អាងហែលទឹកដ៏ខ្ពស់បំផុតនៅលើពិភពលោក បានបើកដំណើរការនៅទីក្រុងឌូបៃ

//s9.kh1.co/5d/5dde4989f88406b4cf3a6e2ad18022516c4625c6.jpg
សង្គម

 ០៩-ឧសភា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

ឌូបៃពិតជាទីក្រុងដ៏អស្ចារ្យមួយនៅក្នុងសតវត្សទី២១មែន វាមានអ្វីដែលពិភពលោកមិនទាន់មាន

ឌូបៃ៖ អ្វីក៏អាចទៅរួចដែរនៅទីក្រុងឌូបៃ ឥឡូវនេះអាងហែលទឹកដែលមានកម្ពស់ប្រហែល300ម៉ែត្រពីនីវ៉ូទឹកសមុទ្រ ចាប់បើកទទួលភ្ញៀវទេសចរហើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាប់ឈ្មោះក្នុងខែមីនាថាជាអាងហែលទឹកបែប infinity pool ដែលខ្ពស់ជាងគេបំផុតនៅលើពិភពលោក អាងនៅលើដំបូលសណ្ឋាគារ Address Beach Resort ដែលទើបនឹងបើកថ្មី មានកម្ពស់ដល់ទៅ293.906ម៉ែត្រ។

អាងហែលទឹកនេះក៏មិនមែនតូចដែរ វាមានបណ្តោយ94.84ម៉ែត្រនិងទទឹង16.5ម៉ែត្រ វាមានប្រវែងជិតពីរដងនៃអាងហែលទឹកនៅកីឡាអូឡាំពិក។

អាងហែលទឹកនេះគឺបើកសម្រាប់តែភ្ញៀវរបស់សណ្ឋាគារ ដែលមានអាយុចាប់ពី21ឆ្នាំឡើងទៅប៉ុណ្ណោះ។ ភ្ញៀវក៏អាចទទួលទានអាហារនៅខាងលើសណ្ឋាគារផងដែរ ដោយនៅជាប់នឹងអាងហែលទឹកនេះគឺមានភោជនីយដ្ឋានអាស៊ីមួយ ដែលមានឈ្មោះថា Zeta Seventy Seven ដែលវាក៏ស្ថិតនៅជាន់ទី77របស់សណ្ឋាគារជាមួយអាងហែលទឹកដូចគ្នា៕

Join us: https://t.me/khmerload

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
Thann Ravann
ថាន់ រ៉ាវណ្ណ

អត្ថបទទាក់ទង

//s9.kh1.co/c0/c045729e3ca3851698305e785950221698fe55ba.png

ខេត្តកំពង់ចាម ទទួលភ្ញៀវមកលេងកំសាន្ត ប្រមាណ ៥.៣លាននាក់ ក្លាយជាខេត្តមាន អ្នកលេងកម្សាន្ត ច្រើនជាងគេទូទាំងប្រទេស ក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ រយៈពេល៤ថ្ងៃ

 ១៨-មេសា-២០២៤ 
 ១១ព្រឹក · ៨ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T