ប្លែកទៀតហើយ! ប្រជាជនឥណ្ឌារាប់ពាន់នាក់ផ្តុំគ្នា ថ្វាយទឹកដល់ព្រះ ដើម្បីកម្ចាត់កូវីដ១៩ ក្រោយអាចារ្យម្នាក់ អះអាងថា... (មានវីដេអូ)

//s9.kh1.co/b9/b932c6859695c50c7ae37344f6fab8e9429c99bd.jpg
សង្គម

 ០៧-ឧសភា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

ហួសចិត្ត ប្រជាជនឥណ្ឌារាប់ពាន់នាក់ប្រមូលផ្តុំគ្នាកកកុញថ្វាយទឹកដល់ព្រះ ដើម្បីកម្ចាត់កូវីដ១៩ ក្រោយអាចារ្យម្នាក់ អះអាងថា កូវីដ កើតមានដោយសារតែព្រះខឹង

ឥណ្ឌា៖ ខណៈពេលដែលប្រទេសឥណ្ឌាកំពុងជួបបញ្ហានៃសន្ទុះនៃការកើនឡើងនៃការឆ្លងវីរុសកូវីដ១៩ យ៉ាងគំហក​ ការប្រមូលផ្តុំគ្នាដែលមានការកកកុញណែនណាន់តាន់តាប់ ដែលពុំបានគោរពនូវវិធានការគម្លាតសង្គម បានកើតឡើងនៅថ្ងៃអង្គារនេះ នៅក្រុង Sanand រដ្ឋ Gujarat ។​

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាមប្រភពព័ត៍មានបានឱ្យដឹងថា ស្ត្រីឥណ្ឌារាប់ពាន់នាក់ បានជួបជុំប្រមូលផ្តុំគ្នា ដើម្បីថ្វាយទឹក នៅវិហារ​ Baliyadev។ ការប្រមូលផ្តុំមនុស្សច្រើនកកកុញបែបនេះ បានកើតឡើងបន្ទាប់ពីគ្រូអាចារ្យមា្នក់បានអះអាងថា ជំងឺកូវីដ១៩ កើតមានឡើង ដោយសារតែ ព្រះខឹង។ ក្រោយពីមានការអះអាង និងអំពាវនាវពីលោកគ្រូអាចារ្យម្នាក់ មនុស្សជាច្រើនកោះករ នាំគ្នាធ្វើពិធីដើម្បីកម្ចាត់ជំងឺកូវីដ១៩។

ក្រោយពីវីដេអូនៃការប្រមូលផ្តុំគ្នានេះ ត្រូវបានចែកចាយពេញបណ្តាញសង្គម ប៉ូលីសឥណ្ឌាបានធ្វើការចាត់វិធានការភ្លាមៗចំពោះអ្នកដែលទទួលខុសត្រូវ។

យោងតាមប្រភពពីប៉ូលីសបានឱ្យដឹងថា ប៉ូលីសបានទៅភូមិ Navapura ភ្លាមៗ ដើម្បីស្រាវជ្រាវបញ្ហានេះ ពេលទៅដល់ ប៉ូលីសបានប្រទះឃើញ ស្ត្រីបានប្រមូលផ្តុំគ្នាក្បែរព្រះវិហារ Baliyadev។

ទោះយ៉ាងណា ពេលនេះប៉ូលីសបានចាត់វិធានការលើមនុស្សចំនួន ២៣ នាក់នៅក្នុងភូមិ Navapura និង មេភូមិនេះ ហើយប៉ូលីសក៏បានចាត់វិធានការលើ អ្នកដែលកំពុងលេងភ្លេងក៏ដូចជាអ្នករៀបចំកម្មវិធីប្រមូលផ្ដុំខាងសាសនានេះផងដែរ។

ការប្រមូលផ្តុំគ្នាកម្ចាត់កូវីដ១៩
ការប្រមូលផ្តុំគ្នាកម្ចាត់កូវីដ១៩
ការប្រមូលផ្តុំគ្នាកម្ចាត់កូវីដ១៩
ការប្រមូលផ្តុំគ្នាកម្ចាត់កូវីដ១៩
វីដេអូប្រមូលផ្តុំថ្វាយទឹកដល់ព្រះ
Keo Sieklin
S.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T