ធនាគារ អេស ប៊ី អាយ លី​ ហួរ ទទួលបានអាជ្ញាប័ណ្ណពីធនាគារជាតិនៃកម្ពុជា សម្រាប់ការផ្ទេរប្រាក់ឆ្លងប្រទេសតាមរយៈការប្រើប្រាស់ប្រព័ន្ធ ឌី អិល ធី (DLT)!

//s9.kh1.co/96/963d4844e8accb9e56b24bf43c0f9d14e7fcbcd3.jpg
សង្គម

 ០៨-ឧសភា-២០២១ ១១ព្រឹក · ៣ ឆ្នាំមុន

ភ្នំពេញ៖ ធនាគារ អេស​ ប៊ី អាយ លី ហួរ គឺជាធនាគារមួយក្នុងចំណោមធនាគារពាណិជ្ជធំៗ ដែលមានការរីកចម្រើនយ៉ាងឆាប់រហ័ស ដែលទទួលបានអាជ្ញាប័ណ្ណ ពីធនាគារជាតិនៃកម្ពុជា សម្រាប់ការផ្ទេរប្រាក់ឆ្លងប្រទេសតាមរយៈការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា DLT (RippleNet) ប្រកបដោយសុវត្ថិភាពខ្ពស់ ឆាប់រហ័ស និងភាពងាយស្រួល។ ធនាគារ អេស​ ប៊ី អាយ លី ហួរ គឺជាធនាគារពាណិជ្ជដំបូងគេបង្អស់ដែលទទួលបានការអនុញ្ញាតិដាក់ឲ្យប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា BlockChain សម្រាប់ការផ្ទេរប្រាក់អន្តរជាតិ។

ភ្នំពេញ៖ ធនាគារ អេស​ ប៊ី អាយ លី ហួរ គឺជាធនាគារមួយក្នុងចំណោមធនាគារពាណិជ្ជធំៗ ដែលមានការរីកចម្រើនយ៉ាងឆាប់រហ័ស ដែលទទួលបានអាជ្ញាប័ណ្ណ ពីធនាគារជាតិនៃកម្ពុជា សម្រាប់ការផ្ទេរប្រាក់ឆ្លងប្រទេសតាមរយៈការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា DLT (RippleNet) ប្រកបដោយសុវត្ថិភាពខ្ពស់ ឆាប់រហ័ស និងភាពងាយស្រួល។ ធនាគារ អេស​ ប៊ី អាយ លី ហួរ គឺជាធនាគារពាណិជ្ជដំបូងគេបង្អស់ដែលទទួលបានការអនុញ្ញាតិដាក់ឲ្យប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា BlockChain សម្រាប់ការផ្ទេរប្រាក់អន្តរជាតិ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាធម្មតាអតិថិជនត្រូវរង់ចាំចន្លោះពី២ទៅ៣ថ្ងៃក្នុងការ ផ្ទេរ/ទទួលប្រាក់ ទៅ/ពីក្រៅប្រទេស។​ ជាមួយបច្ចេកវិទ្យាថ្មីតាមរយៈប្រព័ន្ធ​បច្ចេកវិទ្យា DLT រាល់អតិថិជនអាចធ្វើការ ផ្ទេរ/ទទួល ប្រាក់ក្នុងពេលវេលាជាក់ស្តែង ប្រកបទៅដោយសុវត្ថិភាព និងមានភាពស្រួលបំផុត។ បច្ចុប្បន្ននេះ អតិថិជនធនាគារ អេស​ ប៊ី អាយ លី ហួរ អាចធ្វើការផ្ញើរប្រាក់ចេញទៅប្រទេសវៀតណាម ហើយសម្រាប់អ្នកទទួល គឺអាចទទួលប្រាក់បានត្រឹមតែរយៈពេល១ម៉ោងប៉ុណ្ណោះ។ ធនាគារ អេស​ ប៊ី អាយ លី ហួរ នឹងបន្តបន្ថែមទីផ្សារថ្មីៗឲ្យកាន់តែច្រើនដើម្បីបម្រើអតិថិជន។

ការផ្ទេរប្រាក់ឆ្លងប្រទេសតាមរយៈការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា DLT (RippleNet)
ការផ្ទេរប្រាក់ឆ្លងប្រទេសតាមរយៈការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា DLT (RippleNet)

ការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា DLT អនុញ្ញាតឲ្យសមាជិកទាំងអស់ធ្វើការផ្ទៀងផ្ទាត់ ប្រតិបត្តិការ និងកត់ត្រាប្រតិបត្តិការផ្ទាល់ខ្លួនប្រកបដោយសុវត្ថិភាព ដោយមិនចាំបាច់ពឹងផ្អែកទៅលើអន្តរការីនោះទេ។​ គ្រប់ប្រតិបត្តិការទាំងអស់គឺមានសភាពលឿនជាងមុនប្រកបទៅដោយសុវត្ថិភាព និងតម្លាភាព។

