ម៉េចចឹង? ការប្រកួត UCL ផ្តាច់ព្រ័ត្រអាចនឹងប្តូរពីប្រទេសតួកគីទៅប្រកួតនៅប្រទេសនេះវិញ

//s9.kh1.co/ee/eec0096752aa39ec21084f606dd0e3dc117eafa2.jpg
កីទ្បា

 ០៨-ឧសភា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

សហព័ន្ធបាល់ទាត់អង់គ្លេសចង់ឲ្យវគ្គផ្តាច់ព្រ័ត្រ Champions League ប្តូរមកប្រកួតនៅអង់គ្លេសវិញ

អឺរ៉ុប៖ សហព័ន្ធបាល់ទាត់អង់គ្លេស កំពុងតែបើកកិច្ចពិភាក្សាជាមួយសមាគម UEFA ជុំវិញការប្តូរកីឡដ្ឋានប្រកួតវគ្គផ្តាច់ព្រ័ត្រ Champions League រវាង Manchester City និង Chelsea ដែលគ្រោងនឹងធ្វើឡើងនៅទីក្រុង Istanbul នៃប្រទេសតួកគី មកកាន់ ទីក្រុងឡុងដ៍ នៃប្រទេសអង់គ្លេសវិញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ពានរង្វាន់ Champions League ដង្ហែដល់ទីក្រុង Istanbul
ពានរង្វាន់ Champions League ដង្ហែដល់ទីក្រុង Istanbul

ជាការពិតណាស់ នាពេលថ្មីៗនេះ ប្រទេសតួកគី បានចេញសេចក្តីប្រកាសជាផ្លូវការអំពីការហាមឃាត់រាល់អ្នកដំណើរមកពីប្រទេសអង់គ្លេសមកកាន់ប្រទេសរបស់ខ្លួនដើម្បីការពារការរីករាលដាលនៃមេរោគកូវីដ-១៩​ បម្លែងថ្មី។ ការហាមឃាត់នេះមានន័យថា អ្នកគាំទ្ររបស់ Man City និង Chelsea មិនអាចហោះទៅកាន់ប្រទេសតួកគីដើម្បីគាំទ្រក្រុមរបស់ខ្លួននៅកីឡដ្ឋានផ្ទាល់បានឡើយ។

កីឡដ្ឋានៅទីក្រុង Istanbul
កីឡដ្ឋានៅទីក្រុង Istanbul

គួរបញ្ជាក់ដែរថា​ ការប្រកួតវគ្គផ្តាច់ព្រ័ត្ររវាង Man City និង Chelsea នឹងត្រូវធ្វើឡើងនៅថ្ងៃទី៣០ ខែឧសភា ចុងខែនេះហើយ៕

ការប្រកួតរវាង Manchester City និង Chelsea
ការប្រកួតរវាង Manchester City និង Chelsea

ប្រភពmarca

ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស សូមចូលទៅកាន់ Group Telegram របស់ Khmerload តាមរយៈតំណភ្ជាប់ខាងក្រោម ៖

https://t.me/khmerload

Ker Rithy Reach
T.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T