ដូចការគិតទុក! ករណីឆេះស្លាប់ប្រពន្ធកូនអស់៥នាក់ រស់តែឪពុក ពេលនេះ អង្គការទាំងនេះ បានចុះស៊ើបអង្កេតជាថ្មី

//s9.kh1.co/6f/6fd6838e9820f7753095776ee179a13361a88735.jpg
សង្គម

 ១២-ឧសភា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

ផ្ទុះការភ្ញាក់ផ្អើល ក្រោយដឹងថា ភ្លើងឆេះផ្ទះ ស្លាប់ប្រពន្ធកូន តែនៅរស់តែ អ្នកជាប្តី ផ្អើលអស់ពេញភូមិ ពេលនេះ ត្រូវស៊ើបអង្កេតសាជាថ្មី

ខេត្តកំពង់ឆ្នាំង ៖ ក្រោយពេល មហាជនផ្ទុះការសង្ស័យកាន់តែច្រើន ហើយចម្លើយឪពុក ហាក់មិនទាន់ច្បាស់នោះ ពេលនេះ អង្គការបរទេសទាំងនេះ បានចុះស៊ើបអង្កេតដល់ទីកន្លែងកើតហេតុ ក្នុង ​ភូមិ​ដើម​ជ្រែ ឃុំ​ខុន​រ៉​ង់ ស្រុក​បរិបូណ៌ ខេត្តកំពង់ឆ្នាំង ករណីភ្លើងឆេះផ្ទះ ស្លាប់គ្នាដល់ទៅ៥នាក់ ក្នុងនោះ មានប្រពន្ធកំពុងពពោះ និងកូនចំនួន ៣នាក់ រស់តែឪពុក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួរបញ្ជាក់ថា នេះបើយោងតាមការឲ្យដឹង របស់អង្គការការពារកុមារ CPU ដែលបាន បញ្ជាក់យ៉ាងដូច្នេះថា ៖

ក្រុមការងារចម្រុះ ECHO21 ត្រូវបានបង្កើតឡើងដើម្បីធ្វើការស៊ើបអង្កេតទៅលើករណីអគ្គីភ័យនៅខេត្តកំពង់ឆ្នាំង ដែលបានបង្កអោយមនុស្សស្លាប់ចំនួន៥នាក់។ អង្គភាពការពារកុមារ (CPU) ក្នុងកិច្ចសហប្រតិបត្តិការជាមួយស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង និងនាយកដ្ឋានបច្ចេកទេស និងវិទ្យាសាស្រ្តនៃក្រសួងមហាផ្ទៃ បានរួមគ្នាបង្កើតក្រុមការងារចម្រុះ ECHO21 ដើម្បីធ្វើការស៊ើបអង្កេតទៅលើករណីអគ្គីភ័យដែលបង្កអោយក្មេង៤នាក់មានអាយុ៩ឆ្នាំ, ៧ឆ្នាំ, ៧ឆ្នាំ និង៣ឆ្នាំ ព្រមទាំងម្តាយរបស់ពួកគេ បានបាត់បង់ជីវិតនៅក្នុងឧប្បត្តិហេតុនេះកាលពីថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២១។ ក្រុមការងារស៊ើបអង្កេតបទល្មើសមនុស្សឃាត (HIT) និងក្រុមការងារបច្ចេកទេស និងវិទ្យាសាស្រ្ត (FST) នៃអង្គភាពការពារកុមារ (CPU) រួមជាមួយកងកម្លាំងនគរបាលព្រហ្មទណ្ឌ និងនគរបាលបច្ចេកទេស និងវិទ្យាសាស្រ្តខេត្តកំពង់ឆ្នាំងបានធ្វើកោសល្យវិច័យសាកសពទៅលើសាកសពទាំង៥ នៅថ្ងៃទី១០ ខែឧសភា។ ក្នុងពេលបច្ចុប្បន្ននេះ បុរសអាយុ៤១ឆ្នាំម្នាក់ ត្រូវជាប្តី និងឪពុករបស់ជនរងគ្រោះកំពុងតែផ្តល់ការបំភ្លឺដល់កម្លាំងសមត្ថកិច្ច។ យើងនឹងផ្តល់ពត៌មានបន្ថែមនៅពេលក្រោម។

CPU

បើចង់ដឹងឲ្យកាន់តែច្បាស់បន្ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
Hong Sovanmonyneat
N.N

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · ៩ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T