ស្ងាត់ៗភាពយន្ត Hollowood ចំនួន ៣ ចូលរួមសម្តែងដោយតារាល្បីៗបានកំពុងត្រៀមពញ្ញាក់អារម្មណ៍មិត្តអ្នកគាំទ្រ

//s9.kh1.co/8a/8a5ea7266cb31312dc490ae5841d237ab349c93a.jpg
តារា & កម្សាន្ដ

 ១៨-ឧសភា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

ស្ងាត់ៗភាពយន្ត Hollowood ចំនួន ៣ ចូលរួមសម្តែងដោយតារាល្បីៗបានកំពុងត្រៀមពញ្ញាក់អារម្មណ៍មិត្តអ្នកគាំទ្រ

ថៃ៖ បើយោងតាមប្រភពព័ត៌មានកម្សាន្តថៃមួយបានឲ្យដឹងថា តារាសម្តែងប្រុសស្រីជួរមុខប្រចាំប្រទេសថៃជាច្រើនរូបបានត្រៀមខ្លួនរួចជាស្រេច សម្រាប់ថតភាពយន្តខ្នាតធំបែប Hollowood។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តោះ! ចង់ដឹងអត់ថា តើភាពយន្តខ្នាតធំទាំង ៣ នោះមានចំណងជើងអ្វីខ្លះ? ហើយចូលរួមសម្តែងដោយតារារូបណាខ្លះ?

១. Poo Praya Lundberg

តារាសម្តែង និងតារាម៉ូដែល Poo Praya បានបង្ហើបថានាងនឹងត្រៀមដើរជាតួ​ឯកនៅក្នុងភាពយន្តហូលីវូត ដែលរឿងនោះមានចំណងជើងថា «Paradise City» ហើយក្នុងរឿងនេះក៏មានការចូលរួមសម្តែងដោយ Bruce Willis និង John Travolta ផងដែរ។

Poo Praya Lundberg
Poo Praya Lundberg

២. Weir Sukollawat

រីឯភាពយន្តហូលីវូតចំណងជើង «Thirteen Lives» វិញឃើញថាមានការចូលរួមសម្តែងដោយតារាល្បីៗជាច្រើនដួងដូចជា Weir Sukollawat, James Theeradon, Two Popetorn, Tui Thirapat និង Ploy Pattrakorn ដែលបច្ចុប្បន្ននេះពួកគេកំពុងមមាញឹកក្នុងការសម្តែងនៅឯប្រទេសអូស្តា្រលី។

James Theeardon និង Weir-Sukollawat
James Theeardon និង Weir-Sukollawat
 Ploy Pattrakorn
 Ploy Pattrakorn

៣. Mike D. Angelo

ចំណែកតារាប្រុសរូបសង្ហា Mike D. Angelo បានក្លាយជាតួឯក និងជាតួអង្គដ៏សំខាន់នៅក្នុងភាពយន្ត «The Misfits» ដែលរឿងនេះគ្រោងនឹងចាក់បញ្ចាំងនៅក្នុងថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ ឆាប់ៗនេះហើយ៕

Mike D. Angelo
Mike D. Angelo

ប្រភពthaiupdate

Chhai Dary
CDR (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T