BTS លាតត្រដាងពី​មូលហេតុ​ដែលពួកគេ​ចាប់ផ្តើម​ចេញផ្សាយ​ចម្រៀង​ជា​ភាសា​អង់គ្លេស

//s9.kh1.co/3b/3b112a1f4a2510190b8e47dc744c383a32a4c908.jpg
តារា & កម្សាន្ដ

 ១៤-ឧសភា-២០២១ ១១ព្រឹក · ៣ ឆ្នាំមុន

នៅក្នុងបទសម្ភាសន៍ជាមួយ Rolling Stone ក្រុម BTS និង Bang PD បាននិយាយអំពីបទ​ចម្រៀង​​ជា​ភាសា​អង់គ្លេស​ថ្មីរបស់​ពួកគេនិងមូលហេតុដែលពួកគេសម្រេចចិត្តចាប់ផ្តើមបង្កើតតន្ត្រីជាភាសាអង់គ្លេស។ វាមិនមែនជាអ្វីដែលអ្នក​រំពឹង​ទុកនោះ​ទេ!

កូរ៉េខាងត្បូង៖ នៅក្នុងបទសម្ភាសន៍ជាមួយ Rolling Stone ក្រុម BTS និង Bang PD បាននិយាយអំពីបទ​ចម្រៀង​​ជា​ភាសា​អង់គ្លេស​ថ្មីរបស់​ពួកគេនិងមូលហេតុដែលពួកគេសម្រេចចិត្តចាប់ផ្តើមបង្កើតតន្ត្រីជាភាសាអង់គ្លេស។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
BTS
BTS

មុនពេលបង្កើតបទ “Dynamite” នេះឡើង HYBE កំពុងតែស្វែងរកបទចំរៀងអង់គ្លេសសំរាប់ BTS ។ វាជាអ្វីដែល​មិនធ្លាប់​មានសម្រាប់ក្រុមនេះ: ពួកគេមិនដែលចេញបទជាភាសាអង់គ្លេសទេ។ ទីបំផុតពួកគេបានរកឃើញមនុស្សល្អ​ឥតខ្ចោះ​សម្រាប់ការងារដែលជាអ្នកនិពន្ធបទចំរៀងដែលមានមូលដ្ឋាននៅសហរដ្ធអាមេរិកគឺ David Stewart និង Jessica Agombar

ទោះយ៉ាងណាសំណួរនៅតែមានហេតុអ្វីបានជា HYBE ចង់ចាប់ផ្តើមផលិតចម្រៀងជាភាសាអង់គ្លេសឱ្យ BTS? ហេតុផលរបស់ Bang PD អាចធ្វើអោយអ្នកគ្រប់គ្នាភ្ញាក់ផ្អើល!

BTS 
BTS 

“Dynamite” បានបង្កើតឡើងនៅកំឡុងពេល covid-19​ កំពុងផ្ទុះឡើងសារជាថ្មី BTS និង Bang PD បង្កើតបទ​ចម្រៀង​នេះឡើងដែលសង្ឃឹមថានិងអាចផ្លាស់ប្តូរអារម្មណ៍របស់អ្នកគាំទ្រនិងលើកស្ទួយពួកគេ​ក្នុងគ្រាលំបាក​ទាំងនេះ​។

BTS
BTS

Bang PD មានអារម្មណ៍ថាបទចំរៀងនេះនឹងបង្ហាញសាររបស់ខ្លួននិងកាន់តែរំជើបរំជួល ប្រសិនបើវាជា​ភាសា​អង់គ្លេស​​ដែលជាភាសាដែលអាចចូលទៅដល់អ្នកគាំទ្របាននៅជុំវិញពិភពលោក៕

Sai Sao
សៃ សៅ (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T