រដ្ឋបាលខេត្តបន្ទាយមានជ័យ រកឃើញករណីវិជ្ជមានកូវីដ១៩ បន្ថែមទៀត នៅស្រុកម៉ាឡៃ

//s9.kh1.co/46/46e7ded8030346a243e74be41f9096587d929b08.jpg
សង្គម

 ០៨-ឧសភា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

រដ្ឋបាលខេត្តបន្ទាយមានជ័យ រកឃើញករណីវិជ្ជមានកូវីដ១៩ បន្ថែមទៀត នៅស្រុកម៉ាឡៃ

ខេត្តបន្ទាយមានជ័យ៖ យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តបន្ទាយមានជ័យ កាលថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២០១នេះ រដ្ឋបាលបានធ្វើតេស្តរហ័ស (Rapid Test) រកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួនប្រាំនាក់ ដែលករណីនេះ សុទ្ធសឹងតែជាករណីនៅក្នុងសហគមន៍ព្រឹត្តិការណ៍២០កុម្ភៈ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក អ្នកវិជ្ជមានកូវីដ១៩ ទាំងប្រាំរូបនោះ រួមមាន៖

​១.​ឈ្មោះ​ ធិ​ន​ សុ​ភី​ ភេទស្រី​អាយុ​២៩​ឆ្នាំ

​២.​ឈ្មោះ ​ធិ​ន​ ជូ​លី ​ភេទ​ស្រី​អាយុ​៣ឆ្នាំ​

​៣.​ឈ្មោះ​ ឈឹម ​សាវុធ​ ភេទ​ប្រុស​អាយុ​៣៩​ឆ្នាំ ​

៤. ឈ្មោះ ស្រឹម​ ធី​ ភេទ​ស្រី​ អាយុ​៤០​ឆ្នាំ ​

៥.ឈ្មោះ ​ឈឹម​ សារឿន ​ភេទ​ប្រុស ​អាយុ​៦០​ឆ្នាំ ​

ហើយអ្នក​ទាំង៥​នាក់ ខាងលើនេះ ​ រស់នៅ​ភូមិ​ថ្មី​ ឃុំ​ម៉ាឡៃ ​ស្រុក​ម៉ាឡៃ​ ខេត្តបន្ទាយមានជ័យដូចគ្នា​។​

អាស្រ័យហេតុនេះ រដ្ឋបាលខេត្ត​ បានអំពាវនាវ​ដល់​អ្នក​ដែល​ប៉ះពាល់​ផ្ទាល់​ សូម​រួសរាន់​ទៅ​ជួប​គ្រូពេទ្យ​ និងធ្វើច​ត្តាឡី​ស័ក​ ដើម្បី​យក​សំណាក ​និង​អ្នក​ប៉ះពាល់​ប្រយោលជាមួយនឹង​ជំងឺ​ទាំង​៥​ខាងលើ សូម​រួសរាន់​ធ្វើ​ច​ត្តា​ឡី​ស័ក​តាម​ផ្ទះ​ក្នុង​គ្រួសារ​រៀងៗ​ខ្លួន ​ដោយ​មិនត្រូវ​ពាក់ព័ន្ធ​និង​ប៉ះពាល់​ជាមួយ​អ្នកដទៃ​ជាដាច់ខាត​៕

សេចក្តីជូនដំណឹងរដ្ឋបាលខេត្តបន្ទាយមានជ័យ
សេចក្តីជូនដំណឹងរដ្ឋបាលខេត្តបន្ទាយមានជ័យ
Keo Sieklin
S.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T