ហ្វេសប៊ុកធ្វើតេស្តសាកល្បង ឱ្យអ្នកប្រើប្រាស់អានអត្ថបទសិន មុនពេលចែករំលែក ដើម្បីការពារការចែកចាយព័ត៌មានមិនពិត

//s9.kh1.co/c3/c374d4ed4702dc005f6c71247349029a51a40610.png
បច្ចេកវិទ្យា

 ១១-ឧសភា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

ការដាក់មុខងារនេះក៏ល្អម្យ៉ាងដែរ ដើម្បីការពារការចែលឲករំលែកពតមានក្លែងក្លាយ និងពតមានតាំងពីយូរហើយ

បរទេស៖ ហ្វេសប៊ុកបានចាប់ផ្តើមសាកល្បងមុខងារថ្មីមួយ ដែលនឹងជំរុញឱ្យអ្នកប្រើប្រាស់បើកតំណ link អានសិនមុនពេលចែកចាយលើបណ្តាញសង្គមរបស់ពួកគេ។ ក្រុមហ៊ុននិយាយថា ខ្លួនកំពុងព្យាយាមលើកកម្ពស់ការចែករំលែកព័ត៌មានដែលត្រឹមត្រូវឱ្យបានច្រើន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅក្នុងមុខងារថ្មីនេះ មុននឹងអ្នកប្រើប្រាស់ចែករំលែកអត្ថបទណាមួយដែលពួកគេមិនទាន់បើកអាន សារមួយនឹងលោតឡើងថា “You're about to share this article without opening it,” ហើយសារមួយទៀតនឹងលោតឡើងផងដែរ "Sharing articles without reading them may mean missing key facts." បន្ទាប់មកវានឹងផ្តល់ជូនអ្នកប្រើប្រាស់នូវជម្រើសពីរ៖ អ្នកប្រើប្រាស់អាចបើកអត្ថបទអានសិន ឬក៏ចែករំលែកតែម្តង។

Twitter ក៏បានដាក់ចេញមុខងារស្រដៀងគ្នានេះដែរ តាំងពីខែកញ្ញាឆ្នាំមុនម្ល៉េះ។ បន្ទាប់ពីការសាកល្បងអស់រយៈពេលជាច្រើនខែ ក្រុមហ៊ុន Twitter បានរកឃើញថាខ្លួនទទួលបានជោគជ័យក្នុងការធ្វើឱ្យមនុស្សជាច្រើនអានជាមុនសិន មុនពេលពួកគេការធ្វីតបន្ត។ ក្នុងករណីខ្លះ Twitter បាននិយាយថា មុខងារនេះថែមទាំងនាំឱ្យមនុស្សមួយចំនួនជ្រើសរើសមិនធ្វីតរឿងរ៉ាវបន្តទៀតផង។ លក្ខណៈពិសេសនេះក៏នឹងជួយជំរុញឱ្យអ្នកប្រើប្រាស់ ពិចារណាឡើងវិញមុនពេលចែកចាយអត្ថបទចាស់ៗ និងអត្ថបទអំពីកូវីដ-19ផងដែរ៕

Join us: https://t.me/khmerload

Thann Ravann
ថាន់ រ៉ាវណ្ណ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T