ឡេបថបអេក្រង់ភ្លោះជំនាន់ស៊េរី ២០២១ របស់ ASUS មានវត្តមាននៅកម្ពុជាហើយ!

//s9.kh1.co/c0/c02a022d73590a2adf940f61241fb37cd2f191b5.jpg
សង្គម

 ០៧-ឧសភា-២០២១ ៥ល្ងាច · ៣ ឆ្នាំមុន

ថ្ងៃនេះ ក្រុមហ៊ុន ASUS បានប្រកាសឡេបថបស៊េរីចុងក្រោយ នៅក្នុងត្រកូល ZenBook ដែលត្រូវបាននាំមុខដោយឡេបថបអេក្រង់ភ្លោះ ទំហំ ១៥ អ៊ីញ ZenBook Pro Duo 15 OLED (UX582) និងទំហំ ១៤ អ៊ីញ ZenBook Duo 14 (UX482) ដែលទទួលបានពានរង្វាន់ច្នៃប្រឌិតឆ្នើម ប្រចាំឆ្នាំ ២០២១ នេះ។

ភ្នំពេញ៖ ថ្ងៃនេះ ក្រុមហ៊ុន ASUS បានប្រកាសឡេបថបស៊េរីចុងក្រោយ នៅក្នុងត្រកូល ZenBook ដែលត្រូវបាននាំមុខដោយឡេបថបអេក្រង់ភ្លោះ ទំហំ ១៥ អ៊ីញ ZenBook Pro Duo 15 OLED (UX582) និងទំហំ ១៤ អ៊ីញ  ZenBook Duo 14 (UX482) ដែលទទួលបានពានរង្វាន់ច្នៃប្រឌិតឆ្នើម ប្រចាំឆ្នាំ ២០២១ នេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ឡេបថបអេក្រង់ភ្លោះថ្មីទាំងពីរនេះ ក៏បានមកជាមួយនឹង ASUS ScreenPad ™ Plus ដែលជាអេក្រង់ទីពីររបស់ឡេបថបម៉ូឌែលនេះ និងជាប្រភេទ Touchscreen មានផ្ទៃលាតធំជួយផ្ដល់ភាពងាយស្រួលក្នុងការអាន ជួយដល់ប្រព័ន្ធបញ្ចេញខ្យល់ និងដំណើរការបានយ៉ាងរលូន ជាមួយនឹងការបង្កើនលទ្ធភាពក្នុងការងារ និងធ្វើការងារបានកាន់តែច្រើនក្នុងពេលតែមួយ។

ឡេបថបអេក្រង់ភ្លោះជំនាន់ស៊េរី ២០២១ របស់ ASUS
ឡេបថបអេក្រង់ភ្លោះជំនាន់ស៊េរី ២០២១ របស់ ASUS

ZenBook Pro Duo 15 OLED ផ្តល់នូវមុខងារដ៏ឆ្លាតវៃដែលមានអង្គដំណើរការ Intel 10th Core ™ i9 បំពាក់ដោយ GPU របស់ NVIDIA® GeForce RTX ™ 3070 ដែលជាអត្ថប្រយោជន៍ដល់ Content Creator ទាំងអស់។ 

ZenBook Duo 14 ផ្តល់នូវអត្ថប្រយោជន៍ និងលក្ខណៈពិសេសជាច្រើនរបស់ ZenBook Pro Duo 15 OLED ប៉ុន្តែមានអេក្រង់ ScreenPad Plus ទំហំ ១២.៦ អ៊ីញ និងមានទម្រង់បង្រួមបន្ថែមទៀត ដែលត្រូវបានរចនាឡើងដើម្បីជួយដល់លទ្ធភាពក្នុងការធ្វើការងារឲ្យបានរហ័ស។ ZenBook Duo 14 ទំងន់ស្រាលត្រឹមតែ 16.9mm ស្តើង និងជាឡេបថប Intel Evo ™ -verified ដែលបំពាក់ដោយអង្គដំណើរការ Intel ជំនាន់ទី ១១ ជាមួយក្រាហ្វិក Intel Iris® Xe និងផ្តល់ថាមពលថ្មរហូតដល់ ១៧ ម៉ោង។ 

