បរទេស៖ ហ្វេសប៊ុកបានចាប់ផ្តើមសាកល្បងមុខងារថ្មីមួយ ដែលនឹងជំរុញឱ្យអ្នកប្រើប្រាស់បើកតំណ link អានសិនមុនពេលចែកចាយលើបណ្តាញសង្គមរបស់ពួកគេ។ ក្រុមហ៊ុននិយាយថា ខ្លួនកំពុងព្យាយាមលើកកម្ពស់ការចែករំលែកព័ត៌មានដែលត្រឹមត្រូវឱ្យបានច្រើន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សនៅក្នុងមុខងារថ្មីនេះ មុននឹងអ្នកប្រើប្រាស់ចែករំលែកអត្ថបទណាមួយដែលពួកគេមិនទាន់បើកអាន សារមួយនឹងលោតឡើងថា “You're about to share this article without opening it,” ហើយសារមួយទៀតនឹងលោតឡើងផងដែរ "Sharing articles without reading them may mean missing key facts." បន្ទាប់មកវានឹងផ្តល់ជូនអ្នកប្រើប្រាស់នូវជម្រើសពីរ៖ អ្នកប្រើប្រាស់អាចបើកអត្ថបទអានសិន ឬក៏ចែករំលែកតែម្តង។
Starting today, we’re testing a way to promote more informed sharing of news articles. If you go to share a news article link you haven’t opened, we’ll show a prompt encouraging you to open it and read it, before sharing it with others. pic.twitter.com/brlMnlg6Qg
— Facebook Newsroom (@fbnewsroom) May 10, 2021
Twitter ក៏បានដាក់ចេញមុខងារស្រដៀងគ្នានេះដែរ តាំងពីខែកញ្ញាឆ្នាំមុនម្ល៉េះ។ បន្ទាប់ពីការសាកល្បងអស់រយៈពេលជាច្រើនខែ ក្រុមហ៊ុន Twitter បានរកឃើញថាខ្លួនទទួលបានជោគជ័យក្នុងការធ្វើឱ្យមនុស្សជាច្រើនអានជាមុនសិន មុនពេលពួកគេការធ្វីតបន្ត។ ក្នុងករណីខ្លះ Twitter បាននិយាយថា មុខងារនេះថែមទាំងនាំឱ្យមនុស្សមួយចំនួនជ្រើសរើសមិនធ្វីតរឿងរ៉ាវបន្តទៀតផង។ លក្ខណៈពិសេសនេះក៏នឹងជួយជំរុញឱ្យអ្នកប្រើប្រាស់ ពិចារណាឡើងវិញមុនពេលចែកចាយអត្ថបទចាស់ៗ និងអត្ថបទអំពីកូវីដ-19ផងដែរ៕
Join us: https://t.me/khmerload