ទម្លាប់​គិត​វិជ្ជមាន បែបនេះ​ឲ្យ​ច្រើន​ នោះ​អ្នក​នឹង​យល់​ថា អាយុ​គ្រាន់​ជា ​តួលេខតែប៉ុណ្ណោះ​

//s9.kh1.co/f3/f378f89f25272ced07fbb438fc5d263d31672fc4.jpg
នារី

 ១៨-ឧសភា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

មនុស្សស្រីគួរតែទម្លាប់​ អនុវត្តធ្វើរឿងទាំងនេះ ព្រោះការធ្វើរឿងទាំងនេះ វានឹងធ្វើឱ្យអ្នក​ មិនភ័យខ្លាច ក្នុង​ការ​ឈានចូលវ័យ ច្រើនឡើយ។

យល់ដឹង៖ មនុស្សស្រីជាច្រើន តែងតែព្រួយបារម្ភពីនេះ ពីនោះ នៅពេលដែលវ័យរបស់ខ្លួន កាន់តែច្រើនឡើង ប៉ុន្តែមកដល់សម័យនេះទៅហើយ មនុស្សស្រីគ្រប់រូបមិនគួរណា បារម្ភពីរឿងអាយុទៀតនោះទេ សំខាន់ឱ្យតែយើងរស់នៅធ្វើយ៉ាងណា ឱ្យខ្លួនឯងមានក្តីសុខ វាគឺជារឿងដែលល្អ បំផុតទៅហើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ពិតណាស់ ដែលមនុស្សស្រីដែល មានវ័យកាន់តែច្រើន គឺកាន់តែមានការខ្វាយខ្វល់ ជាមួយនឹងរឿងជាច្រើនយ៉ាង ប៉ុន្តែប្រសិនបើ មនុស្សស្រីគ្រប់រូប បានអនុវត្តធ្វើនូវរឿងមួយចំនួន ដែលមាននៅខាងក្រោមនេះ នោះ​ច្បាស់ណាស់ អ្នកនឹងងមិនចាំ​បាច់​ខ្លាច ជាមួយនឹងការឈានចូលដល់ វ័យច្រើនទៀតឡើយ។

ង់បានព័ត៌មានបន្ថែម និងថ្មីៗ ព្រមទាំងរហ័សសូមចុច៖https://t.me/khmerload

មនុស្សស្រី ដែលបានអនុវត្តធ្វើរឿងទាំង៥យ៉ាងនេះហើយ គឺពួកគេមិនខ្លាចនឹងឈានចូលវ័យច្រើនឡើយ៖

១. ត្រូវមានគំនិត​សុទិដ្ឋិនិយម

រូបតំណាង
រូបតំណាង

នៅក្នុងសម័យទំនើបនេះ មិនថាមនុស្សស្រីមានវ័យច្រើន ប៉ុណ្ណានោះទេ មនុស្សស្រីត្រូវតែមាន ភាពរឹងមាំ នៅក្នុងខ្លួន ជាពិសេស ត្រូវរស់នៅប្រកបដោយ គំនិតវិជ្ជមាន និងសុទិដ្ឋិនិយម និងធ្វើអ្វីៗ ដើម្បីធ្វើឱ្យ ជីវិតរបស់ខ្លួន កាន់តែមានន័យ។ ដូច្នេះហើយ ភាពសុទិដ្ឋិនិយមនេះហើយ ដែលធ្វើឱ្យមនុស្សស្រី មិនខ្លាចនឹងឈាន ចូលវ័យច្រើន។

២. ធ្វើខ្លួនឱ្យស្អាត

រូបតំណាង
រូបតំណាង

មនុស្សស្រី មិនមែនទាល់តែមានវ័យក្មេង ទើបអាចតុបតែងខ្លួន ឱ្យបានស្អាតនោះទេ គឺមនុស្សស្រីគ្រប់រូប និងគ្រប់វ័យ គឺត្រូវតែមាន ភាពស្រស់ស្អាតជានិច្ច ជាងនេះទៅទៀត ភាពស្រស់ស្អាតនេះហើយ ដែលធ្វើឱ្យមនុស្សស្រី មិនខ្លាចនឹងឈានចូលវ័យច្រើន ព្រោះភាពស្រស់ស្អាត វាជាអ្វីដែលអាចធ្វើឱ្យ មនុស្សស្រីមានអារម្មណ៍ល្អបាន។

៣. រៀនយល់ពីអត្តន័យនៃជីវិត

រូបតំណាង
រូបតំណាង

មនុស្សស្រី មុននឹងទទួលបាន ភាពរឹងមាំ គឺត្រូវតែយល់ពី អត្តន័យនៃជីវិត ឱ្យច្បាស់ជាមុនសិន។ ដូច្នេះហើយ នៅពេលដែលមនុស្សស្រី បានយល់ច្បាស់ពីអត្តន័យ នៃជីវិតហើយនោះ ពួកគេនឹងមានភាពរឹងមាំ ដែលអាចប្រឈមមុខ ទៅនឹងបញ្ហា ក៏ដូចជាទំនួលខុសត្រូវ ជាច្រើនទៀត នៅពេលដែល ពួកគេមានវ័យច្រើនហើយ វាក៏ជាមូលហេតុមួយ ដែលធ្វើឱ្យមនុស្សស្រី មិនខ្លាចនឹងការមានវ័យច្រើន។

៤. ត្រូវដឹងពីរបៀបចំណាយលុយ

រូបតំណាង
រូបតំណាង

បើទោះបីជាមនុស្សស្រី រកចំណូលបាន ដោយខ្លួនឯងក៏ដោយ ក៏មនុស្សស្រីគ្រប់រូប ត្រូវតែដឹងពីរបៀប ក្នុងការចំណាយលុយ ឱ្យបានត្រឹមត្រូវ ហើយក៏មិនមែន ចេះតែចំណាយដែរ។ ដូច្នេះហើយ ប្រសិនបើមនុស្សស្រី ដឹងពីរបៀបចំណាយលុយហើយនោះ នៅពេលដែល ពួកគេមានវ័យច្រើន គឺពួកគេនឹងមិន ស្តាយក្រោយឡើយ។

៥. រៀនទទួលស្គាល់ថា ក្តីស្រលាញ់មិនស្ថិតស្ថេរទេ

រូបតំណាង
រូបតំណាង

មនុស្សស្រី មុននឹងឈានចូលដល់វ័យច្រើន គឺត្រូវតែរៀនទទួលស្គាល់ថា ក្តីស្រលាញ់ដែលអ្នកដទៃ មានចំពោះយើង គឺវាមិនអាចមានជា រៀងរហូតបាននោះទេ។ ដូច្នេះហើយ នៅពេលដែល បាត់បង់ក្តីការស្រលាញ់ ពីនរណាម្នាក់ គឺអ្នកត្រូវតែរៀនទទួលយក ព្រោះនៅលើលោកនេះ គ្មានអ្វីដែល នៅស្ថិតស្ថេរបានរហូតនោះទេ។ អញ្ចឹងហើយ នៅពេលដែលអ្នកមានវ័យច្រើន អ្នកក៏មិនសូវមានទុក្ខ ដែលវាជាហេតុផល ដែលមនុស្សស្រីមិនខ្លាច នឹងមានវ័យច្រើន៕

ប្រភពphunutoday.vn

Kong Sokmetheany
T.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T