មុននេះ រអិលបន្តិចមែន តែ រ៉េត សារីតា នៅរក្សាលំនឹង និងទំនុកចិត្ត ក្នុងការដើរ ដូចធម្មតា(មានវីដេអូ)

//s9.kh1.co/12/129d0bccc54b6c80b9715de35dbfb71782410f43.jpg
តារា & កម្សាន្ដ

 ១៤-ឧសភា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

គួរឲ្យសរសើរ ទោះបី ជាការដើរមាន ការរអិលបន្តិចក្តី តែ រ៉េត សារីតា នៅរក្សាលំនឹង ក្នុងការដើរបន្ត ដោយទឹកមុខញញឹម គ្មានតក់ស្លុត

សហរដ្ឋអាមេរិក ៖ មុននេះបន្តិច ដំណើរការថ្ងៃដំបូងរបស់ ការប្រកួតសម្រស់ថ្នាក់ពិភពលោក ឆ្នាំ២០២០ (Miss Universe 2020) បានកំពុងប្រព្រឹត្តទៅ ដែលក្នុងនោះក៏មាន វត្តមានបវរកញ្ញាតំណាងប្រទេសកម្ពុជា កញ្ញា រ៉េត សារីតា ចូលរួមផងដែរ មិនតែប៉ុណ្ណោះ ក៏ជាពេលវេលា ដែលអ្នកគាំទ្រ កញ្ញាទន្ទឹមរងចាំអស់ជាយូរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះ មហាជន ពិតជាសរសើរពី សមត្ថភាពដើរបង្ហាញរបស់នាងជាខ្លាំង បើទោះបីជា មានបញ្ហាក្នុងការ ដើរបង្វិលត្រលប់បន្តិច ប៉ុន្តែ ទឹកមុខរបស់រូបនាង នៅរក្សាភាពញញឹម ភាពទំនុកចិត្ត​ មិនបង្ហាញភាពភ័យ ទម្លាក់ទឹកមុខចុះ សូម្បីបន្តិច ជាហេតុធ្វើឲ្យ មហាជនកាន់តែផ្ទុះការគាំទ្រ ច្រើនឡើង។

គួរបញ្ជាក់ផងដែរថា ក្នុងការដើរបង្វិលត្រលប់នេះ មើលទៅរូបនាង ហាក់ដូចជា រអិលជើងបន្តិច ដែលធ្វើឲ្យមនុស្សរាល់គ្នា ប្រហោងពោះស្ទើរគ្រប់គ្នា តែផ្ទុយទៅវិញ កញ្ញា បានកែស្ថានភាពឲ្យដូចដើមវិញ។ នេះបានបង្ហាញយ៉ាងច្បាស់ថា រូបនាងពិតជា រក្សាជំហររឹងមាំ បានល្អខ្លាំងណាស់។ គួរបន្ថែមថា ការប្រកួតឈុតតំណាងជាតិនេះ ជាការប្រកួតបើកឆាកថ្ងៃទី១ ដែលថ្ងៃបញ្ចប់នឹងប្រព្រឹត្តទៅនៅ ២ថ្ងៃបន្ទាប់ទៀត៕

បើចង់ដឹងឲ្យកាន់តែច្បាស់បន្ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

រ៉េត សារីតា
រ៉េត សារីតា
រ៉េត សារីតា
រ៉េត សារីតា
រ៉េត សារីតា
រ៉េត សារីតា
រ៉េត សារីតា
Hong Sovanmonyneat
N.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T