ក្រុម CS:GO នឹងប្រកួតនៅក្នុងកម្មវិធីជើងឯកអាស៊ីប៉ាស៊ីហ្វិចលើកដំបូង របស់ ASUS ROG

//s9.kh1.co/c9/c931137a825caddd4d34bf8a3819c2ca67686717.jpg
សង្គម

 ០១-កុម្ភៈ-២០២១ ៥ល្ងាច · ៣ ឆ្នាំមុន

ASUS ROG ជាឡេបថបហ្អេមលេខ១លំដាប់ពិភពលោក នឹងរៀបចំការប្រកួតកីឡាអេឡិចត្រូនិចដំបូងគេបង្អស់ ROG Masters Asia Pacifice Sports tournament ចាប់ពីខែមីនា រហូតដល់ ខែមេសា ឆ្នាំ២០២១។ ដោយសារការរីករាលដាលនៃជម្ងឺកូវីដ-១៩ បានប៉ះពាល់ដល់ការធ្វើដំណើរជុំវិញតំបន់ នោះការប្រកួតនឹងត្រូវធ្វើឡើងទាំងស្រុងតាមអនឡាញ ដោយការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័តទៅវគ្គជម្រើសចុងក្រោយ​ នឹងមានការផ្សាយផ្ទាល់ផងដែរ។

ភ្នំពេញ៖ ASUS ROG ជាឡេបថបហ្អេមលេខ១លំដាប់ពិភពលោក នឹងរៀបចំការប្រកួតកីឡាអេឡិចត្រូនិចដំបូងគេបង្អស់ ROG Masters Asia Pacifice Sports tournament ចាប់ពីខែមីនា រហូតដល់ ខែមេសា ឆ្នាំ២០២១។ ដោយសារការរីករាលដាលនៃជម្ងឺកូវីដ-១៩ បានប៉ះពាល់ដល់ការធ្វើដំណើរជុំវិញតំបន់ នោះការប្រកួតនឹងត្រូវធ្វើឡើងទាំងស្រុងតាមអនឡាញ ដោយការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័តទៅវគ្គជម្រើសចុងក្រោយ​ នឹងមានការផ្សាយផ្ទាល់ផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ការប្រកួតកីឡាអេឡិចត្រូនិច ROG Masters Asia Pacifice
ការប្រកួតកីឡាអេឡិចត្រូនិច ROG Masters Asia Pacifice

ការប្រកួត ROG Masters tournament នឹងមានជាលក្ខណៈ Counter-Strike: Global Offensive (CS:GO) ជាឈ្មោះផ្លូវការហើយនឹងផ្ដល់ឱកាសដល់ក្រុមកីឡាករអេឡិចត្រូនិច ដើម្បីជ្រើសរើសអ្នកដែលមានជំនាញរបស់ពួកគេ  ក៏ដូចជាក្រុមដែលមានទឹកដៃលេងល្អៗនៅតាមតំបន់របស់ពួកគេ។

រចនាសម្ព័ន្ធនៃការប្រកួត

ការប្រកួតនេះ នឹងមានរៀបចំឡើងតាមបណ្ដាប្រទេសផ្សេងៗចំនួន១៥ ដើម្បីប្រជែងគ្នាដណ្ដើមយកពានរង្វាន់ដំបូងគេបង្អស់របស់ ROG Masters Asia Pacific Edition CS:GO Campion

ការប្រកួតនេះនឹងត្រូវចែកចេញជា៣វគ្គក្នុងរយៈពេល២ខែៈ

·       វគ្គជម្រុះតាមប្រទេស

·       វគ្គផ្ដាច់ព្រ័ត្រថ្នាក់ជាតិ

·       វគ្គផ្ដាច់ព្រ័ត្រអាស៊ីប៉ាស៊ីហ្វិច

វគ្គជម្រុះតាមប្រទេសសម្រាប់ប្រទេសកម្ពុជា នឹងចាប់ផ្ដើមនៅថ្ងៃទី០៩ ខែមេសា ត្រូវនឹងថ្ងៃសុក្រ។ រីឯវគ្គផ្ដាច់ព្រ័ត្រស្វែងរកក្រុមកំពូលដើម្បីធ្វើជាតំណាងប្រទេស នឹងត្រូវបានផ្សាយបន្តផ្ទាល់នៅថ្ងៃទី១១ ខែមេសា ត្រូវនឹងថ្ងៃអាទិត្យតាមរយៈគណនីបណ្តាញសង្គមខាងក្រោម៖

