ហានិភ័យ! អ្នកជំងឺកូវីដ១៩​​ ទៅទិញកាហ្វេ នៅទីតាំងខាងលើនេះ ជារៀងរាល់ថ្ងៃ

//s9.kh1.co/09/091e1481dc1fbbbce2fb156f229fe1b4d6995ce5.jpg
សង្គម

 ១៧-ឧសភា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

ប្រជាពលរដ្ឋ ដែលបានទៅទិញ កាហ្វេដូងវីនវីនដេប៉ូ សាខាទី៣​ (ក្រោយ​ សាលាវ៉ាន់ដា) ដែលមានទីតាំងស្ថិតនៅផ្លូវលេខ ៤០២ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកងចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១។

ភ្នំពេញ៖ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានអំពាវនាវដល់ ប្រជាពលរដ្ឋ ដែលបានទៅទិញ កាហ្វេដូងវីនវីនដេប៉ូ សាខាទី៣​ (ក្រោយ​ សាលាវ៉ាន់ដា) ដែលមានទីតាំងស្ថិតនៅផ្លូវលេខ ៤០២ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកងចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១​ សូមដាក់ខ្លួននៅដាច់ដឡែក​ចំនួន១៤ថ្ងៃ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែកចំពោះមូលហេតុវិញ គឺមកពី អ្នកជំងឺកូវីដ១៩​​ ទៅទិញកាហ្វេនៅទីតាំងខាងលើនេះជារៀងរាល់ថ្ងៃ ក្នុងចន្លោះម៉ោង ១០​ ទៅម៉ោង ១១ ព្រឹក ហើយអ្នកលក់នៅទីតាំងខាងលើនេះ មិនទាន់បានយកសំណាកនៅឡើយទេ។

សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងមានហានិភ័យនេះ៕

ដើម្បីទទួលបានព័ត៌មានបន្ថែម និង រហ័ស សូមចុច៖ https://t.me/khmerload

https://s9.kh1.co/__image/w=650,h=488,q=100/8e/8ef4ccabd8bb52eb3fdc175670b1f5956a0a299e.jpg
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T