ហ្វេនៗខំតាមដានតាំងពីក្មេងឡើងចាស់អស់ហើយ! ងាកមកមើល ម៉ារីម៉ា នៅស្អាតដដែល

//s9.kh1.co/c0/c0b2e0b05d8485dc578db388f09a0b0a565a861d.jpg
តារា & កម្សាន្ដ

 ១៧-ឧសភា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

តារាស្រីឯក ប្រចាំប្រទេសហ្វីលីពីន​ នាង Marian Rivera នៅតែទទួលបានការសរសើរជាមួយសម្រស់ដ៏ស្រស់ស្អាត។

ហ្វីលីពីន៖ ជឿជាក់ថា ប្រិយមិត្តដែលនិយមតាមដានទស្សនា ខ្សែភាពយន្តភាគហ្វីលីពីន ប្រាកដជាបានជ្រាបយ៉ាងច្បាស់ពីតារាសម្ដែងស្រីដ៏ល្បីល្បាញ គឺអ្នកនាង Marian Rivera គ្រប់គ្នាស្គាល់ថាជា ម៉ារីម៉ា

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រៅពីទេពកោសល្យសម្ដែងដ៏ពិសេស តារាស្រីរូបនេះ បានធ្វើឲ្យមហាជនទទួលស្គាល់ថាជាស្រ្ដី ដែលមានសម្រស់ស្រស់ស្អាតជាងគេ ប្រចាំប្រទេសហ្វីលីពីនថែមទៀតផង។ ម៉្យាងវិញទៀត បើទោះបីជានាងមានកូនប្រុសស្រី២នាក់ហើយក្តី ក៏Marian Rivera នៅតែទទួលបានការគាំទ្រដដែលក្នុងវិស័យសិល្បៈ។

ដោយឡែក បើក្រឡេកទៅមើលរូបសម្ផស្សរបស់នាងវិញ គឺមិនមានការប្រែប្រួលនោះទេ ព្រោះថាមើលទៅនាងកាន់តែមានភាពទាក់ទាញ និងគួរឲ្យចាប់អារម្មណ៍។ ជាក់ស្ដែង កាលពីពេលថ្មីៗនេះ អ្នកម្ដាយកូន២រូបនេះ បានបង្ហាញខ្លួននៅលើបណ្ដាញសង្គមជាញឹកញាប់ និងមានស្ទាយ៍តុបតែងខ្លួន ដែលមានលក្ខណៈសាមញ្ញៗ អមដោយស្នាមញញឹមដ៏ស្រស់ស្រាយទៀតនោះ បានឆាបយកបេះដូងហ្វេនៗ មិនតិចនាក់នោះឡើយ៕

ដើម្បីទទួលបានព័ត៌មានបន្ថែម និងថ្មីៗ ព្រមទាំងរហ័សពីគេហទំព័រខ្មែរឡូតសូមចុច៖ https://t.me/khmerload

សូមទស្សនារូបភាពខាងក្រោម៖

Marian Rivera
Marian Rivera
Marian Rivera
Marian Rivera
Marian Rivera
Marian Rivera
Marian Rivera
Marian Rivera
Marian Rivera
Marian Rivera
Heng Sivchean
S.C

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T