ក្រោយលែងលះស្វាមី Zhao Liying ធ្វើខ្លួនកាន់តែខ្ញង់ឲ្យក្រមុំសុំចាញ់

//s9.kh1.co/6e/6e88482f7937c15c7123190bdbf1f889ef86abbb.jpg
តារា & កម្សាន្ដ

 ១១-ឧសភា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

មានទៅអន់អី ក្រោយប្រកាសលែងលះស្វាមី តារាសម្ដែងស្រី Zhao Liying កាន់តែបង្ហាញខ្លួនយ៉ាងស្រស់សោភា បង្អួតសម្រស់ដ៏មានមន្តស្នេហ៍បែបនេះ

ចិន៖ ក្រោយពីបានជ្រាបដំណឹងលែងលះគ្នា រវាង តារាស្រី Zhao Liying និង ស្វាមី បានធ្វើឲ្យហ្វេនៗជាច្រើនមានការសោកស្ដាយយ៉ាងខ្លាំង ជាពិសេស​ ថែមទាំងបានធ្វើឲ្យនាងកាន់តែទទួលបានការចាប់អារម្មណ៍ និងខណៈដែលពួកគេចង់ឃើញពីការបង្ហាញខ្លួនរបស់តារាស្រីរូបនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង មិនឲ្យហ្វេនៗរង់ចាំយូរទៀតនោះ ដោយកាលពីយប់ថ្ងៃទី ១០ តារាស្រី Zhao Liying បានទទួលយកការអញ្ជើញឱ្យចូលរួមព្រឹត្តិការណ៍ផ្សាយបន្តផ្ទាល់ផ្សព្វផ្សាយផលិតផលម៉ាកយីហោមួយ ដែលភ្លាមៗបន្ទាប់ពី ប្រកាសពីកាលវិភាគការងាររបស់នាង ហ្វេនៗជាច្រើនមានការអន្ទះសារយ៉ាងខ្លាំងនៅក្នុងការរង់ចាំទស្សនារូបភាពរបស់តារាសម្តែងស្រីរូបនេះ ព្រោះនេះជាព្រឹត្តិការណ៍ដំបូង ដែលនាងបានចូលរួម បន្ទាប់ពីលេចលឺរឿងអាស្រូវនៃការផិតក្បត់ ថែមទៀតផង។  

នៅក្នុងនោះ ខាងស្ទូឌីយោរបស់នាង បានធ្វើឱ្យអ្នកគាំទ្រជាច្រើន ផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង ទៅលើរូបថតប៉ុន្មានសន្លឹក ដែលបានបង្ហាញពីសម្រស់ដ៏ស្រស់ស្អាត ជាមួយនឹងការតុបតែងខ្លួនក្នុងឈុតពណ៌ស ប្រកបដោយភាពទាក់ទាញ និងមានមន្តស្នេហ៍គួរជាទីគយគន់ នៅក្នុងក្រសែភ្នែកអ្នកទស្សនាជាច្រើន ផងដែរ៕

ប្រភព៖ Kenh14

សូមទស្សនារូបភាពខាងក្រោម៖

Zhao Liying
Zhao Liying
Zhao Liying
Zhao Liying
Zhao Liying
Zhao Liying
Zhao Liying
Zhao Liying
Zhao Liying
Zhao Liying
Zhao Liying
Zhao Liying
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T