·       គេហទំព័រហ្វសបុកផ្លូវការណ៍របស់ ASUS ROG KH : https://www.facebook.com/ASUSROGKH

ក្រុមជំនាញមកពីគ្រប់បណ្ដាប្រទេស នឹងត្រូវបានដាក់ដោយស្វ័យប្រវត្តិទៅក្នុងទីតាំងដែលមានការជ្រើសរើស នៅក្នុងការប្រកួតផ្ដាច់ព្រ័ត្រថ្នាក់ជាតិ។ នេះបានផ្ដល់នូវឱកាសកាន់តែច្រើនសម្រាប់ក្រុមដែលមិនមានជំនាញខ្លាំង និងអ្នកដែលចូលចិត្តពីប្រទេសកម្ពុជា ដើម្បីឆ្លងកាត់វគ្គជម្រុះ និងជួបក្រុមដែលគាំទ្រនៅក្នុងវគ្គផ្ដាច់ព្រ័ត្រថ្នាក់ជាតិ។​ បន្ទាប់មក ការប្រកួតជើងឯកថ្នាក់ជាតិនឹងបន្តប្រកួតជាមួយនឹងក្រុមដែលឈ្នះ ពីបណ្ដារប្រទេសផ្សេងៗពីអាស៊ីប៉ាស៊ីហ្វិច ដែលជាវគ្គផ្ដាច់ព្រ័ត្រនឹងត្រូវផ្សាយផ្ទាល់នៅសប្ដាហ៍ទី០៤ នៃខែមេសា ឆ្នាំ២០២១។ ការប្រកួត ROG Masters Asia Pacific ដំបូងបង្អស់នេះសន្យាថានឹងក្លាយជាការប្រកួតដ៏រំភើបមួយដែលមាន Star Team និង Shoutcasters ដែលតំណាងឲ្យប្រទេសកម្ពុជា នឹងត្រូវប្រកាសនៅថ្ងៃទី១០ ខែកុម្ភៈ។

ការប្រកួតកីឡាអេឡិចត្រូនិច ROG Masters Asia Pacifice
ការប្រកួតកីឡាអេឡិចត្រូនិច ROG Masters Asia Pacifice

រង្វាន់

ក្រុមដែលជាប់ចំណាត់ថ្នាក់ជាតិ: ក្រុមដែលឈ្នះនៃការប្រកួតវគ្គផ្ដាច់ព្រ័ត្រថ្នាក់ជាតិ នឹងមានឱកាសឈ្នះទឹកប្រាក់ចំនួន $800 ដុល្លារ ជាមួយនឹងរង្វាន់ជាច្រើនទៀតពី ROG និងបន្តទៅប្រកួតវគ្គផ្ដាច់ព្រ័ត្រជាមួយបណ្ដាប្រទេសនៅអាស៊ីប៉ាស៊ីហ្វិចដែលមានរង្វាន់ដូចខាងក្រោម:

https://s9.kh1.co/__image/w=536,h=120,q=100/f6/f6105d1b5ae44331a7fab688df05f553b0bb4e90.png

ការចុះឈ្មោះ និង គេហទំព័រផ្លូវការណ៍របស់ការប្រកួតនេះ

ការចុះឈ្មោះសម្រាប់ព្រឹត្តិការណ៍ ROG Masters Asia Pacific tournament នឹងចាប់ផ្តើមទទួលនៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២១ នៅគេហទំព័រផ្លូវការណ៍: rogmasters.gg

ការចុះឈ្មោះនឹងបិទនៅថ្ងៃទី២៨​ ខែកុម្ភៈ ឆ្នាំ២០២១។

សម្រាប់ពត៌មានផ្សេងៗ ទាក់ទងនឹងកាលបរិច្ឆេទនៃការប្រកួត ពត៌មានសម្រាប់ក្រុមកីឡាករប្រកួត ក៏ដូចជាគោលការណ៍នៃការប្រកួត អាចស្វែងរកបានតាមរយៈគេហទំព័រផ្លូវការណ៍របស់ការប្រកួតនេះបាន។

Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T