ស្អាតហើយ ចិត្តបានទៀត Baifern និងគ្រួសារបរិចា្ចគបំពង់ខ្យល់ដល់មជ្ឈមណ្ឌលវេជ្ជសាស្ត្រចំនួន៣គ្រឿង

//s9.kh1.co/6a/6a5baa0ed246b0ecf5a3084aab53c1d966eed282.jpg
តារា & កម្សាន្ដ

 ០៧-ឧសភា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

ស្អាតហើយថែមទាំងចិត្តបានទៀត Baifern រួមទាំងគ្រួសារ បានចូលបរិច្ចាគ បំពង់ខ្យល់ដល់មជ្ឈមណ្ឌលវេជ្ជសាស្ត្រ ។

ថៃ៖ ជាករពិតណាស់ តារាសម្តែងស្រីឯករាជ្យដ៏ល្បីឈ្មោះប្រចាំប្រទេសថៃ Baifern Pimchanok ជាតារាស្រីដែលមានទេពកោសល្យសម្តែងល្អឥតខ្ចោះ គួបផ្សំជាមួយរូបសម្រស់ស្រស់ស្អាត និងការតុបតែងខ្លួនខ្យូតៗគួរឲ្យស្រលាញ់។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ នៅក្នុងស្ថានភាពប្រទេសកំពុងជួបវិបត្តិវាយប្រហារដោយជំងឺកូវីដ-១៩ Baifern  និង គ្រួសារ  បានរួមគ្នា ឆ្ពោះទៅមុខដើម្បីជួយគ្នាឆ្លងកាត់ស្ថានភាពដ៏លំបាកនេះ ក្នុងការយកឈ្នះកូវីដ-១៩ ដោយតារាសម្តែងស្រីវ័យក្មេង Baifern Pimchanok ជាមួយនឹងក្រុមគ្រួសាររួមគ្នាផ្គត់ផ្គង់បំពង់ខ្យល់ចំនួន ៣ ទៅកាន់មជ្ឈមណ្ឌលវេជ្ជសាស្ត្រSWU។

ជាក់ស្ដែង នាងក៏បានបន្តបែបនេះថា៖ 

ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១ ហើយនិង ឪពុកម្តាយមានឱកាសផ្គត់ផ្គង់បំពង់ខ្យល់ចំនួន ៣ គ្រឿងដល់មជ្ឈមណ្ឌលវេជ្ជសាស្រ្តនៃមន្ទីរពេទ្យស្វយ័ត។ យើងសូមលើកទឹកចិត្តដល់អ្នកជំងឺនិងបុគ្គលិករដ្ឋាភិបាលទាំងអស់។

សារ Baifern

តារាស្រីរូបនេះ​ បានប្រាប់បន្តថា​ សម្រាប់អ្នកដែលមានចំណាប់អារម្មណ៍ចង់បរិច្ចាគថវិកានិងឧបករណ៍វេជ្ជសាស្រ្តផ្សេងៗ បន្ថែមតាមរយៈបណ្តាញនេះលេខគណនីសម្រាប់ការបរិច្ចាគធនាគារសៀមពាណិជ្ជកម្ម ២៨៣-២-០៩៥៩៥-៦ ធនាគារអយុធ្យា ៤១៤-១-០៧១៧៥-៩ ឈ្មោះគណនីឈ្មោះ HRH Princess មជ្ឍមណ្ឌលវេជ្ជសាស្រ្តមហាចក្រីសិរិនថន Siam Boromrajakumari សំរាប់មូលនិធិអភិវឌ្ឍន៍មជ្ឈមណ្ឌលវេជ្ជសាស្ត្រ៕

ដើម្បីទទួលបានព័ត៌មានបន្ថែម និងថ្មីៗ ព្រមទាំងរហ័សពីគេហទំព័រខ្មែរឡូតសូមចុច៖ https://t.me/khmerload

សូមទស្សនារូបភាពខាងក្រោម៖ 

Baifern
Baifern
Baifern
Baifern
Baifern
Baifern
Baifern
Baifern
Baifernសកម្មភាពបរិច្ចាគ
Baifernសកម្មភាពបរិច្ចាគ
Baifernសកម្មភាពបរិច្ចាគ
Baifernសកម្មភាពបរិច្ចាគ

ប្រភព៖ khaosod

Heng Sivchean
S.C

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T