- Flagship performance: ZenBook Pro Duo 15 OLED

ZenBook Pro Duo 15 OLED
ZenBook Pro Duo 15 OLED

ZenBook Pro Duo 15 OLED ត្រូវបានបំពាក់ដោយប្រព័ន្ធដំណើរការរហូតដល់ Intel Core i9 ដែលមានដំណើរការខ្ពស់ មានឈីបប្រភេទ NVIDIA GeForce RTX 3070 និងមាន RAM រហូតដល់ 32GB ដើម្បីធ្វើឲ្យការងារកាន់តែរលូនជាមួយនឹងអេក្រង់ទីពីរទំហំ ១៤ អ៊ីញប្រភេទ 4K UHD ScreenPad Plus ដែលឥឡូវនេះ ត្រូវបានកែប្រែឲ្យកាន់តែប្រសើរឡើងនៃពន្លឺ 400 nits – ហើយក៏ដូចជាអេក្រង់ធំផងដែរ។

សម្រាប់ Storage របស់ម៉ូឌែលនេះវិញ មានរហូតដល់ 1TB PCIe 3.0 x4 SSD បង្កើនល្បឿនដំណើរការច្នៃប្រឌិត និងបង្កើនផលិតភាព។ ឡេបថប ZenBook Pro Duo 15 OLED គឺជាឡេបថបដំបូងបង្អស់ ដែលមាន GPU NVIDIA GeForce RTX 30 Series ជាក្រាហ្វិកកាត RTX ជំនាន់ទី ២ របស់ NVIDIA ដែលផ្តល់នូវការបង្កើនល្បឿនរបស់ GPU សម្រាប់ផ្ដល់ភាពងាយស្រួលដល់ Content Creators ឬ អ្នកឌីហ្សាញនានា និងអ្នកច្នៃប្រឌិតផ្សេងៗ។

សម្រាប់ដំណើរការកម្ដៅ គឺល្អបំផុត ដោយបានប្រើបច្ចេកវិទ្យាថ្មី Active Aerodynamic System Plus (AAS Plus)  ប្រើសម្រាប់រុញអេក្រង់ទី២ ScreenPad Plus ១៤ ឲ្យហើបឡើងបន្ដិច ដើម្បីបង្កើនចរន្តខ្យល់ត្រជាក់សរុបដល់ទៅ ៣៦% ឯណោះ។ ដើម្បីផ្ដល់ភាពងាយស្រួលដល់តំណរភ្ចាប់របស់ឡេបថ​ប់ ZenBook Pro Duo 15 OLED ក៏មាន I/O ports ជាច្រើនដូចជា Thunderbolt™ 3 USB-C® ចំនួនពីរ ដែលមានល្បឿនក្នុងការផ្ទេរឯកសាររហូតដល់ 40Gbps ជាមួយនឹងការសាកថ្ម និងមុខងារបង្ហាញផ្សេងៗទៀត។ ZenBook Pro Duo 15 OLED ក៏រួមបញ្ចូលទាំងប្រព័ន្ធ Intel WiFi 6 (802.11ax) សម្រាប់ការភ្ជាប់ Internet បានលឿនរហូតដល់ ៣ ដងដែលលឿនជាង WiFi 5។

អេក្រង់​ Touchscreen ប្រភេទ 4K OLED HDR NanoEdge ដែលមានទំហំអេក្រង់ធំរហូតដល់ ៩៣% នៃផ្ទៃឡេបថប និងសឹងតែគ្មានគែម។ បច្ចេកវិទ្យាអេក្រង់ OLED ដ៏អស្ចារ្យផ្តល់នូវពណ៌ភ្លឺឌិតច្បាស់ល្អ ដែលមានសមាមាត្រចំនួន 1,000,000:1 contrast ratio ដែលបានបញ្ជាក់ដោយវិញ្ញាបនប័ត្រ VESA DisplayHDR ™ True Black 500 ។ ភាពត្រឹមត្រូវពណ៌ល្អឥតខ្ចោះសម្រាប់ជំនាញក្រាហ្វិច ត្រូវបានធានាដោយវិញ្ញាបនបត្រ PANTONE Validated certification ហើយ ZenBook Pro Duo 15 OLED ក៏មានកម្រិតពណ៌ 100% DCI-P3 ផងដែរ។ ការថែរក្សាភ្នែកពីពន្លឺអេក្រង់ ដែលមានការបញ្ជាក់ពី TÜV Rheinland-certified eye care ធានានូវកំរិតពន្លឺពណ៌ខៀវទាប ដើម្បីការពារភ្នែករបស់អ្នកប្រើប្រាស់ក្នុងកំឡុងពេលធ្វើការយូរ។

