ស្ដាប់ហើយស្រណោះ ក្រោយ តារាកំប្លែងថៃ Kom ស្លាប់ទៅ កូនស្រី ច្រៀងចម្រៀងយ៉ាងកម្សត់ (មានវីដេអូ)

//s9.kh1.co/81/81318110bda080b71b85d977d8de3b9e6b1aceb1.jpg
តារា & កម្សាន្ដ

 ១០-ឧសភា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

បន្ទាប់ពីលោកឪពុកបានលាចាកលោកនេះទៅ Ice ដែលជាកូនស្រីបានបកស្រាយចម្រៀងយ៉ាងកម្សត់ជូនលោកឪពុកស្ដាប់

ថៃ៖ បន្ទាប់ពីទទួលមរណភាពអស់រយៈ១០ថ្ងៃកន្លងមកនេះNakom បានធ្វើឱ្យមហាជនជាច្រើននៅតែមានការសោកស្ដាយ​ព្រមទាំងមានសេចក្ដីសោកសង្រេងជាខ្លាំង ដោយសារតែបានបាត់បង់អ្នកសិល្បៈដ៏មានទេពកោសល្យម្នាក់ ជាពិសេលគឺក្រុមគ្រួសាររបស់គាត់តែម្ដងមានភាពឈឺចាប់ខ្លាំង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Nakom និង Ice 
Nakom និង Ice 

យ៉ាងណាមិញ កាលពីរយៈពេលថ្មីៗកន្លងមកនេះ Ice ដែលជាកូនស្រីរបស់ Nakom នាងបានធ្វើឱ្យមហាជនគ្រប់គ្នាស្ទើរតែស្រក់ទឹកភ្នែក ដោយសារតែនាងបានបកស្រាយចម្រៀងមួយបទជាមួយនឹងស្វាមីរបស់នាង ដែលបទនេះមានចំណងជើងថាៈ

"ពេលវេលាមួយដែលបានកន្លងផុតទៅ"​

ចម្រៀង

​ នៅក្នុងចម្រៀងមួយបទនេះគឺ Ice នាងបានតាំងចិត្តច្រៀងសម្រាប់ជូនចំពោះមហាជនគ្រប់គ្នាដែលបានគាំទ្រឪពុករបស់ខ្លួន ជាពិសេសនាងចង់ផ្ញើរជូនលោកឪពុក ជាទីស្រឡាញ់ របស់នាងដែលទើបតែទទួលមរណៈភាព​ដើម្បីបានស្ដាប់ និងចង់ឱ្យបានដឹងថាពេលនេះកូនៗ និងគ្រួសារទាំងអស់គឺរឹងមាំណាស់ កុំបាច់បារម្ភទៀតអី ។ ក្នុងបទចម្រៀងនោះក៏មានជាវីដេអូរបស់Nakom ដែលបានរួមបញ្ចូលគ្នា ដែលវារឹតតែធ្វើឱ្យបទចម្រៀងមួយនេះកាន់តែកម្សត់ទ្វេដងទៅទៀត៕

ប្រភព ៖ Sanook 

  Join Us ៖ https://t.me/khmerload

ចង់ដឹងថាកម្សត់យ៉ាងណានោះសូមទស្សនាវីដេអូទាំងអស់គ្នា៖

Nakom និងគ្រួសារ
Nakom និងគ្រួសារ
Nakom និងគ្រួសារ
Nakom និងគ្រួសារ
Nakom 
Nakom 
រូបទំព័របទចម្រៀង
រូបទំព័របទចម្រៀង
វីដេអូ
Yith Manil
យិត ម៉ានិល

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T