លោក អ៊ុត សឿង អគ្គនាយក ធនាគារ អេស ប៊ី អាយ​ លី​ ហួរ​ បានបញ្ជាក់ថា៖

«សេវាកម្មថ្មីនេះ គឺពិតជាផ្តល់អត្ថប្រយោជន៍ដល់ប្រជាជនកម្ពុជា ក្នុងការផ្ទេរប្រាក់តាមពេលវេលាជាក់ស្តែងនិងចំណាយថិវការអស់តិច។ អតិថិជន អាចផ្ទេរប្រាក់បានភ្លាមៗតាមរយៈដៃគូរធនាគាររបស់យើង។​ អ្វីដែលគួរឲ្យចាប់អារម្មណ៍ជាងនេះទៅទៀតនោះគឺ ការតភ្ជាប់នេះអនុញ្ញាតិឲ្យអតិថិជន ដែលមានគណនីបាគង ផ្ទេរប្រាក់តាមរយៈគណនីរបស់ពួកគាត់បានភ្លាមៗផងដែរ។ បាគង គឺជាប្រព័ន្ធទូទាត់តាមទូរស័ព្ទដៃ ដែលផ្តួចផ្តើមបង្កើតឡើងដោយធនាគារជាតិនៃកម្ពុជា​ ។​»

ធនាគារ អេស ប៊ី អាយ លី ហួរ នឹងបន្តជម្រុញនាំចូល បច្ចេកវិទ្យាថ្មីៗ មកក្នុងប្រទេសដើម្បីបម្រើប្រជាជនកម្ពុជា ក៏ដូចជាការកសាងសមត្ថភាពធនធានមនុស្សក្នុងស្រុកដោយស្រូបយកបច្ចេកវិទ្យាថ្មីៗ និង​ការផ្លាស់ប្តូរ។ 

  • អំពី ធនាគារ អេស ប៊ី អាយ លី ហួរ 

ធនាគារ អេស ប៊ី អាយ លី ហួរ (www.sbilhbank.com.kh) គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ អេស ប៊ី អាយ ហូលឌីង (http://www.sbigroup.co.jp) ដែលបានបង្កើតឡើងនៅថ្ងៃទី ៨ ខែកក្កដាឆ្នាំ ១៩៩៩ គឺជាក្រុមហ៊ុនចុះបញ្ជីនៅក្នុងផ្សារភាគហ៊ុនតូក្យូ។

ក្រុមហ៊ុនដែលមានទីស្នាក់ការកណ្តាលនៅទីក្រុងតូក្យូប្រទេសជប៉ុនបច្ចុប្បន្នមានក្រុមហ៊ុនច្រើនជាង ៣០០ក្រុមហ៊ុន ទូទាំង ២២ ប្រទេស និងតំបន់នៅលើពិភពលោក។ ក្រុមហ៊ុនកំពុងប្រតិបត្តិការអាជីវកម្មជាសកលនៅក្នុងផ្នែកពិសេសដូចជាសេវាកម្មហិរញ្ញវត្ថុ ការគ្រប់គ្រងទ្រព្យសកម្ម និងជីវបច្ចេកវិទ្យា និងអាជីវកម្មផ្សេងទៀត។

គិតមកត្រឹមខែមីនាឆ្នាំ ២០២១ ក្រុមហ៊ុនមានទ្រព្យសកម្មសរុបចំនួន ៦៥,១ ពាន់លានដុល្លារ ដើមទុនសរុបចុះបញ្ជីចំនួន ៨៩១,៧០ លានដុល្លារអាមេរិក និងប្រាក់ចំណូលសរុប ៤.៨៩ ពាន់លានដុល្លារអាមេរិក។

ក្រុមហ៊ុនបាននឺងកំពុងស្ថាបនាក្រុមសាជីវកម្មឲ្យកាន់តែរឹងមាំ ដោយបន្តអនុវត្ត «ការរួមបញ្ចូលគ្នា» តាមរយៈការប្រើប្រាស់ធនធានគ្រប់គ្រងប្រកបដោយប្រសិទ្ធភាព និងការសម្របសម្រួលនៃការធ្វើពាណិជ្ជកម្មសរីរាង្គនៅក្នុងក្រុមទាំងមូល។

ធនាគារ អេស ប៊ី អាយ លី ហួរ គឺជាការវិនិយោគរួមគ្នារវាង អេស ប៊ី អាយ ហូលឌីង និងអ្នកឧកញ៉ា លី ហួរ ដែលមានកិត្តិនាមល្អនៅលើទីផ្សារប្រទេសកម្ពុជាក្នុងរយៈពេលជាង៣០ឆ្នាំ។ 

សម្រាប់ព័ត៌មានបន្ថែម៖ 

  • ធនាគារ អេស ប៊ី អាយ លី ហួរ (៨៥៥)១២ ៨៦២ ៨២១
Theav Sokchamroeun
ចំរើន

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T