- Ultimate mobile productivity: ZenBook Duo 14

ZenBook Duo 14
ZenBook Duo 14

ZenBook Duo 14 គឺជាឡេបថបរបស់ Intel Evo™ -verified ដែលដំណើរការដោយប្រព័ន្ធដំណើរការ Intel Core i7 ជំនាន់ទី ១១ ជាមួយនឹងក្រាហ្វិក Intel Iris Xe រហូតដល់ 4.7GHz សម្រាប់ដំណើរការមិនគួរឱ្យជឿ ដោយមានភ្ជាប់ជាមួយរ៉េមរហូតដល់ 16GB ដើម្បីធ្វើឲ្យការងារកាន់តែរលូនជាមួយនឹង ScreenPad Plus ដែលជាអេក្រង់ទីពីរទំហំ ១២.៦ អ៊ីញ។​

សម្រាប់ Storage វិញ មានរហូតដល់ 1TB SSD ជួយបង្កើនល្បឿនដំណើរការ និងបង្កើនផលិតភាព។ ZenBook Duo 14 ក៏មានបំពាក់បច្ចេកវិទ្យា ASUS Intelligent Performance Technology ដែលដំណើរការជាមួយប្រព័ន្ធដំណើរការរបស់ក្រុមហ៊ុន Intel ជំនាន់ទី ១១ ដើម្បីបង្កើនប្រសិទ្ធភាពឲ្យកាន់តែខ្លាំង។

សម្រាប់ការប្រើប្រាស់ Performance mode អ្នកប្រើអាចរីករាយជាមួយនឹងការបង្កើនសមត្ថភាពរហូតដល់ ៤០% បើប្រៀបធៀបទៅនឹងឡេបថបស្តង់ដារស្រដៀងគ្នា។ ZenBook Duo 14 ក៏រួមបញ្ចូលផងដែរ នូវប្រព័ន្ធកម្តៅ AAS Plus ដែលជួយបង្កើនប្រសិទ្ធិភាពនៃការរក្សាសីតុណ្ហភាពរបស់ម៉ាស៊ីនឲ្យត្រជាក់ថេរ។

ដើម្បីងាយស្រួលក្នុងការភ្ជាប់ទៅនឹងឡេបថប ZenBook Duo 14 ក៏មាន I / O ports ដែលមានសមត្ថភាពខ្ពស់រួមទាំងរន្ធ Thunderbolt ™ 4 USB-C ចុងក្រោយបំផុត។ រន្ធទាំងនេះគាំទ្រការសាកថ្ម និង DisplayPort ដែលមានកម្រិតបញ្ជូន 40 Gbps អនុញ្ញាតឱ្យអ្នកប្រើភ្ជាប់អេក្រង់ 8K ខាងក្រៅឬអេក្រង់ 4K UHD ចំនួនពីរ។ ZenBook Duo 14 ក៏រួមបញ្ចូលផងដែរនូវ Intel WiFi 6 ដែលត្រូវបានបំពាក់ដោយបច្ចេកវិទ្យា ASUS WiFi Master Premium ។

ខាងក្រោមនេះ ជាតារាងតម្លៃរបស់ម៉ូឌែលទាំង២៖ 

https://s9.kh1.co/__image/w=641,h=161,q=100/a3/a38589e5909b07b4c3d74372ca877e8c41a887bb.jpg

សម្រាប់ឡេបថបរបស់ក្រុមហ៊ុន ASUS ទាំងអស់អាចរកជាវបានតាមរយៈហាងដែលជាតំណាងចែកចាយខាងក្រោម៖

- ភ្នំពេញ: https://bit.ly/2Ys1vtS 

- សៀមរាប (Siem Reap): https://bit.ly/2XA2RFO 

- បាត់ដំបង (Battambong): https://bit.ly/2FGi120 

- ខេត្តផ្សេងៗទៀត (Other Province): https://bit.ly/2KQsCvG 

ឬអាចធ្វើការសាកសួរពីគេហទំព័រហ្វេសបុករបស់ ASUS បានតាមរយៈ៖ https://www.facebook.com/ASUS855 

Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T