មើលគាត់និយាយ! Roy Keane ថា Man UTD គ្មានថ្ងៃលើកពានទេបើគ្រូនៅតែដាក់កីឡាករពីររូបនេះឲ្យចូលលេង

//s9.kh1.co/c8/c835f8c98cb8f7aa4955de223baf6a94ec097e1f.jpg
កីទ្បា

 ១៥-ឧសភា-២០២១ ៨ព្រឹក · ៣ ឆ្នាំមុន

Roy Keane មិនពេញចិត្តនឹងទម្រង់លេងរបស់ Fred និង Scott McTominay ទេ

អង់គ្លេស៖ លោក Roy Keane បានសង្កត់ធ្ងន់ៗថា Manchester United នឹងគ្មានថ្ងៃក្នុងការឈ្នះនូវពានរង្វាន់ធំៗឡើយប្រសិនបើក្រុមនៅតែដាក់កីឡាករ Fred និង Scott McTominay លេងជាជម្រើសដំបូងក្នុងតំបន់បម្រើ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោក Roy Keane
លោក Roy Keane

ជាការពិតណាស់ Fred និង McTominay ត្រូវបានអ្នកចាត់ការក្រុមលោក Ole Gunnar Solskjaer អនុញ្ញាតឲ្យសម្រាកនៅពេលដែលក្រុមទទួលរង់បរាជ័យក្រោមថ្វីជើង Leicester City កាលពីថ្ងៃអង្គារកន្លងទៅ ដើម្បីទុកកម្លាំងលេងទល់នឹង Liverpool ប៉ុន្តែអ្នកទាំងពីរធ្វើមិនបានល្អឡើយដោយទទួលរង់បរាជ័យក្នុងលទ្ធផល ៤ទល់នឹង២ កាលពីរាត្រីថ្ងៃព្រហស្បតិ៍កន្លងទៅថ្មីៗនេះ។

កីឡាករ Fred និង Scott McTominay
កីឡាករ Fred និង Scott McTominay

លោក Keane បាននិយាយថា៖

ក្នុងការប្រកួតទល់នឹង Liverpool គឺ ខ្ញុំតាមដានតែខ្សែបម្រើរបស់ Man Utd ទាំងពីរប៉ុណ្ណោះ។ McTominay គឺ ជាកីឡាករដ៏ស្មោះត្រង់ ហើយ ម្នាក់ទៀត គឺ Fred។ ប្រសិនបើ Man Utd នៅតែបន្តដាក់ពួកគេឲ្យលេងជាជម្រើសដំបូង នោះ ក្លិបនឹងមិនអាចឈ្នះពានរង្វាន់ធំៗបានឡើយ។ ច្បាស់ណាស់ពួកគេនឹងមានការប្រកួតក្នុងវគ្គផ្តាច់ព្រ័ត្រនៃពានរង្វាន់ Europa League ប៉ុន្តែ វាអាចកើតឡើងបានដោយសារពួកគេធ្លាក់ចេញពីពានរង្វាន់ Champions League៕

លោក Roy Keane
កីឡាករ Fred និង Scott McTominay
កីឡាករ Fred និង Scott McTominay

ប្រភពmetro

    Join us📲 : https://t.me/keylatop ដើម្បីទស្សនាវីដេអូហាយឡាយ EPL កម្រិតច្បាស់ និងព័ត៌មានកីឡាសម្បូរបែប      

Ker Rithy Reach
T.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T