ដឹងអត់ថាមុននាំយក Cavani គឺ Man UTD ព្យាយាមតាមទិញកីឡាករពីររូបនេះ

//s9.kh1.co/b8/b8efb2a0585ded0710c5c951bb2b5597c756ce87.jpg
កីទ្បា

 ១៣-ឧសភា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

Man UTD ព្យាយាមតាមទិញតែកីឡាករពីររូបមុនងាកមកយក Cavani

អង់គ្លេស៖ យោងតាមការរាយការណ៍ ក្លិបបិសាចក្រហម Manchester United ធ្លាប់បានព្យាយាមតាមទិញយកខ្សែបម្រើ Jadon Sancho នៃក្លិប Borussia Dortmund និងខ្សែប្រយុទ្ធ Ousmane Dembele លេងឲ្យក្លិបអ្នកមានបុណ្យ Barcelona ប៉ុន្តែដោយសារការចរចាបរាជ័យទើប Man UTD ងាកមកចាប់អារម្មណ៍នាំយកខ្សែប្រយុទ្ធ Edinson Cavani ពីក្លិប PSG ដោយគ្មានតម្លៃខ្លួនជំនួសវិញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ខ្សែប្រយុទ្ធ Ousmane Dembele 
ខ្សែប្រយុទ្ធ Ousmane Dembele 
ខ្សែបម្រើ Jadon Sancho
ខ្សែបម្រើ Jadon Sancho
ខ្សែប្រយុទ្ធ Edinson Cavani
ខ្សែប្រយុទ្ធ Edinson Cavani

ការមកដល់របស់ Cavani បានបង្កក្ដីរំភើបនិងសាទរពីអ្នកគាំទ្រហើយរហូតមកទល់ពេលនេះ កីឡាករសញ្ជាតិអ៊ុយរ៉ាហ្កាយរូបនេះបានក្លាយជាតារាឆ្នើមម្នាក់ដែលជះឥទ្ធិពលយ៉ាងល្អចំពោះក្រុម បើទោះបីជាគេមានអាយុចំណាស់ជាង Sancho និង Dembele ក្ដី។

ខ្សែប្រយុទ្ធ Edinson Cavani
ខ្សែប្រយុទ្ធ Edinson Cavani

ថ្មីៗនេះ Cavani ក៏បានប្រកាសបន្តកុងត្រាថ្មីថែមមួយឆ្នាំទៀតជាមួយក្លិបដែលធ្វើឲ្យលោកគ្រូបង្វឹក Ole Gunnar Solskjaer មិនចាំបាច់ត្រូវតាមទិញយកខ្សែប្រយុទ្ធ Harry KaneErling Haaland នៅពេលនេះនោះឡើយ។

ខ្សែប្រយុទ្ធ Edinson Cavani
ខ្សែប្រយុទ្ធ Edinson Cavani

គួរបញ្ជាក់ផងដែរថា Manchester United ធ្លាប់ដាក់សំណើទៅ Barcelona ដើម្បីទិញយក Ousmane Dembele ប៉ុន្តែកីឡាករសញ្ជាតិបារាំងរូបនេះបានបដិសេធ ចំណែក Jadon Sancho វិញគឺ ការចរចាបរាជ័យដោយសារ តថ្លៃគ្នាជាមួយ Borussia Dortmund មិនត្រូវ។

ខ្សែប្រយុទ្ធ Ousmane Dembele 
ខ្សែប្រយុទ្ធ Ousmane Dembele 
ខ្សែបម្រើ Jadon Sancho
ខ្សែបម្រើ Jadon Sancho

យ៉ាងណាមិញ អ្នកគាំទ្រ Man UTD នៅតែចង់ឲ្យក្លិបទិញយកកីឡាករមកបន្ថែមទៀតព្រោះ Cavani កាន់តែមានអាយុច្រើននិងមិនអាចរក្សាទម្រង់លេងល្អរហូតនោះឡើយ៕

ខ្សែប្រយុទ្ធ Edinson Cavani
ខ្សែប្រយុទ្ធ Edinson Cavani

ប្រភពcaughtoffside

Join us📲 : https://t.me/keylatop  ដើម្បីទស្សនាវីដេអូហាយឡាយ EPL កម្រិតច្បាស់ និងព័ត៌មានកីឡាសម្បូរបែប

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T