មនុស្សស្រីស្អាត​ មិនចាំបាច់ ត្រូវស្លៀកស៊ិចស៊ីទេ​ មើលតែសុខ ស្រីនាង ទៅ​!!

//s9.kh1.co/74/74bf3d7065aef5608bfc9ca97f08926bd684db9d.jpg
តារា & កម្សាន្ដ

 ១៦-ឧសភា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

តារាចម្រៀងស្រី កញ្ញា សុខ ស្រីនាង វ័យកាន់តែជ្រេហើយក្តី ប៉ុន្តែនៅតែទទួលបានការសរសើរពីសម្រស់ដ៏ស្រស់ស្អាតរបស់នាង។

ភ្នំពេញ៖ សុខ ស្រីនាង គឺជាតារាចម្រៀងក្រោមទ្រនំផលិតរស្មីហង្សមាស ម្នាក់ដ៏មានប្រជាប្រិយភាពខ្លាំងនៅក្នុងប្រទេសកម្ពុជានិង ថែមទាំងត្រូវបានមហាជន គោរព ស្រលាញ់និង ទទួលស្គាល់ជាតារាស្រីលំដាប់ជួរមុខម្នាក់ផងដែរ។  

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ក្រៅពីទេពកោសល្យគួរឲ្យស្ញើចសរសើរ ក្នុងវិស័យសិល្បៈចម្រៀង តាមរយៈទឹកដមសំដៀងដ៏គ្រលួចមានមន្តស្នេហ៍តារាស្រីម្នាក់នេះ គឺមានរូបសម្ភស្សស្អាតខ្លាំងផងដែរ មិនចាញ់ក្មេងៗប៉ុន្មាននោះ ដែលធ្វើឲ្យអ្នកគាំទ្រគន់មើលសម្រស់មិនចេះជិនណាយ សោះឡើយ។

ជាក់ស្ដែង  កាលពីប៉ុន្មានថ្ងៃមុននេះតារាចម្រៀងម្នាក់នេះ បានបង្ហោះរូបថត៣-៤ សន្លឹកដែល បង្ហាញឲ្យឃើញសម្រស់ដ៏ស្រស់ល្អឯក តាមរយៈសាច់ស ខ្ចី មុខសគ្មានមុនគ្មានស្នាម រួមជាមួយ ឈុតរ៉ូបវែង រំលេចរូបផ្កាស្រស់បំព្រង មើលទៅសាមញ្ញៗ ប៉ុន្តែសាកសមស្អាត ​ពិតជាប្លែក ភ្នែកតែម្តង ដែលមើលទៅសក្ខ័សមជាមួយនឹងកញ្ញាខ្លាំងណាស់។

ក្រោយពីបានឃើញដូច្នេះអ្នកគាំទ្រក៏បានសរសើរអំពីសម្រស់ដ៏ស្អាតរបស់ សុខ ស្រីនាង ដែលអាចរក្សាសម្រស់បានមិនចាស់ មិនប្រែប្រួលរូបរាង គឺអាចនិយាយបាននៅតែស្អាតមិនចាញ់កាលពីប៉ុន្មានឆ្នាំមុននោះឡើយ៕  

ដើម្បីទទួលបានព័ត៌មានបន្ថែម និងថ្មីៗ ព្រមទាំងរហ័សពីគេហទំព័រខ្មែរឡូតសូមចុច៖ https://t.me/khmerload

សូមទស្សនារូបភាពខាងក្រោម៖

សុខ ស្រីនាង
សុខ ស្រីនាង
សុខ ស្រីនាង
សុខ ស្រីនាង
សុខ ស្រីនាង
សុខ ស្រីនាង
សុខ ស្រីនាង
សុខ ស្រីនាង
សុខ ស្រីនាង
សុខ ស្រីនាង
សុខ ស្រីនាង
សុខ ស្រីនាង
សុខ​ ស្រីនាង
Heng Sivchean
S.C

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T