អ្នកណាខ្លះហ្វេនរឿងភាគឥណ្ឌា? ប៉ុន្មានរឿងនេះស្ថិតក្នុងការចងចាំរបស់អ្នកគាំទ្រជាដរាប តជំនាន់

//s9.kh1.co/8a/8a4dfcf315265e912c003cd9034e7ad179fb835a.jpg
តារា & កម្សាន្ដ

 ១៧-ឧសភា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

តោះមកមើលរឿងភាគឥណ្ឌាប៉ុន្មានរឿងនេះស្ថិតក្នុងការចងចាំរបស់អ្នកគាំទ្រជាដរាប តជំនាន់បន្តដល់កូនចៅតែម្តង

ភ្នំពេញ: ប្រិយមិត្ត និងមហាជន ជាពិសេសអ្នកដែលនិយមគាំទ្ររឿងភាគឥណ្ឌា ប្រាកដណាស់ជាបានដឹង និងបានទស្សនានៅរឿងភាគឥណ្ឌាប៉ុន្មានរឿងនេះ ដែលមានអ្នកគាំទ្រមួយចំនួនបានប្រសិទ្ធនាមឲ្យថាជារឿងភាគដ៏វែងអន្លាយប៉ុន្មានមើលតឆ្នាំ តខែផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ក្រលេកមកមើលរឿងភាគឥណ្ឌាប៉ុន្មានរឿងនេះវិញ មិនត្រឹមតែមានច្រើនភាគនោះទេ ប៉ុន្មានក៏ទទួលបានការគាំទ្រ ពីសំណាក់មហាជនខ្មែរ ដែលរឿងទាំងនោះរួមមាន៖

១. ខ្សែភាពយន្តភាគឥណ្ឌារឿង «ជីវិតស្ត្រីមេផ្ទះ»: 

ខ្សែភាពយន្តភាគឥណ្ឌារឿង «ជីវិតស្ត្រីមេផ្ទះ»
ខ្សែភាពយន្តភាគឥណ្ឌារឿង «ជីវិតស្ត្រីមេផ្ទះ»

មានរហូតដល់ ១៤២៤ ភាគ ចាប់ផ្ដើមចាក់បញ្ចាំងនៅប៉ុស្តិ៍ទូរទស្សន៍ Zee TV របស់ឥណ្ឌាតាំងពីថ្ងៃទី ១ ខែមិថុនា ឆ្នាំ ២០០៩ រហូតបញ្ចប់នៅថ្ងៃទី ២៤ ខែតុលា ឆ្នាំ ២០១៤ និងមានបញ្ចាំងនៅលើកញ្ចក់ទូរទស្សន៍ MYTV ។

២. ខ្សែភាពយន្តភាគឥណ្ឌារឿង «អាឡាដាំង»:

 ខ្សែភាពយន្តភាគឥណ្ឌារឿង «អាឡាដាំង»
 ខ្សែភាពយន្តភាគឥណ្ឌារឿង «អាឡាដាំង»

មានរហូតដល់ ៤២២ ភាគ ចាប់ផ្ដើមចាក់បញ្ចាំងនៅប៉ុស្តិ៍ទូរទស្សន៍ SAB TV របស់ឥណ្ឌាតាំងពីបញ្ចាំងថ្ងៃទី ២១ ខែសីហា ឆ្នាំ ២០១៨ និងធ្លាប់បញ្ចាំងនៅលើស្ថានីយ៍ទូរទស្សន៍ CTN។

៣. ខ្សែភាពយន្តភាគ «វីរៈនារីម៉ានូបៃ»:

ខ្សែភាពយន្តភាគ «វីរៈនារីម៉ានូបៃ»
ខ្សែភាពយន្តភាគ «វីរៈនារីម៉ានូបៃ»

