សៀមរាបយើងហ្នឹង! ទិដ្ឋភាពមើលពីអាកាស សួនច្បាររង្វង់មូលបន្ទាយស្រី ក្រឡេកមួយភ្លែត ស្មានតែកាត់ត

//s9.kh1.co/31/31d3db3fa73b2a5c19df11f9a214e53ea8773799.jpg
សង្គម

 ១០-ឧសភា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

តិចច្រលំកាត់តទៅ ទិដ្ឋភាពពិតៗ មើលពីអាកាសរបស់ សួនច្បាររង្វង់មូលស្រុកបន្ទាយស្រី ខេត្តសៀមរាម យើងហ្នឹង ស្អាតមិនគួរជឿ

ខេត្តសៀមរាប ៖ មើលមួយភ្លែត ស្ទើរមិនជឿភ្នែក សួនច្បាររង្វង់មូលបន្ទាយស្រី ថតពីអាកាស មើលទៅហាក់បីដូចជា រូបភាពកាត់តដោយ គ្រប់ជ្រុងគ្រប់ជ្រោយ រត់ត្រង់ជួរគ្នាដូច យកបន្ទាត់គូស ធ្វើឲ្យមហាជន ផ្ទុះការភ្ញាក់ផ្អើលជាហូរហែពីថ្វីដៃ របស់កូនខ្មែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ពិតណាស់ ប្រសិនបើយើងមើលមកពីលើ គួបផ្សំនឹង ព្រៃបៃតងខៀវស្រងាត់បែបនេះ គឺពិតដូចជា ស្ថានសួគ៌ពិតៗតែម្តង ដោយសួនច្បារនេះ ត្រូវបានគេរៀបចំ ឲ្យចេញជារូបរាងផ្កា ដែលហាក់កំពុងតែរីក អមចាមួយនឹង ផ្លូវបែកចេញជា ៤បែបនេះទៀត កាន់តែធ្វើឲ្យ វាចេញនូវរូបរាង គួរឲ្យទាក់ភ្នែក កាន់តែខ្លាំង។

គួរបញ្ជាក់ផងដែរថា​ សួនច្បារនេះ ស្ថិតនៅក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាម ដែលស្រុកមួយនេះ តែងតែទទួល ការចាប់អារម្មណ៍ខ្លាំងជាងគេ ក្នុងខេត្ត ដោយសារតែ ភូមិឃុំនីមួយៗ តែងមានការតុបតែង យ៉ាងល្អមានបែប មានបទ យ៉ាងត្រឹមត្រូវ ពោលគឺ បរិស្ថានល្អដាច់គេ ក្នុងភូមិសាស្ត្រខេត្ត តែម្តង៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

រូបភាពពី Mana
រូបភាពពី Mana
រូបភាពពី Mana
រូបភាពពី Mana
រូបភាពពី Mana
រូបភាពពី Mana
រូបភាពពី Mana
រូបភាពពី Mana
រូបភាពពី Mana
រូបភាពពី Mana
រូបភាពពី Mana
រូបភាពពី Mana
រូបភាពពី Mana
រូបភាពពី Mana
Hong Sovanmonyneat
N.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T