ទឹកចិត្តថ្លាថ្លៃ! ក្នុងថ្ងៃខួបកំណើត ខេម ស្រាប់តែកំពូលតារាចម្រៀង ព្រាប សុវត្ថិ បានរៀបចំកាដូទាំងនេះសម្រាប់ ខេម ជាពិសេសតែម្តង

//s9.kh1.co/8d/8d5413f52ce183f1158b2d82e63aa3c6b0e33fc8.jpg
តារា & កម្សាន្ដ

 ១៦-ឧសភា-២០២១ ៨ព្រឹក · ៣ ឆ្នាំមុន

ទឹកចិត្តថ្លាថ្លៃ! ក្នុងថ្ងៃខួបកំណើត ខេម ស្រាប់តែកំពូលតារាចម្រៀង ព្រាប សុវត្ថិ បានរៀបចំកាដូទាំងនេះសម្រាប់ ខេម ជាពិសេសតែម្តង !

ភ្នំពេញ៖ ជាការពិតណាស់បច្ចុប្បន្ននេះ តារាចម្រៀងដ៏ល្បីឈ្មោះប្រចាំប្រទេសកម្ពុជាគឺលោក ព្រាប សុវត្ថិ និងលោក​ ខេម បានក្លាយជាតារារួមទ្រនំផលិតកម្ម Galaxy Navatra តែមួយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួយ៉ាង បើនិយាយពីតារាចម្រៀងសម្លេងស្អក ខេម ឃើញថាបន្ទាប់ពីលោកផ្លាស់ទ្រនំចាស់ចូលទ្រនំបានប្រមាណជាង ១​ ឆ្នាំនេះលោកបានចេញវីដេអូចម្រៀង​ និងបទចម្រៀងថ្មីៗជាច្រើនផងដែរ ដែលក្នុងនោះលោកបានចាប់គូបកស្រាយរួមគ្នាជាមួយនឹងតារាចម្រៀងស្រីវ័យក្មេង តន់ ច័ន្ទសីម៉ា ធ្វើឲ្យមហាជនផ្ទុះការគាំទ្រ និងពេញចិត្តនូវទឹកដមសម្លេងអ្នកទាំងពីរយ៉ាងខ្លាំង។

យ៉ាងណាមិញ ទល់មកដល់ពេលនេះគឺនៅមិនទាន់ឃើញមានបទចម្រៀងណាមួយដែលលោក ខេម និងលោក ព្រាប សុវត្ថិ ធ្វើការបកស្រាយរួមគ្នានៅឡើយទេ ប៉ុន្តែទោះជាយ៉ាងណាឃើញថា តារាចម្រៀងប្រុសទាំង ២ រូបនេះហាក់មានភាពជិតស្និទ្ធិគ្នាយ៉ាងខ្លាំង។ ដោយនៅក្នុងថ្ងៃខួបកំណើតរបស់ ខេម គឺលោក ព្រាប សុវត្ថិ បានរៀបចំម្ហូបឆ្ងាញ់ៗជាច្រើនមុខសម្រាប់ជូនដល់ ខេម ជាពិសេសផងដែរ។​

ទន្ទឹមនឹងនោះធ្វើឲ្យ ខេម បានបង្ហោះរូបនិងបង្ហាញអារម្មណ៍យ៉ាងដូច្នេះថា «កាដូពីបងប្រុសសំណព្វចិត្ត ព្រាប សុវត្ថិ នំបញ្ចុក បុកល្ហុង -ល-។ ថ្ងៃខួបខ្ញុំ អរគុណបងប្រុស ព្រមទាំងតារាចម្រៀង តារាសម្តែង និងហ្វេនគ្រប់គ្នាដែលបានជូនពរខ្ញុំ អ៊ីចឹងហើយគោរពជូនពរសុខសប្បាយគ្រប់គ្នា»

ចង់ជ្រាបច្បាស់ សូមទស្សនារូបភាពខាងក្រោមនេះ​ ៖

ព្រាប សុវត្ថិ
ព្រាប សុវត្ថិ
ព្រាប សុវត្ថិ
ព្រាប សុវត្ថិ
ព្រាប សុវត្ថិ
ព្រាប សុវត្ថិ
ព្រាប សុវត្ថិ
ព្រាប សុវត្ថិ
កាដូ និងសារដែល ខេម បានបង្ហោះនៅលើបណ្តាញសង្គម
កាដូ និងសារដែល ខេម បានបង្ហោះនៅលើបណ្តាញសង្គម
ព្រាប សុវត្ថិខេម
Khim Ching Ching
Queenco (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T