អ្នកគាំទ្រផ្ទុះការភ្ញាក់ផ្អើល ក្រោយឃើញនិមិត្តសញ្ញា DIT-WAY ថ្មីរបស់ ដេវីត ទំនងនឹងបន្តអាជីព?

//s9.kh1.co/a7/a78c0182fee070db1e9995bee1fc3b72a1c909e5.jpg
តារា & កម្សាន្ដ

 ១៥-ឧសភា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

ផ្ទុះការភ្ញាក់ផ្អើលខ្លាំង ពីបណ្តាអ្នកគាំទ្រ តារារ៉េប ងួន ចាន់ដេវីត ក្រោយឃើញ និមិត្តសញ្ញា DIT-WAY ថ្មីត្រូវបានបង្ហោះ ក្នុងគណនីខ្លួន

រាជធានីភ្នំពេញ៖ ភ្ញាក់ផ្អើលតិចអី បើទើបតែឃើញ តារារ៉េប ងួន ចាន់ដេវីត ប្រកាសក្តែងៗលើបណ្តាញសង្គម លុបចោលវីដេអូចម្រៀងខ្លួន កាលពីដើមខែមេសា កន្លងទៅនេះ ស្រាប់តែមិនដល់១ខែផង ពេលនេះ បែរជាលេចឡើងនូវ និមិត្តសញ្ញា DIT-WAY ថ្មី បង្ហោះចេញពី គណនីហ្វេសប៊ុករបស់រូបលោក ទៅវិញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយសារតែ និមិត្តសញ្ញាថ្មីនេះហើយ ធ្វើឲ្យអ្នកគាំទ្រ ដាក់ការរំពឹងយ៉ាងខ្លាំងថា តារារ៉េបប្រុសរូបនេះ នឹងវិលត្រលប់ មកធ្វើបទថ្មីៗ ជូនសណ្តាប់ដល់ អ្នកគាំទ្រដូចមុនវិញ ក្នុងពេលឆាប់ៗខាងមុខនេះ ជាក់ជាមិនខាន ដែលក្នុងនោះ។

លើសពីនេះទៅទៀត អ្នកគាំទ្ររូបលោកជាច្រើន បានសម្តែងការរីករាយ និងភ្ញាក់ផ្អើលជាខ្លាំង ក្នុងក្រឡោនបញ្ចេញមតិ នឹងស្វាមគន៍Idol គ្រប់ពេលវេលា នេះបង្ហាញថា អ្នកគាំទ្ររូបលោក មិនតិចទេ ដែលមិនចង់ឲ្យលោក បោះបង់អាជីពជា តារារ៉េបមួយនេះ។

គួរបញ្ជាក់ថា និមិត្តរូបថ្មីនេះ ត្រូវបានបង្ហោះចេញពី ទំព័រហ្វេសប៊ុករបស់លោក ដោយផ្ទាល់ ព្រមទាំងប្រាប់ យ៉ាងដូច្នេះថា ៖ 

Official Announcement : ការផ្លាស់ប្តូររូបរាងថ្មីនៃ និមិត្ត​សញ្ញា​ DIT-WAY ដោយ​កិត្តិយស#chapter1#ditwayforever៕

G-Devith

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

G-Devith
G-Devith
G-Devith
G-Devith
G-Devith
G-Devith
G-Devith
G-Devith
រូបភាព
រូបភាព
ងួន ចាន់ដេវីត
Hong Sovanmonyneat
N.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T