ទី​បំផុត Zheng Shuang ឈ្នះ​​ក្ដីជាមួយ​សង្សារ​​ចាស់ និង​ទទួល​បាន «ប្រាក់សងជំងឺចិត្ត» ខ្ទង់លានដុល្លារ

//s9.kh1.co/8c/8cce26144cd214167c43a73c0a8232fb1eb212db.jpg
តារា & កម្សាន្ដ

 ១១-ឧសភា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

អបអរសាទរ! ទីបំផុត Zheng Shuang ឈ្នះ​ក្ដីជាមួយសង្សារ​ចាស់ហើយ ដោយទទួលបានប្រាក់សងជំងឺចិត្តខ្ទង់​លានដុលារ

ហុងកុង៖ ក្រោយមានរឿងចម្រូងចម្រាស តឹងសរសៃក​​ ដាក់គ្នារវាងកញ្ញា Zheng Shuang នឹងអតីតសង្សារបាន​ធ្វើឲ្យ​អ្នក​គាំទ្រ​ជាពិសេសអ្នករួមអាជីព ស្រឡាំងកាំងជាខ្លាំងក្រោយពួកគេសម្រេចដាក់ពាក្យបណ្ដឹងនឹងគ្នាកំឡុងឆ្នាំ ២០១៩។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=640,h=352,q=100/6a/6ab93ff56b623fb351d1d2454eddb46de0357434.jpg

យ៉ាងណាមិញ នៅដើមខែមេសា ឆ្នាំ២០២១ រឿងក្ដីនេះត្រូវបានបញ្ចប់ដោយអស់ចិត្ត ក្រោយតុលាការ​នៅក្នុងទីក្រុង​សៀងហៃ​​បានកាត់ក្ដីឲ្យកញ្ញា Zheng Shuang ជាអ្នកឈ្នះក្ដី។ តាមប្រភពរបស់ Sina បាន​រាយការណ៍​ថា​តុលាការ​បានសម្រេចឲ្យអតីតសង្សាររបស់នាងត្រូវបង់ប្រាកប្រមាណជា ៣លានដុល្លារអាមេរិចទៅឲ្យ Zheng Shuang ក្រោយ​តុលាការទទួលរឿងក្ដីរបស់អ្នកទាំងពីកាលពីដើមឆ្នាំ ២០២១៩ រឿងមិត្ត​ប្រុស​សង​លុយ​មិន​ទៀងទាត់ និង​តម្រូវ​ឲ្យ​លោក​សង​ទាំង​ការ និង​ដើម។ តែក្រោយ​មក​ខាង​​ប្រុស​មក​ចេញ​មុខ​បដិសេធ​ដោយ​បាន​លើក​ឡើង​ថា លុយ​៣​លាន​ដុល្លារ​នេះ គឺ​ប្រើប្រាស់​រួម មិន​មែន​លោក​ប្រើ​ម្នាក់​ឯង​នោះ​ឡើយ។ តែយ៉ាងមិញក្រោយការកាត់ក្ដីលើកចុងក្រោយបន្ទាប់ពីមានភស្តុតាង​គ្រប់គ្រាន់​បង្ហាញ​ថាមិត្តប្រុសខ្លួនពិត​ជាបាន​រំលោភលើសេចក្ដីទុកចិត្តពិតមែន។ ហើយក្ដីនេះសរុបមកវិញ កញ្ញា Zheng Shuang ឈ្នះបានប្រាក់​ខ្ទង់លាន​ដុល្លារឯណោះ៕

ប្រភព៖ news.zing.vn

https://s9.kh1.co/__image/w=650,h=488,q=100/8e/8eb0e5ed4a54fff2b29fd1e760484c1dfba154e0.jpg
https://s9.kh1.co/__image/w=405,h=400,q=100/4d/4dcc55737aa612da007d8a4a984a10d06716b3f2.jpg
https://s9.kh1.co/__image/w=650,h=442,q=100/50/50710e68ab5431432eadbfd32e2a0bb520ed12dd.jpg
Sophanna Rorn
Sophanna (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T