ក្តៅៗ រដ្ឋបាលខេត្តកំពង់ស្ពឺ សម្រេចបន្តអនុវត្តវិធានការរដ្ឋបាលជាបណ្ដោះ អាសន្ន រហូតដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១

//s9.kh1.co/d9/d96af9520328dcdedccc6b6c535b93a160db2dbb.jpg
សង្គម

 ១១-ឧសភា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

បន្តវិធានការរដ្ឋបាល រហូតដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ ក្រោយរដ្ឋបាលខេត្តកំពង់ស្ពឺ ចេញសេចក្តីសម្រេចមួយនេះរួច

កំពង់ស្ពឺ: យោងតាមសេចក្តីសម្រេចលេខ:៦៥/២១ស.ស.រ ស្តីពីការបន្តអនុវត្តវិធានការរដ្ឋបាលជាបណ្ដោះអាសន្ន ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ រដ្ឋបាលខេត្តកំពង់ស្ពឺសម្រេចដាក់ចេញនូវវិធានការរដ្ឋបាលដូចតទៅ:

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ខេត្តកំពង់ស្ពឺ
ខេត្តកំពង់ស្ពឺ

ប្រការ ១.

ត្រូវបានបន្តដាក់ចេញនូវវិធានការរដ្ឋបាលជាបណ្ដោះអាសន្ន ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ ដែលមានថិរវេលាអនុវត្តរយៈពេលមួយសប្ដាហ៍គិតចាប់ពីថ្ងៃទី ១១ ខែឧសភា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី ១៧ ខែឧសភា ឆ្នាំ២០២១។

ប្រការ២.

ត្រូវបានផ្អាកជាបណ្ដោះអាសន្ននូវសកម្មភាពដូចខាងក្រោម៖

ភោជនីយដ្ឋាន អាហារដ្ឋាន តូបអាហារចល័ត ដែលបើកទទួលអតិថិជនចូលទទួលទានអាហារ ភេសជ្ជៈ នៅចន្លោះម៉ោង ២០(ម្ភៃ) ដល់ម៉ោង ០៣(បីព្រឹក) ប៉ុន្តែទីតាំងអាជីវកម្មទាំងនោះអាចលក់ ជាលក្ខណៈ វេចខ្ចប់បាន

- ភោជនីយដ្ឋាន អាហារដ្ឋាន តូបអាហារដែលបើកទទួលអតិថិជនចូលទទួលទានអាហារមិនត្រូវ លក់គ្រឿងស្រវឹងជាដាច់ខាត

- គ្រប់ផ្សាររដ្ឋ ផ្សារឯកជន ផ្សារម៉ាត ហាងលក់ភេសជ្ជៈ ត្រូវផ្អាកការលក់គ្រឿងស្រវឹងគ្រប់ប្រភេទ - ផ្អាកការជួបជុំជាលក្ខណៈគ្រួសារដែលមានការទទួលទានគ្រឿងស្រវឹង - រាល់ការធ្វើសកម្មភាពកីឡា ដែលមានលក្ខណៈជួបជុំ ឬ ការប្រមូលផ្តុំមនុស្សលើសពី ២(ពីរ) នាក់។

ប្រការ៣.

ត្រូវបានផ្អាកជាបណ្តោះអាសន្ននូវការប្រមូលផ្តុំ ឬការជួបជុំគ្នាទទួលទានអាហារ ភេសជ្ជៈ ឬទទួលទាន គ្រឿងស្រវឹង នៅចន្លោះម៉ោង ២០(ម្ភៃ) ដល់ម៉ោង ០៣បី)ព្រឹក លើកលែងតែចំពោះករណីដូចខាងក្រោម ៖ - ការរៀបចំពិធីបុណ្យសព ដោយគោរពតាមវិធានកាំរសុខាភិបាល និងតាមការកំណត់របស់អាជ្ញាធរមានសមត្ថកិច្ច

- ការជួបជុំលក្ខណៈសមាជិកគ្រួសារដែលរស់នៅក្នុងលំនៅឋានឬទីសំណាក់ជាមួយគ្នា

- ការជួបជុំរបស់បុគ្គលិកសុខាភិបាលដែលបំពេញការងារថែរក្សាសង្គ្រោះបន្ទាន់ផ្សេងទៀត

ប្រការ៤.

- ការជួបជុំរបស់អាជ្ញាធរមានសមត្ថកិច្ច កម្លាំងគណៈបញ្ហាការឯកភាពរដ្ឋបាលខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ក្នុងការបំពេញភារកិច្ចថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ។

បុគ្គល ឬ នីតិបុគ្គលទាំងឡាយណា ដែលមិនចូលរួមអនុវត្តតាមខ្លឹមសារដូចមានចែងក្នុង ប្រការ២ និងប្រការ៣ នៃសេចក្តីសម្រេចនេះ រដ្ឋបាលខេត្តនឹងអនុវត្តវិធានការរដ្ឋបាលតាមផ្លូវច្បាប់ ដូចបានកំណត់ក្នុង ច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះ ថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ព្រមទាំងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធជាធរមាន។

 ប្រការ៥.

បទប្បញ្ញត្តិទាំងឡាយណា ដែលមានខ្លឹមសារផ្ទុយនឹងសេចក្តីសម្រេចនេះ ត្រូវទុកជានិរាករណ៍។

ប្រការ៦:

នាយករដ្ឋបាលសាលាខេត្តកំពង់ស្ពឺ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បញ្ហាការដ្ឋានកងរាជអាវុធហត្ថ ខេត្តកំពង់ស្ពឺ រដ្ឋបាលក្រុង-ស្រុកទាំង៨ មន្ទីរ-អង្គភាពជំនាញជុំវិញខេត្ត ត្រូវទទួលបន្ទុកអនុវត្តសេចក្តីសម្រេចនេះ ឱ្យ មានប្រសិទ្ធភាពខ្ពស់ចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ៕

ចង់ជ្រាបឲ្យកាន់តែច្បាស់ និងលម្អិតជាងនេះទៅទៀតនោះ សូមអានសេចក្ដីសម្រេចដែលមានភ្ជាប់ជូននៅផ្នែកខាងក្រោម÷

ដើម្បីទទួលបានព័ត៌មានបន្ថែម និងថ្មីៗ ព្រមទាំងរហ័សពីគេហទំព័រខ្មែរឡូតសូមចុច៖ https://t.me/khmerload

សេចក្ដីសម្រេច
សេចក្ដីសម្រេច
សេចក្ដីសម្រេច
សេចក្ដីសម្រេច
Sun Vannak
V.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T