ពិតជាសង្វេគណាស់! ក្មេងប្រុសម្នាក់ខំហែលទឹករាប់សិបគីឡូម៉ែត្រ ប្រថុយជីវិត ប្រាថ្នាចាកចេញពីប្រទេសកំណើត ដើម្បី....

//s9.kh1.co/a0/a0501d82b4b1d732f0a7060e9569a2b18e363098.jpg
សង្គម

 ២១-ឧសភា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

ក្មេងប្រុសម្នាក់ខំហែលទឹករាប់សឹមគីឡូម៉ែត្រ ប្រថុយជីវិត ប្រាថ្នាចាកចេញពីប្រទេស កំណើត ដើម្បីចូលទៅប្រទេសអេស្ប៉ាញ

ប្រទេសម៉ារ៉ុក: ជារឿងដ៏គួរឲ្យសង្វេគ និងសែនអាណិតជាទីបំផុត ក្រោយក្មេងប្រុសជនជាតិម៉ារ៉ុកភៀសខ្លួនម្នាក់បានប្រើដបទឹកប្លាស្ទិចទទេ ចងផ្តុំគ្នាធ្វើជាឧបករណ៍ហែលទឹក ឆ្លងទៅដល់តំបន់ Ceuta នៃប្រទេសអេស្ប៉ាញ ដែលស្ថិតនៅទ្វីបអាហ្រ្វិកខាងជើងនៅសប្តាហ៍នេះ ក្នុងបំណងចាកចេញពីប្រទេសកំណើត ឆ្លងដែនសមុទ្រមករស់នៅប្រទេសអេស្ប៉ាញ បាននិយាយទាំងទឹកភ្នែកដោយបានរៀបរាប់ប្រាប់ប៉ូលីសអេស្ប៉ាញយ៉ាងដូច្នេះថា:

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ក្មេងប្រុស ជនជាតិម៉ារ៉ុក
ក្មេងប្រុស ជនជាតិម៉ារ៉ុក

ខ្ញុំសុខចិត្តលះបង់ជីវិត និងស្លាប់ជាជាងត្រលប់ទៅកាន់ប្រទេសម៉ារ៉ុកវិញ 

សម្តីក្មេងប្រុស

នេះបើយោងតាមការឲ្យដឹងពីទាហានអេស្ប៉ាញ ដែលបានបកប្រែពាក្យដែលកុមារនេះបាននិយាយ នៅមុនពេលដែលត្រូវបានគេបញ្ជូនត្រឡប់ទៅប្រទេសកំណើតវិញ។

សូមរំលឹកផងដែលថា ពីមួយឆ្នាំទៅមួយឆ្នាំ មានពលរដ្ឋ ភៀសខ្លួនមកពីទ្វីបអាហ្រ្វិកជាច្រើនម៉ឺននាក់បានប៉ុនប៉ងធ្វើដំណើរតាមផ្លូវសមុទ្រ ក្នុងគោលបំណងចូលទៅទ្វីបអឺរ៉ុប ដើម្បីគេចពីសង្រ្គាម និងការខ្វះខាត ដោយសង្ឃឹមថា ពេលដែលខ្លួនបានចូលទៅដល់ទ្វីបអ៊ឺរ៉ុប ជីវិតរបស់គេនឹងមានការផ្លាស់ប្តូរ ប៉ុន្តែជាអកុសលពួកគេទងមួយចំនួនបានស្លាប់នៅពេលធ្វើដំណើរ និងមានមួយចំនួនទៀតត្រូវបានគេចាប់បញ្ចូនឲ្យត្រលប់ទៅប្រទេសកំណើតវិញ៕

ដើម្បីទទួលបានព័ត៌មានបន្ថែម និងថ្មីៗ ព្រមទាំងរហ័សពីគេហទំព័រខ្មែរឡូតសូមចុច៖ https://t.me/khmerload

Sun Vannak
V.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T