ភ្នំពេញ: ពុកម៉ែ បងប្អូន និងប្រិយមិត្ត ទស្សនិកជន ពិតជាបានស្គាល់នៅវត្តមានតារាជើងចាស់ដ៏ល្បីគឺ លោកស្រី អ៊ឹម ផល្លា ដែលច្រើនសម្តែងជាតួអង្គម្តាយ ឬមេដោះនោះ ដោយកាលពីពេលថ្មីៗនេះ ក្រោយទទួលបានការជាសះស្បើយពីជំងឺកូវីដ១៩ហើយនោះ តារាជើងចាស់នេះ ក៏បានជួបទុក្ខជាបន្តដោយលោកស្រីត្រូវបានម្ចាស់ផ្ទះឈ្នួលសម្រេចមិនជួលផ្ទះ ឲ្យនៅបន្តទៀតឡើយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ យោងតាមការបញ្ជាក់របស់លោក អ៊ឹម ជីវ៉ា តាមរយ:គណនីហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោកបានបញ្ជាក់ប្រាប់មហាជនយ៉ាងដូច្នេះថា÷

អបអសាទរ តារាសម្តែងជើងចាស់ អ៊ុំ ផល្លា បានជាសះស្បើយពីជំងឺកូវិត១៩ហើយ ! តែអ្វីសំខាន់គឺ ខ្ញុំបាទត្រូវរកកន្លែងអោយគាត់ស្នាក់នៅធ្វើចត្តាឡីស័ក១៤ថ្ងៃទៀត 😭ព្រោះផ្ទះចាស់ដែលគាត់នៅនោះគឺគេមិនជួលអោយគាត់ទៀតទេ😭 ។ មិនអីទេ ខ្ញុំបាទនិងនិងជួយរកកន្លែងអោយតារារូបនេះនៅបណ្តោះអាសន្នសិន ។
សូមរំលឹកផងដែលថា តារាសម្តែងជើងចាស់ លោកស្រី អ៊ឹម ផល្លា ត្រូវបានរកឃើញថាមានវិជ្ជមានកូវីដ១៩ នៅក្នុងបន្ទប់ជួល ដោយពេលបច្ចុប្បន្ន អាស្រ័យដោយការយកចិត្តដាក់ពីសំណាក់ក្រុមគ្រូពេទ្យជំនាញ តារាជើងចាស់រូបនេះ បានជាសះស្បើយពីជំងឺដ៏កាចសាហាវមួយនេះហើយ៕