មានរហូតដល់ ៤៨០ ភាគ ចាប់ផ្ដើមចាក់បញ្ចាំងនៅប៉ុស្តិ៍ទូរទស្សន៍ Zee TV របស់ឥណ្ឌាតាំងពីថ្ងៃទី ១៨ ខែសីហា ឆ្នាំ ២០០៩ រហូតបញ្ចប់នៅថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ ២០១១ និងធ្លាប់បានចាក់បញ្ចាំងនៅលើកញ្ចក់ទូរទស្សន៍ អាស៊ីអាគ្នេយ៍ និងMYTV ។

 ៤. ខ្សែភាពយន្តភាគ «ជីវិតនាងវីឌីយ៉ា»:

ខ្សែភាពយន្តភាគ «ជីវិតនាងវីឌីយ៉ា»
ខ្សែភាពយន្តភាគ «ជីវិតនាងវីឌីយ៉ា»

មានរហូតដល់ ៧០០ ភាគ ចាប់ផ្ដើមចាក់បញ្ចាំងនៅប៉ុស្តិ៍ទូរទស្សន៍ Zee TV របស់ឥណ្ឌាតាំងពីថ្ងៃទី ១៤ ខែសីហា ឆ្នាំ ២០០៦ រហូតបញ្ចប់នៅថ្ងៃទី ២៨ ខែឧសភា ឆ្នាំ ២០០៩ និងធ្លាប់បានចាក់ផ្សាយនៅកញ្ចក់ទូរទស្សន៍ អាស៊ីអាគ្នេយ៍ ។

 ៥. រឿង «ជីវិតកូនឥតខាន់ស្លា»:

រឿង «ជីវិតកូនឥតខាន់ស្លា»
រឿង «ជីវិតកូនឥតខាន់ស្លា»

អាចរាប់បញ្ចូលថាជាខ្សែភាពយន្តភាគដែលមានរហូតទៅដល់ 463 ភាគច្រើនគួរឲ្យកត់សម្គាល់ភាពយន្តនេះចាក់បញ្ចាំងជាលើកដំបូងនៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ ២០១៦ រហូតទៅដល់ ១៨ ខែឧសភា ឆ្នាំ២០១៨  និងមានបញ្ចាំងនៅលើកញ្ចក់ទូរទស្សន៍ MYTV ។

៦. រឿងភាគ «ព្រះរាជបុត្រចន្ត្រា»:

រឿងភាគ «ព្រះរាជបុត្រចន្ត្រា»
រឿងភាគ «ព្រះរាជបុត្រចន្ត្រា»

សម្រាប់ខ្សែភាពយន្តនេះមាន២៨៦ភាគប៉ុណ្ណោះដែលធ្វើការចាក់បញ្ចាំងជាលើកដំបូង នៅថ្ងៃទី ១០ ខែតុលា ឆ្នាំ២០១៦ រហូតដល់ ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ ២០១៧ និងមានបញ្ចាំងនៅលើកញ្ចក់ទូរទស្សន៍ MYTV ។

៧. ខ្សែភាពយន្តភាគឥណ្ឌារឿង «បន្លាស្នេហ៍ក្នុងបេះដូង»:  

រឿង «បន្លាស្នេហ៍ក្នុងបេះដូង»
រឿង «បន្លាស្នេហ៍ក្នុងបេះដូង»

រឿងភាគមួយនេះមានចំនួន ៤៦៩ភាគ ដែលទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ប្រិយមិត្តដែលនិយមចូលចិត្តទស្សនាខ្សែភាពយន្តភាគឥណ្ឌា សម្រាប់ភាពយន្តមួយនេះដែលចាក់បញ្ចាំងជាផ្លូវការលើកដំបូងចាប់ផ្តើមពីថ្ងៃទី 3 មីនា ឆ្នាំ ២០១៥ រហូតដល់ ថ្ងៃទី ១៤ ធ្នូ ឆ្នាំ២០១៦ និងមានបញ្ចាំងនៅលើកញ្ចក់ទូរទស្សន៍ MYTV ៕

ដើម្បីទទួលបានព័ត៌មានបន្ថែម និងថ្មីៗ ព្រមទាំងរហ័សពីគេហទំព័រខ្មែរឡូតសូមចុច៖ https://t.me/khmerload

Sun Vannak
V.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T