ភ្នំពេញ៖ ថ្មីៗនេះ អ្នកជំងឺកូវីដ-១៩ម្នាក់នៅឯមន្ទីរពេទ្យហ្លួងម៉ែ បានធ្វើរឿងគួរជាទីគោរពមួយ ដែលបានសម្ដែងការដឹងគុណដល់ក្រុមគ្រូពេទ្យដែលខិតខំព្យាបាលខ្លួនរហូតដល់ជាសះស្បើយ តាមរយៈការបន្សល់ទុកនូវសារមួយច្បាប់នៅលើក្បាលគ្រែ ដ៏មានអត្ថន័យ។ នៅលើសារអ្នកជំងឺរូបនេះ បានសរសេរយ៉ាងដូច្នេះថា៖
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សខ្ញុំសូមអរគុណដល់លោកគ្រូពេទ្យ អ្នកគ្រូពេទ្យទាំងអស់នៅមន្ទីពេទ្យហ្លួងម៉ែ ដែលបានលះបង់កំលាំងកាយចិត្ដប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ហើយខ្ញុំក៏សូមអរគុណដល់លោកគ្រូពេទ្យទាំងអស់ដែលបានមើលថែអ្នកជំងឺដោយយកចិត្ដទុកដាក់បំផុត រហូតដល់អ្នកជំងឺបានជាសះស្បើយ អរគុណធំៗ៕



ចង់បានព័ត៌មានបន្ថែម និងរហ័ស សូមចុច៖ https://t.me/khmerload
ប្រភព៖ TYDA - គ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