ធនាគារ អេស ប៊ី អាយ លី ហួរ ម.ក បានបើកសាខាថ្មីជាផ្លូវការ ដែលស្ថិតនៅតំបន់ពាណិជ្ជកម្ម!

//s9.kh1.co/61/61d19d8b214ead13f6f1f4be3e75872eeb6c533e.jpg
សង្គម

 ១៥-មីនា-២០២១ ៨ព្រឹក · ៣ ឆ្នាំមុន

ធនាគារ អេស ប៊ី អាយ លី ហួរ ម.ក គឺជាការវិនិយោគទុនរួមគ្នារវាងក្រុមហ៊ុន លីហួរ គ្រុប និងក្រុមហ៊ុន អេស ប៊ី អាយ ហូលឌីង បានបើកសាខាថ្មីជាផ្លូវការស្ថិតនៅក្នុងតំបន់ពាណិជ្ជកម្ម ដែលបានចំណាយពេលប្រមាណជាង៥ខែក្នុងការរចនាអគារនេះឡើង។

ភ្នំពេញ៖ ធនាគារ អេស ប៊ី អាយ លី ហួរ ម.ក គឺជាការវិនិយោគទុនរួមគ្នារវាងក្រុមហ៊ុន លីហួរ គ្រុប និងក្រុមហ៊ុន អេស ប៊ី អាយ ហូលឌីង បានបើកសាខាថ្មីជាផ្លូវការស្ថិតនៅក្នុងតំបន់ពាណិជ្ជកម្ម ដែលបានចំណាយពេលប្រមាណជាង៥ខែក្នុងការរចនាអគារនេះឡើង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អគារស្នាក់ការសាខាចំការមនថ្មីនេះ គឺស្ថិតនៅលើអគារលេខ ១១៨ មហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ធនាគារ អេស ប៊ី អាយ លី ហួរ ម.ក គឺជាធនាគារពាណិជ្ជមួយ ក្នុងចំណោមធនាគារដែលមានការវិវត្តន៍លឿនបំផុត នៅក្នុងព្រះរាជាណាចក្រកម្ពុជា បានបើកបម្រើសេវាកម្មហិរញ្ញវត្ថុជូនអតិថិជនបន្ទាប់ពីទទួលបានអជ្ញាប័ណ្ណពីធនាគារជាតិនៃកម្ពុជា កាលពីខែមីនា ឆ្នាំ២០២០។

ធនាគារ អេស ប៊ី អាយ លី ហួរ ម.ក
ធនាគារ អេស ប៊ី អាយ លី ហួរ ម.ក

បើទោះបីជាទទួលរងនូវផលប៉ះពាល់ជាសកលពីជម្ងឺឆ្លង កូវីដ១៩ យ៉ាងណាក្តី ក៏ធនាគារ អេស ប៊ី អាយ លី ហួរ ម.ក​ នៅតែបន្តរីកចម្រើនទៅមុខស្របទៅតាមតម្រូវការរបស់ប្រជាពលរដ្ឋទាំងនៅក្នុងតំបន់ទីប្រជុំជន និងជនបទ ដែលមានចំណូលទាប និងមធ្យម។

ដោយគិតមកត្រឹមចុងខែកុម្ភៈ ឆ្នាំ២០២១ ធនាគារ អេស ប៊ី អាយ លី ហួរ ម.ក បានផ្តល់ការងារជូនប្រជាពលរដ្ឋកម្ពុជាមានចំនួនជាង ១.៥០០កន្លែង គ្របដណ្តប់២៥ខេត្ត/ក្រុងរាជធានី តាមរយៈសាខាទាំង៤៥។

លើសពីនេះទៅទៀត ធនាគារ អេស ប៊ី អាយ លី ហួរ ម.ក នឹងខិតខំស្វែងរកប្រភពទុនទាំងនៅ​ ក្រៅស្រុក និងក្នុងស្រុកដើម្បីផ្តល់សេវាកម្មផ្នែកហិរញ្ញវត្ថុល្អបំផុតជូនដល់ប្រជាពលរដ្ឋ ក៏ដូចជាទាក់ទាញការវិនិយោគរយៈពេលយូរអង្វែង ក្នុងការលើកកម្ពស់វិស័យសេដ្ឋកិច្ច និងស្ថេរភាពនយោបាយសម្រាប់ព្រះរាជាណាចក្រកម្ពុជា។

លោកស្រី ហ៊ាង បូតេ​ ប្រធានសាខា
លោកស្រី ហ៊ាង បូតេ​ ប្រធានសាខា

ជាមួយបទពិសោធន៍ធនាគារ និងសេវាកម្មអតិថិជនជាង២០ឆ្នាំ លើការដឹកនាំក្រុមការងារផ្នែកលក់ និងប្រតិបត្តិការធនាគារ លោកស្រី ហ៊ាង បូតេ ដែលជាប្រធានសាខា ចំការមន​ បានលើកឡើងថា សាខាធនាគារបែបឌីជីថល និងធនាគារដែលឈានមុខគេបានត្រៀមខ្លួនរួចជាស្រេច ដើម្បីបម្រើអតិថិជន ហើយប្រធានសាខានឹងផ្តល់នូវដំណោះស្រាយល្អបំផុតនៃសេវាកម្មហិរញ្ញវត្ថុ៕

សម្រាប់សេវាកម្មលម្អិតសូមទំនាក់ទំនង៖ទូរស័ព្ទៈ០១២ ៦០០ ៤៣៣​/០១៥ ៨៨៥ ១២៤

អ៊ីម៉ែលៈ [email protected]

អំពីធនាគារ

ធនាគារ អេស ប៊ី អាយ លី ហួរ ម.ក គឺជាការវិនិយោគទុនរួមគ្នារវាងក្រុមហ៊ុន លីហួរ គ្រុប និង ក្រុមហ៊ុន អេស ប៊ី​ អាយ ហូលឌីង។ ធនាគារ អេស ប៊ី អាយ លី ហួរ ម.ក ទទួលបានអាជ្ញាប័ណ្ណស្របច្បាប់ពីធនាគារជាតិ នៃកម្ពុជា កាលពីខែមីនាឆ្នាំ២០២០។ ធនាគារ​ អេស ប៊ី អាយ លី ហួរ ម.ក ប្រតិបត្តិការអាជីវកម្មទូទាំង២៥ខេត្ត/រាជធានី នៃព្រះរាជាណាចក្រកម្ពុជា ជាមួយបុគ្គលិកជាង​១.៥០០នាក់។

Theav Sokchamroeun
ចំរើន

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T