ប្លែកប្រចាំឆ្នាំ! ចំណងជើងបទថ្មី ណុប បាយ៉ារិទ្ធ «វ៉ៃ៣ដងឲ្យ៥០០» កំពុងកក្រើក (មានវីដេអូ)

//s9.kh1.co/23/23150069b540d3e322928186e4ef6580b1d39bb8.jpg
តារា & កម្សាន្ដ

 ១៧-ឧសភា-២០២១ ៨ព្រឹក · ៣ ឆ្នាំមុន

ភ្ញាក់ផ្អើលតិចអី ដោយសារតែ ចំណងជើងបទថ្មី ណុប បាយ៉ារិទ្ធ ប្លែកខុសធម្មតា ហើយបើអត្ថន័យដូចស្រដៀងនឹងរឿងថ្មីៗនេះ ថែមទៀត

រាជធានីភ្នំពេញ ៖ គាប់ជួបអ្វីម្លេះ អ្នកគាំទ្រមិនតិចថា ចំណងជើងបទថ្មី របស់តារាចម្រៀង ណុប បញ្ញារិទ្ធ មានភាពស្រដៀងនឹង បញ្ហាកើតមានថ្មីៗនេះ ដែលធ្វើឲ្យ មហាជនចាប់អារម្មណ៍ ជាខ្លាំងតាមរយៈ ចំណងជើងមួយនេះ អ្នកគាំទ្ររូបណា ក៏ដូចរូបណា ដែលពិតជា ចង់ដឹងអត្ថន័យខ្លឹមសារ ក្នុងចម្រៀងនេះខ្លាំងណាស់ ណាវាពិតជាដូចមែន ឫក៏យ៉ាងណាវិញ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួរបញ្ជាក់ថា នេះបានតាម ការប្រាប់ឲ្យដឹងរបស់តារាចម្រៀងប្រុសរូបនេះ អត្ថន័យក្នុងបទចម្រៀង គឺយ៉ាងដូច្នេះ​ ៖

១/ ថាអ្នកដឹងបានដឹងប្រពន្ធខ្ញុំខឹង គាត់ញ៉ឹងត្រចៀក ក្តិចមួលចង្កេះ ពួកម៉ាកហៅផឹកខ្ញុំទ័លតម្រិះ យាយប៉ិគាត់ចេះតាមសួរខ្ញុំ គាត់ថាទៅទៅប៉ុន្តែគាត់សុំ វ៉ៃ៣ដងសិនថែម៥០០ទៀត ខ្ញុំអស់ស្នៀត សើចញឹមញឹមមាត់ស្ញេញ ។(ភ្លេង)

@/ ប្រពន្ធកំពុងតាមដាន មិននឹកស្មានស្រីស្អាតឆាតមក ប្រាប់គាត់ថាម្នាក់ហ្នឹងបោក ពួករកលុយបងUnfriend ចេញ មេខ្លាកំពុងសង្ស័យ គាត់ចង់វ៉ៃប្តីឲ្យអស់ធ្មេញ អាក្លើខលមកម៉ិញម៉ិញ ធុញឡើងជ្រេញខ្ញុំឆាតទៅហាម ។

@1/ ពន្ទុសន្សំមិនគ្រប់ ចង់ដាច់យប់ ប៉ងហូបអីថ្មី ប្រពន្ធខឹងឯងលែងស្តី មានការអី ផ្ញើតេឡេក្រាម បើខលបបួលឆៅឆៅគិតមើលទៅ គ្នាជាប់បំរាម ទៅណាប្រពន្ធមិនហាម តែគាត់តាមខ្លាចយើងខូចខិល ។

R/ គាត់បញ្ជាក់ ញាក់ចិញ្ចើម ថែមបោះសម្តី ទៅចុះបើចង់មានថ្មី គាត់ថាមិនអីលោកប្តី វ៉ៃ៣ដងអូនឲ្យ៥០០ ចប់បណ្តោយ ប្អូនៗសើចគឹល ។

R1/ គាត់ទៅក្នុង បើកចូលមុង ខ្ញុំមិនហ៊ានមាត់ ដល់ខ្ញុំឃើញច្បាស់ប្រាកដ ខ្ញុំដោះទ្រនាប់ជើងផ្ទាត់ មិនឲ្យរត់បើគាត់កាន់ពិល ខ្ញុំថាខ្ជិល ចង់បាន៥០០ហ្នឹងហាស!

(បញ្ចប់និយាយ) ពុទ្ធោ! តាមពិត៣ពិល ៥០០សោះ នៅមិនបានហេ ៕

បើចង់ដឹងឲ្យកាន់តែច្បាស់បន្ថែមនោះ តោះទៅមើលរូបភាពខាងក្រោម ៖

តារាចម្រៀង ណុប បាយ៉ារិទ្ធ
តារាចម្រៀង ណុប បាយ៉ារិទ្ធ
តារាចម្រៀង ណុប បាយ៉ារិទ្ធ
តារាចម្រៀង ណុប បាយ៉ារិទ្ធ
តារាចម្រៀង ណុប បាយ៉ារិទ្ធ
តារាចម្រៀង ណុប បាយ៉ារិទ្ធ
វីដេអូ
ណុប បាយ៉ារិទ្ធ
Hong Sovanmonyneat
N.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T