ក្ដៅៗ រដ្ឋបាលខេត្តកំពង់ចាម ជូនដំណឹង ស្តីពីការរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ១៦នាក់បន្ថែមទៀត

//s9.kh1.co/49/49fc755ba4a9c978ec907418efe07d3f16441f80.jpg
សង្គម

 ១០-ឧសភា-២០២១ ១១ព្រឹក · ៣ ឆ្នាំមុន

រដ្ឋបាលខេត្តកំពង់ នៅព្រឹកថ្ងៃទី ១០ ខែឧសភា នេះ បានឱ្យដឹងថា រដ្ឋបាលខេត្ត ប្រកាសរកឃើញវិជ្ជមានកូវីដ-១៩ ចំនួន ១៦នាក់

កំពង់ចាម៖ យោងតាមសេចក្ដីជូនដំណឹងរបស់ រដ្ឋបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី ១០ ខែឧសភា នេះ បានឱ្យដឹងថា រដ្ឋបាលខេត្ត ប្រកាសរកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន ១៦នាក់បន្ថែមទៀត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នេះបើយោងតាម លទ្ធផលតេស្តរហ័សកូវីដ-១៩ គឺមានវិជ្ជមានកូវីដ_១៩ ចំនួន ១១នាក់ (នៅស្រុកស្រីសន្ធរ ០២នាក់, កងមាស០២នាក់ និងស្រុកបាធាយ០៧នាក់) និងលទ្ធផលបញ្ចាក់ពីវិទ្យាស្ថានសុខភាពសាធារណៈ មានចំនួន០៥នាក់ (នៅស្រុកចំការលើ ០៤នាក់ និងស្រុកកំពង់សៀម ០១នាក់)។ យ៉ាងណាមិញ បច្ចុប្បន្ននេះ រដ្ឋបាលខេត្តកំពង់ចាម កំពុងបន្ដស្វែករកទីតាំង និងអ្នកប៉ះពាល់ជាមួយអ្នកជំងឺកូវីដ១៩ និងអ្នកជំងឺបន្ថែមទៀត ហើយក៏បានអំពាវនាវដល់អ្នកពាក់ព័ន្ធនឹងករណីនេះ ត្រូវទៅពិនិត្យសុខភាព និងយកសំណាកនៅមន្ទីរពេទ្យបង្អែកដែលស្ថិតនៅជិតផ្ទះ ឬរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់ ម៉្យាងទៀតត្រូវបន្ដអនុវត្ត «៣កុំ ៣ការពារ» ឱ្យបានខ្ជាប់ខ្ជួន៕

សម្រាប់ព័ត៌មានបន្ថែម និង រហ័ស សូមចុច៖ https://t.me/khmerload
សូមអានសេចក្ដីជូនដំណឹងលម្អិតខាងក្រោមនេះ៖

លិខិតជូនដំណឹង
លិខិតជូនដំណឹង
លិខិតជូនដំណឹង
លិខិតជូនដំណឹង
លិខិតជូនដំណឹង
លិខិតជូនដំណឹង
Kong Ork Phearum
គង់ អោកភារម្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T