ភ្នំពេញ: កាលពីពេលថ្មីៗនេះ តារាចម្រៀងល្បីៗលំដាប់ប្រទេស គឺលោក ណុប ប៉ាយ៉ារិទ្ធិ អ្នកនាងពេជ្រ សោភា និងអ្នកនាង សុគន្ធ នីសា បានចេញមុខជួយគាំទ្រដល់បវរកញ្ញាកម្ពុជា រ៉េត សារីតា ដែលកំពុងតែឈរតំណាងជាតិក្នុងនាមជាបេក្ខភាពមួយរូបក្នុងការប្រកួតបវរកញ្ញាឯកចក្រវាលលើកទី៦៩នេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ លោកណុប បាយ៉ារិទ្ធិ ក៏បានបង្ហោះសារដោយអំពាវនាវឲ្យមហាជនបន្តVote បោះឆ្នោតឲ្យបេក្ខភាពតំណាងជាតិកម្ពុជា រ៉េត សារីតា ដោយលោកបានសរសេរយ៉ាងដូច្នេះថា÷

ចូលចិត្តបេក្ខភាពតំណាងប្រទេសណាគឺជាសិទ្ធនៃការពេញចិត្ត តែគួរកុំភ្លេចពេញចិត្តបេក្ខភាពតំណាងប្រទេសកំណើតរបស់យើងដូចគ្នា ព្រោះជោគជ័យជាកិត្តិយសរបស់ប្រទេសយើងទាំងមូល ។សួរបេះដូងខ្លួនឯងតើយើងគ្រប់គ្នា ចង់ឃើញបេក្ខភាពរបស់កម្ពុជាទទួលបានជោគជ័យទេ? បើចង់ក្រៅពីការប្រឹងប្រែងរបស់គាត់ តើយើងទាំងអស់គ្នាអាចជួយគាត់បានអ្វីខ្លះ?គាំទ្របេក្ខភាពតំណាងប្រទេសយើង MISS UNIVERSE CAMBODIA អាចបោះឆ្នោតគាំទ្រគាត់បានតាមរយៈapp miss universe
សូមរំលឹកផងដែរថា លោកអ្នក អាចចូលរួមបោះឆ្នោតដល់បេក្ខភាពតំណាងជាតិកម្ពុជា កញ្ញា រ៉េត សារីតា ដោយធ្វើការដោនឡូតអេប Miss Universe រួចចុចលើកពាក្យថាVote និងអូសចុះក្រោយរហូតដល់ឈ្មោះបេក្ខភាពកម្ពុជា និងចាប់ផ្តើមVote ជាការស្រេច។ ការឆ្នោតរបស់អ្នកទាំងអស់គ្នា ក៏នឹងអាចជួយឲ្យបេក្ខភាពកម្ពុជា កញ្ញា រ៉េត សារីតា ចូលជាបេក្ខជន២១ចុងក្រោយដោយស្វ័យប្រវត្តិនៅក្នុងការប្រកួតផងដែរ៕
ដើម្បីទទួលបានព័ត៌មានបន្ថែម និងថ្មីៗ ព្រមទាំងរហ័សពីគេហទំព័រខ្មែរឡូតសូមចុច៖ https://t.me/khmerload


