កក្រើក! តារាល្បីៗលំដាប់ជួរមុខប្រចាំប្រទេសប៉ុន្មានដួងនេះ ចេញមុខមកជួយគាំទ្រ សារីតា ពេញទីតែម្តង

//s9.kh1.co/57/572154eae725983a113d0df3d09ca3b4e81fcabf.jpg
តារា & កម្សាន្ដ

 ១១-ឧសភា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

មិនធម្មតា ណុប ប៉ាយ៉ារិទ្ធិ អ្នកនាងពេជ្រ សោភា និងអ្នកនាង សុគន្ធ នីសា បានចេញមុខជួយគាំទ្រដល់បវរកញ្ញាកម្ពុជា រ៉េត សារីតា ដែលកំពុងតែឈរតំណាងជាតិនៅសហរដ្ឋអាមេរិក

ភ្នំពេញ: កាលពីពេលថ្មីៗនេះ តារាចម្រៀងល្បីៗលំដាប់ប្រទេស គឺលោក ណុប ប៉ាយ៉ារិទ្ធិ អ្នកនាងពេជ្រ សោភា និងអ្នកនាង សុគន្ធ នីសា បានចេញមុខជួយគាំទ្រដល់បវរកញ្ញាកម្ពុជា រ៉េត សារីតា ដែលកំពុងតែឈរតំណាងជាតិក្នុងនាមជាបេក្ខភាពមួយរូបក្នុងការប្រកួតបវរកញ្ញាឯកចក្រវាលលើកទី៦៩នេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ លោកណុប បាយ៉ារិទ្ធិ ក៏បានបង្ហោះសារដោយអំពាវនាវឲ្យមហាជនបន្តVote បោះឆ្នោតឲ្យបេក្ខភាពតំណាងជាតិកម្ពុជា រ៉េត សារីតា ដោយលោកបានសរសេរយ៉ាងដូច្នេះថា÷

លោក ណុបបាយ៉ារិទ្ធ
លោក ណុបបាយ៉ារិទ្ធ

ចូលចិត្តបេក្ខភាពតំណាងប្រទេសណាគឺជាសិទ្ធនៃការពេញចិត្ត  តែគួរកុំភ្លេចពេញចិត្តបេក្ខភាពតំណាងប្រទេសកំណើតរបស់យើងដូចគ្នា ព្រោះជោគជ័យជាកិត្តិយសរបស់ប្រទេសយើងទាំងមូល ។សួរបេះដូងខ្លួនឯងតើយើងគ្រប់គ្នា ចង់ឃើញបេក្ខភាពរបស់កម្ពុជាទទួលបានជោគជ័យទេ? បើចង់ក្រៅពីការប្រឹងប្រែងរបស់គាត់ តើយើងទាំងអស់គ្នាអាចជួយគាត់បានអ្វីខ្លះ?គាំទ្របេក្ខភាពតំណាងប្រទេសយើង MISS UNIVERSE CAMBODIA អាចបោះឆ្នោតគាំទ្រគាត់បានតាមរយៈapp miss universe

លោក ណុបបាយ៉ារិទ្ធ

សូមរំលឹកផងដែរថា លោកអ្នក អាចចូលរួមបោះឆ្នោតដល់បេក្ខភាពតំណាងជាតិកម្ពុជា កញ្ញា រ៉េត សារីតា ដោយធ្វើការដោនឡូតអេប Miss Universe រួចចុចលើកពាក្យថាVote និងអូសចុះក្រោយរហូតដល់ឈ្មោះបេក្ខភាពកម្ពុជា និងចាប់ផ្តើមVote ជាការស្រេច។ ការឆ្នោតរបស់អ្នកទាំងអស់គ្នា ក៏នឹងអាចជួយឲ្យបេក្ខភាពកម្ពុជា កញ្ញា រ៉េត សារីតា ចូលជាបេក្ខជន២១ចុងក្រោយដោយស្វ័យប្រវត្តិនៅក្នុងការប្រកួតផងដែរ៕

ដើម្បីទទួលបានព័ត៌មានបន្ថែម និងថ្មីៗ ព្រមទាំងរហ័សពីគេហទំព័រខ្មែរឡូតសូមចុច៖ https://t.me/khmerload

អ្នកនាង សុគន្ធ នីសា
អ្នកនាង សុគន្ធ នីសា
កញ្ញា រ៉េត សារីតា
កញ្ញា រ៉េត សារីតា
អ្នកនាង ពេជ្រសោភា
អ្នកនាង ពេជ្រសោភា
ណុប បាយ៉ារិទ្ធពេជ្រ សោភាសុគន្ធ និសារ៉េត សារីតា
Sun Vannak
V.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T