សូមសរសើរទឹកចិត្ត! ទោះបីនឿយហត់ ពិបាកយ៉ាងណា ក៏ក្រុមគ្រូពេទ្យ នាំអ្នកជំងឺធ្វើរឿងនេះ ដើម្បីកាត់ស្រ្តេស (មានវីដេអូ)

//s9.kh1.co/56/561630988f3bb4c78f407b185b2732baa8cb1e14.jpg
សង្គម

 ១២-ឧសភា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

ឃើញអ្នកជំងឺមិនសប្បាយចិត្តក្រុមគ្រូពេទ្យនាំអ្នកជំងឺធ្វើរឿងមួយនេះ ដើម្បីកាត់ស្រ្តេស និងឆាប់បានត្រលប់ទៅផ្ទះវិញ

ភ្នំពេញ: ជារឿងមួយដ៏គួរឲ្យសរសើរ និងភ្ញាក់ផ្អើលជាខ្លាំងក្រោយគេហទំព័រផ្លូវការរបស់ក្រុមគ្រូពេទ្យសម្តេចតេជោធីតា បានបង្ហាញវីដេអូមួយស្តីពីសកម្មភាពរបស់ក្រុមគ្រូពេទ្យព្យាបាលអ្នកជំងឺកូវីដនៅក្នុងមណ្ឌលសម្រាកព្យាបាលកម្រិតស្រាលទួលពង្រ បាននាំអ្នកជំងឺ រាំហាត់ប្រាណដើម្បីសុខភាព និងជាផ្នែកមួយព្យាបាលអ្នកជំងឺដោយបែបផ្លូវចិត្ត ដើម្បីឲ្យពួកគាត់សប្បាយរីករាយ និងបានឆាប់ជាសះស្បើយត្រលប់ទៅផ្ទះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបភាពក្រុមគ្រូពេទ្យ
រូបភាពក្រុមគ្រូពេទ្យ

សូមរំលឹកផងដែរថា យោងតាមស្ថិតិស្តីពីទិន្នន័យអ្នកឆ្លងថ្មីនៃជំងឺកូវីដ១៩នៅកម្ពុជា បានបង្ហាញថា គិតត្រឹមថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ ករណីឆ្លងសត្វនៅកម្ពុជាបានកើនឡើងដល់ទៅ ២០២២៣នាក់ ដែលក្នុងនោះមានអ្នកជាសះស្បើយចំនួន៨១៧០នាក់ និងករណីស្លាប់សរុបមានចំនួន១៣១នាក់៕

ចង់ជ្រាបឲ្យកាន់តែច្បាស់ថែមទៅទៀតនោះ សូមទស្សនាវីដេអូដែលមានភ្ជាប់ជូននៅផ្នែកខាងក្រោម÷

ប្រភពវីដេអូ: ក្រសួងព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជា

Sun Vannak
V.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T