តិចអត់ដឹងថា បាតុភូតឥន្ទធនូអាចកើតមាននៅពេលយប់ តើវាបណ្ដាលមកពីមូលហេតុអ្វី?

//s9.kh1.co/66/66b28ab64cfe9048b19a67188660eb15bc082af9.jpg
បច្ចេកវិទ្យា

 ១៨-ឧសភា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

ជាលទ្ធផល ពណ៌ឥន្ទធនូនៅពេលយប់មិនសូវដិតច្បាស់ ដូចដែលបានកើតមាននៅពេលថ្ងៃនោះទេ។

បរទេស៖ អ្នកទាំងអស់គ្នាច្បាស់ជាធ្លាប់បានឃើញឥទ្ទធនូនៅពេលថ្ងៃ ប៉ុន្តែវាជារឿងមួយដ៏កម្រ ប្រសិនបើអ្នកបានឃើញវានៅពេលយប់។ ព្រះអាទិត្យមិនមែនជាប្រភពតែមួយគត់នោះទេ ដែលបង្កើតឲ្យមានបាតុភូតឥទ្ទធនូនៅលើផែនដី។ ព្រះចន្ទក៏អាចបង្កើតឲ្យមានបាតុភូតមួយនេះ នៅពេលយប់ តាមរយៈការទទួលពន្លឺបន្តពីព្រះអាទិត្យបានដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅពេលយប់ ប្រសិនបើព្រះចន្ទអាចជះពន្លឺបានភ្លឺ ហើយមានសំណើមគ្រប់គ្រាន់នៅក្នុងទីតាំងបរិយាកាសដ៏ត្រឹមត្រូវ នោះវាអាចនឹងបង្កើតបានជាបាតុភូតឥទ្ទធនូ។ មិនតែប៉ុណ្ណោះ ព្រះចន្ទត្រូវតែជិតពេញវង់ ដើម្បីអាចផ្ដល់ពន្លឺគ្រប់គ្រាន់។ ទោះបីជាព្រះចន្ទពេញវង់ វាក៏មិនអាចផ្ដល់ពន្លឺប្រហាក់ប្រហែលនឹងព្រះអាទិត្យបានដែរ។ ពន្លឺព្រះចន្ទដែលជះមកកាន់បរិយាកាសរបស់យើង នឹងពត់កោងនៅពេលឆ្លងកាត់តំណក់ទឹកភ្លៀង។ ពន្លឺនឹងត្រូវញែកចេញនៅមុំផ្សេងៗ ក្នុងតំណក់ទឹកភ្លៀង ហើយបញ្ចេញជាពហុពណ៌។ ប្រសិនបើតំណក់ទឹកមានទំហំតូចពេក ដូចមាននៅក្នុងអ័ព្ទឬសន្សើម ពន្លឺមិនអាចញែកចេញពីគ្នាបានពេញលេញទេ។

ជាលទ្ធផល ពណ៌ឥន្ទធនូនៅពេលយប់មិនសូវដិតច្បាស់ ដូចដែលបានកើតមាននៅពេលថ្ងៃនោះទេ។ ដើម្បីមើលឃើញឥទ្ទធនូនៅពេលយប់ អ្នកក៏ត្រូវឈរនៅទីតាំងដ៏ត្រឹមត្រូវផងដែរ។ ប្រសិនបើអ្នកស្ថិតនៅលើដីរាបស្មើ ព្រះចន្ទត្រូវស្ថិតនៅមុំ៤២ដឺក្រេខាងលើដី ឬឥទ្ទធនូពេលយប់នឹងបង្ហាញខ្លួនខាងលើជើងមេឃ៕

ដើម្បីទទួលបានព័ត៌មានបន្ថែម និងថ្មីៗ ព្រមទាំងរហ័សពីគេហទំព័រខ្មែរឡូត សូមចូលទៅកាន់តេឡេក្រាម៖ https://t.me/khmerload

បាតុភូតឥទ្ទធនូនៅពេលយប់
បាតុភូតឥទ្ទធនូនៅពេលយប់
Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · មួយខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T