ប្រុងប្រយ័ត្ន! រដ្ឋបាលខេត្តបាត់ដំបង ប្រកាសរកឃើញករណីវិជ្ជមាន ០៦នាក់ទៀត ជាអ្នកធ្វើដំណើរមកពីប្រទេសថៃ

//s9.kh1.co/10/10448daa384d39e91bc36a35bd5658b0e456ff17.jpg
សង្គម

 ១០-ឧសភា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

រដ្ឋបាលខេត្តបាត់ដំបង បានប្រកាសរកឃើញករណីវិជ្ជមាន ០៦នាក់ទៀត ជាអ្នកធ្វើដំណើរមកពីប្រទេសថៃ ដោយចំនួន ០៥នាក់ ជាជនជាតិខ្មែរ និងជនជាតិបរទេសចំនួន ០១នាក់

បាត់ដំបង៖ នៅ​ថ្ងៃ ទី០៩ ខែឧសភា នេះ រដ្ឋបាលខេត្តបាត់ដំបង បានប្រកាសរកឃើញករណីវិជ្ជមាន ០៦នាក់ទៀត ជាពលករមកពីប្រទេសថៃ ដោយក្នុងនោះមាន ០៥នាក់ ជាជនជាតិខ្មែរ និងជនជាតិបរទេសចំនួន ០១នាក់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្នកជំងឺកូវីដ១៩ទាំងនេះ បានវិលត្រឡប់ពីប្រទេសថៃ និងម្នាក់ទៀតជាជនបរទេស ធ្វើដំណើរមកពីក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងបានយកសំណាកទៅវិភាគទទួលបានលទ្ធផលវិជ្ជមាននៅថ្ងៃទី ០៩ ខែឧសភា ហើយបច្ចុប្បន្ន អ្នកជំងឺកូវីដ១៩ បានបញ្ជូនទៅសំរាកព្យាបាលនៅមន្ទីរពេទ្យបង្អែក ខេត្តបាត់ដំបង។
គួរជម្រាបដែរថា ចាប់​ពីមានការផ្ទុកជំងឺកូវីដ-១៩ ខេត្តបាត់ដំបងមានអ្នកជំងឺកូវីដ-១៩ ចំនួន ៤៨នាក់ បានព្យាបាលសះស្បើយ ២៩នាក់ និងកំពុងសម្រាកព្យាបាល ១៩នាក់៕

សម្រាប់ព័ត៌មានបន្ថែម និង រហ័ស សូមចុច៖ https://t.me/khmerload
សូមអានសេចក្ដីជូនដំណឹងលម្អិតខាងក្រោមនេះ៖

លិខិតជូនដំណឹង
លិខិតជូនដំណឹង
Kong Ork Phearum
គង់ អោកភារម្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T