ក្រុមចម្រៀងនារីទាំង ៤ ដែលចាត់ទុកជាអនាគតរបស់វិស័យ K-POP

//s9.kh1.co/ff/ff6c093e60c555f35ea4c32275393faaaa1a29b9.jpg
តារា & កម្សាន្ដ

 ១៧-ឧសភា-២០២១ ៥ល្ងាច · ៣ ឆ្នាំមុន

ក្រុមចម្រៀងនារីទាំង ៤ដែលចាត់ទុកជាអនាគតរបស់វិស័យ K-POP

កូរ៉េខាងត្បូង៖ SBS MTV បានប្រកាសឈ្មោះក្រុមចម្រៀងនារីទាំងបួនក្រុមនៃសម័យទី​ ៤ របស់​ K-POP​ ដែលជាក្រុមឆ្នើមនារីឆ្នើមនិងមានប្រជាប្រិយភាពស្ទុះខ្លាំង ដែលជឿជាក់ថាអាចនឹងជួយលើកស្ទួយវិស័យ K-POP ឲ្យកាន់តែមានឥទ្ធិពលនៅពេលអនាគត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រុមចម្រៀង​នារីសម័យថ្មីទាំង ៤ មានដូចជា​៖

១. ITZY 

ITZY
ITZY

ITZY គឺជាក្រុមចម្រៀង debut នៅផលិតកម្ម JYP កាលពីខែកុម្ភៈ​ ឆ្នាំ​ 2019។ ពួកគេមានប្រជាប្រិយភាពខ្លាំងតាំងពីចេញបទដំបូងមានចំណងជើងថា DALLA DALLA​ ដែលបានឈ្នះពានរង្វាន់ដំបូងបំផុតនៅរយៈពេល 18 ថ្ងៃក្រោយ​ debut។ មកដល់ពេលនេះប្រជាប្រិយភាពរបស់ ITZY នៅតែស្ទុះខ្លាំងជាដរាប។

២. Weekly

Weekly 
Weekly 

Weekly គឺជាក្រុមនារីដែល debut នៅក្នុងផលិតកម្ម PLAY M នៅខែមិថុនា ឆ្នាំ​ 2020 ជាមួយបទដំបូងរបស់ពួកគេគឺ Tag Me ។ បទទីពីររបស់ពួកគេមានចំណងជើងថា​ After School កំពុងមានប្រជាប្រិយភាពយ៉ាងខ្លាំងនៅកូរ៉េនិងអន្តរជាតិ។ Weekly ក៏ជា​ម្ចាស់​ពាន​ Best New Female Artist របស់​ MAMA​ 2020​ ផងដែរ។ 

៣. AESPA 

AESPA 
AESPA 

AESPA គឺជាក្រុមដែល debut នៅក្នុងផលិតកម្ម SM កាលពីខែ​វិច្ឆិកា​ ឆ្នាំ​ 2020​ ជាមួយបទ BLACK MAMBA រួមទាំង concept ស្រស់ស្អាតប្លែកគួរឲ្យចាប់អារម្មណ៍​ បានទាក់ទាញបេះដូងអ្នកគាំទ្រជាច្រើនជាមួយនឹងសម្រស់និងសម្លេងដ៏ពិរោះរបស់ពួកនាង។

៤. STAYC. Bnjk

STAYC
STAYC

STAYC គឺជាក្រុមដែល debut នៅក្នុងផលិតកម្ម High Up កាលពីខែ​វិច្ឆិកា​ ឆ្នាំ​ 2020​ ជាមួយបទ​ So Bad ដែលទទួលបានការគាំទ្រជាច្រើនទាំងក្នុងនិងក្រៅប្រទេស។ So Bad​ បានក្លាយជាបទចម្រៀងដែលលក់ដាច់បំផុតប្រចាំក្រុមថ្មី​ៗ​ដែល​ debut នៅក្នុងឆ្នាំ​ 2020៕

Phin sophea
Yuri (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T