ខួបកំណើតអាយដលឆ្នាំនេះប្លែក!​ ភរិយា ព្រាប សុវត្ថិ​ លេងមួយក្បាច់នេះបាក់ចង្កេះស្វាមីហើយ

//s9.kh1.co/32/32c3610cf77badf2d922625029968aa5b302b530.jpg
តារា & កម្សាន្ដ

 ២២-ឧសភា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

គ្រាន់តែមើលក៏កក់ក្តៅដែល ថ្ងៃកំណើត លោក ព្រាប សុវត្ថិ សាមញ្ញៗតែពោពេញដោយសុភមង្គល។

ភ្នំពេញ៖ ជឿជាក់ថា ពុកម៉ែបងប្អូនប្រាកដជាស្គាល់ច្បាស់ពី កំពូលតារាចម្រៀង លោក ព្រាប សុវត្ថិ ដែលលោកមាន វ័យកាន់តែទៅមុខទៅហើយ ប៉ុន្តែប្រជាប្រិយភាព និងសម្លេងដ៏ពិរោះរណ្ដំរបស់លោក នៅតែអាចឆាបយកបេះដូងហ្វេនៗគ្រប់ស្រទាប់វ័យបានដដែល ជាពិសេស រូបលោកនៅតែសង្ហាដដែលថែមទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មិនតែប៉ុណ្ណោះ លោកមិនត្រឹមតែមានភាពល្បីល្បាញនៅក្នុងវិស័យសិល្បៈ និងរូបរាងសង្ហារបស់លោក ប៉ុណ្ណោះទេ តារាចាស់វស្សារូបនេះថែមទាំងធ្វើឲ្យ អ្នកគាំទ្រចាប់អារម្មណ៍ តាមដានយ៉ាងកៀកកិតអំពីជីវិតក្រៅឆាក ជីវិតគ្រួសារដ៏មានសុភមង្គលជាមួយកូនៗ និងភរិយា ដោយតែងបង្អួតពីភាពផ្អែមល្ហែមមិនចេះដាច់។

ជាក់ស្ដែង  នៅថ្ងៃនេះផងដែរ គឺជាថ្ងៃពិសេសខួបកំណើត  របស់តារាចម្រៀងលោក ព្រាប សុវត្ថិ ។ តួយ៉ាង នៅក្នុងឪកាសថ្ងៃដ៏សំខាន់មួយនេះ ភរិយាជាទីស្រឡាញ់របស់លោកបានមិនបានរៀបចំជានំខួបកំណើតអ្វីនោះទេ បានត្រឹមតែយកនំបញ្ចុកមកធ្វើជំនួសជានំកំណើតវិញ។ យ៉ាងណាមិញ ភរិយារបស់តារាប្រុសរូបនេះក៏បាន ចែកចាយនៅលើបណ្តាញសង្គមមើលទៅពោពេញដោយក្តីសុខសុភមង្គល ព្រមទាំងមានសារជូនពរយ៉ាងផ្អែមល្ហែម ទៅស្វាមីជាទីស្រឡាញ់បែបនេះថា៖

រីករាយថ្ងៃ កំណើតអាយដលមានតែនំបញ្ជុកទេជាកាដូ ជូនបង សូមអោយបងមាន សុខភាពល្អ ជោគជ័យរាល់ភារកិច្ច នឹងមានស្នាមញញឹមពេញមួយជីវីត ។

ភរិយាលោក ព្រាប សុវត្ថិ

សូមទស្សនារូបភាពខាងក្រោម៖

គ្រួសារ លោកព្រាប សុវត្ថិ
គ្រួសារ លោកព្រាប សុវត្ថិ
គ្រួសារ លោកព្រាប សុវត្ថិ
គ្រួសារ លោកព្រាប សុវត្ថិ
គ្រួសារ លោកព្រាប សុវត្ថិ
គ្រួសារ លោកព្រាប សុវត្ថិ
គ្រួសារ លោកព្រាប សុវត្ថិ
គ្រួសារ លោកព្រាប សុវត្ថិ
គ្រួសារ លោកព្រាប សុវត្ថិ 
គ្រួសារ លោកព្រាប សុវត្ថិ 
ព្រាប សុវត្ថិ
Heng Sivchean
S.C

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T