Klopp ថាក្រុមមួយនេះអាចមានសមត្ថភាពប្រជែងយកពាន PL នៅរដូវកាលក្រោយបាន

//s9.kh1.co/5d/5dacd6203dc2f98cb0caa9547f9121beb9276ba8.jpg
កីទ្បា

 ១៣-ឧសភា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

Klopp ថា Chelsea ជាក្រុមខ្លាំងអាចប្រជែងយកពាន PL រដូវកាលក្រោយបាន

អង់គ្លេស៖ លោកគ្រូបង្វឹក Jurgen Klopp នៃក្លិបហង្សក្រហម Liverpool បាននិយាយម្ដងហើយម្ដងទៀតថា Chelsea នឹងក្លាយជាក្រុមមួយដែលមានសមត្ថភាពប្រជែងយកពាន Premier League ក្រោមការដឹកនាំរបស់ Thomas Tuchel នៅរដូវកាលក្រោយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោកគ្រូបង្វឹក Jurgen Klopp
លោកគ្រូបង្វឹក Jurgen Klopp
កីឡាករ Chelsea
កីឡាករ Chelsea

ក្រោយ Tuchel ចូលមកដឹកនាំបន្តពី Frank Lampard កាលពីខែមករាកន្លងទៅនេះ Chelsea ធ្វើបានល្អៗជារឿយៗ និងថែមទាំងបានមកដល់វគ្គផ្ដាច់ព្រ័ត្រ Champions League ទៀតផង ហើយក្រុមមួយនេះក៏បានឡើងមកដល់វគ្គផ្ដាច់ព្រ័ត្រនៅ FA Cup ផងដែរ។

លោកគ្រូបង្វឹក Thomas Tuchel
លោកគ្រូបង្វឹក Thomas Tuchel

បើទោះជាយ៉ាងណាក៏ដោយ លោកគ្រូ Klopp នៅតែនិយាយថា Liverpool ក៏មានសិទ្ធិលើកពាន Premier League រដូវកាលក្រោយដែរតែគូប្រជែងជាឧបសគ្គរារាំងមិនមែនមានត្រឹម Manchester City នោះឡើយគឺមាន Chelsea និង Man UTD ផងដែរ។ 

អ្វីដែលខ្ញុំខ្វល់ខ្វាយនៅឆ្នាំនេះគឺមិនមែនគម្លាតពិន្ទុទេ។ នៅឆ្នាំមុន ពួកយើងមានពិន្ទុដាច់ឆ្ងាយនិងក្រុមផ្សេងទៀតតែក៏មិនបានមានន័យថាពួកយើងល្អជាងក្រុមផ្សេងនោះឡើយ។ ឆ្នាំក្រោយពួកយើងត្រូវតែឈ្នះការប្រកួត ហើយ City មិនមែនជាក្រុមតែមួយដែលជាឧបសគ្គសម្រាប់យើងនោះឡើយ ខ្ញុំគិតថា Chelsea ដែលមាន Thomas ទើបតែមកដឹកនាំគឺពិតជាធ្វើបានល្អណាស់ ហើយ Thomas ពិតជាគ្រប់គ្រងក្រុមបានល្អ។ បើសិនអ្នកសម្លឹងមើលក្រុមរបស់ពួកគេគឺមានការផ្លាស់ប្ដូរខ្លាំងណាស់។ ពួកគេនឹងក្លាយជាក្រុមដ៏ខ្លាំងនៅរដូវកាលក្រោយ ពួកគេមិនមែនជាក្រុមដែលលេងអន់ទេ ខណៈនោះ United ក៏ល្អដែរដូច្នេះពួកយើងត្រូវតែព្យាយាមយកឈ្នះគ្រប់ការប្រកួត។

លោកគ្រូបង្វឹក Jurgen Klopp 
លោកគ្រូបង្វឹក Jurgen Klopp
លោកគ្រូបង្វឹក Jurgen Klopp
កីឡាករ Liverpool 
កីឡាករ Liverpool 

ប្រភពmetro

Join us📲 : https://t.me/keylatop  ដើម្បីទស្សនាវីដេអូហាយឡាយ EPL កម្រិតច្បាស់ និងព័ត៌មានកីឡាសម្បូរបែប

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T