ្នំពេញ: ដូចដែលប្រិយមិត្ត និងទស្សនិកជនបានជ្រាបរួចស្រេចមកហើយពីដំណឹងមរណភាពដ៏សែនក្រៀមក្រំ របស់ក្រុមគ្រួសារលោក ឆន សុវណ្ណរាជ ក្រោយអ្នកម្តាយជាទីស្រឡាញ់របស់លោក បានទទួលមរណភាពកាលពីថ្ងៃអាទិត្យ ទី២៣ ខែឧសភា ឆ្នាំ២០២១កន្លងទៅនេះ ដោយបានបន្សល់ទុកជាក្តីសោកស្តាយ និងសោកសង្រេងយ៉ាងខ្លាំងដល់ក្រុមគ្រួសារតារាចម្រៀងលោក ឆន សុវណ្ណរាជ ផ្ទាល់តែម្តង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
អ្នកនាង ឱក សុគន្ធកញ្ញា
អ្នកនាង ឱក សុគន្ធកញ្ញា

យ៉ាងណាមិញ ភ្លាមៗនោះ អ្នកនាង ឱក សុគន្ធកញ្ញា ដែលហ្វេនៗជាច្រើនបានស្គាល់ថា ជាដៃគូចម្រៀងមួយដ៏មានទេពកោសល្យ និងសាកសមជាមួយលោក ឆន សុវណ្ណរាជ បានធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើលជាខ្លាំង ក្រោយអ្នកនាង បានចូលរួមពិធីបុណ្យសពរបស់អ្នកម្តាយលោកឆន សុវណ្ណរាជ ដំបូងគេបង្អស់ ដែលបានបង្ហាញពីគំរូយ៉ាងល្អ ខណ:ពេលដែលអ្នករួមសិល្ប:ដូចគ្នាជួបទុក្ខលំបាក។

សូមរំលឹកផងដែលថា តាមការបញ្ជាក់របស់លោក ឆន សុវណ្ណរាជ តាមរយ:គណនីហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោក បានបញ្ជាក់ថា មូលហេតុនៃការទទួលមរណភាពម្តាយរបស់លោក បណ្តាលមកពីមូលហេតុ ដោយសារតែរោគលើស ឈាមនឹងគាំងបេះដូង ក្នុងជន្មាយុ៦០ឆ្នាំ៕

ចង់ជ្រាបឲ្យកាន់តែច្បាស់ សូមទស្សនារូបភាពខាងក្រោមទាំងអស់គ្នា÷

ដើម្បីទទួលបានព័ត៌មានបន្ថែម និងថ្មីៗ ព្រមទាំងរហ័សពីគេហទំព័រខ្មែរឡូតសូមចុច៖ https://t.me/khmerload

អ្នកនាង ឱក សុគន្ធកញ្ញា និងក្រុមគ្រួសារលោកឆន សុវណ្ណរាជ
អ្នកនាង ឱក សុគន្ធកញ្ញា និងក្រុមគ្រួសារលោកឆន សុវណ្ណរាជ
អ្នកនាង ឱក សុគន្ធកញ្ញា
អ្នកនាង ឱក សុគន្ធកញ្ញា
អ្នកនាង ឱក សុគន្ធកញ្ញា និងលោក ឆន សុវណ្ណរាជ
អ្នកនាង ឱក សុគន្ធកញ្ញា និងលោក ឆន សុវណ្ណរាជ
អ្នកនាង ឱក សុគន្ធកញ្ញា និងលោក ឆន សុវណ្ណរាជ
អ្នកនាង ឱក សុគន្ធកញ្ញា និងលោក ឆន សុវណ្ណរាជ
ឆន សុវណ្ណរាជឱក សុគន្ធកញ្ញា
Sun Vannak
V.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T