ផ្អើលអស់ក្រមុំៗ ក្រោយឃើញ មុខមាត់ពិតរបស់កូនប្រុសពៅ Ng Man Tat

//s9.kh1.co/a3/a3fe9ad39795420fc14a728b8e99423553f42a2f.jpg
តារា & កម្សាន្ដ

 ២២-ឧសភា-២០២១ ១២ល្ងាច · ៣ ឆ្នាំមុន

មិនធម្មតា កក្រើកពេញបណ្តាញសង្គម ផ្អើលអស់ក្រមុំៗ ក្រោយមុខមាត់ពិតរបស់កូនប្រុសពៅតារាសម្តែងចិនរូបនេះត្រូវបានទម្លាយ ថាស្អាតមិនណយទេ

ចិន: ប្រហែលជាមានពុកម៉ែ បងប្អូន និងប្រិយមិត្តមិនច្រើនទេដែលបានស្គាល់ពីជីវិតឯកជនរបស់តារាសម្តែងចិនដ៏ល្បី លោក Ng Man Tat ដែលទើបតែទទួលមរណភាពកាលពីពេលថ្មីៗនេះ ថាតើលោកមានកូនប៉ុន្មាននាក់ ហើយតើពួកគេជាតារាសម្តែង ឬក៏យ៉ាងណា ខណ:ដែលជីវិតឯកជន និងជីវប្រវត្តិរបស់លោកមិនសូវបានបញ្ចេញជាសាធារណៈ ប៉ុន្មានទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោក Ng Man Tat និងទិនហ្វី
លោក Ng Man Tat និងទិនហ្វី

យ៉ាងណាមិញ កាលពីពេលថ្មីៗនេះ លោក Wu Wei Lun មានអាយុ ១៩ ឆ្នាំ ដែលត្រូវបានគេស្គាល់ថាជាកូនប្រុសពៅតែម្នាក់គត់ របស់តារាកំប្លែង Ng Man Tat បានបង្ហាញខ្លួននៅឯពិធីបុណ្យសពរបស់ឪពុក លោកកាលពីដើមឆ្នាំនេះ បានធ្វើឲ្យមហាជន និងអ្នកគាំទ្រគ្រប់គ្នាភ្ញាក់ផ្អើលជាខ្លាំងចំពោះសម្រស់ដ៏ស្រស់សង្ហារបស់លោក ជាពិសេសអត្តចរិក និងកាយវិការ ព្រមទាំងកែវភ្នែកស្រទន់ ទឹកមុខសមសួន ខណ:ពេលដែលលោកបានផ្តល់បទសម្ភាសន៍ទៅកាន់អ្នកកាសែត ក្នុងកំឡុងពេលនៃពិធីបុណ្យសពរបស់លោកឪពុកលោក។

លោក Wu Wei Lun
លោក Wu Wei Lun

សូមរំលឹកផងដែលថា លោក Wei Lun ជាកូនពៅរបស់តារា សម្តែង Ng Man Tat ជាមួយនឹងប្រពន្ធជនជាតិម៉ាឡេស៊ី ឈ្មោះ Hou Shan Yan ដែលគាត់មានកូនស្រីម្នាក់ទៀត ជាមួយគ្នាផងដែរ ។ ក្រៅតែពីកូនប្រុសស្រីទាំងពីរនាក់នេះ តារាសម្តែងជើងចាស់រូបនេះក៏មានកូនស្រីវ័យចំណាស់ចំនួន ៣ នាក់ដែរ គឺ ២ នាក់ជាកូនប្រពន្ធដើមឈ្មោះ Mak Lei Lei និង ម្នាក់ទៀតជាអតីតតារាសម្តែង Lo Siu Chi ដោយកាលពីពេលថ្មីៗនេះ លោក Ng Man Tat បានទទួលមរណភាពក្នុងអាយុ ៧០ ឆ្នាំ  ដោយសារតែជម្ងឺមហារីកថ្លើម ៕

លោក Wu Wei Lun និងលោកឪពុក
លោក Wu Wei Lun និងលោកឪពុក
លោក Wu Wei Lun និងក្រុមគ្រួសារ
លោក Wu Wei Lun និងក្រុមគ្រួសារ
លោក Wu Wei Lun
លោក Wu Wei Lun
Sun Vannak
V.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T