ក្រោយល្បីថាគូស្នេហ៍ Esther បែកបាក់ ពេលនេះដឹងការពិតហើយ

//s9.kh1.co/e2/e251d49bfe98732111340ce3309189ddb9a65e23.jpg
តារា & កម្សាន្ដ

 ០៧-ឧសភា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

បន្ទាប់ពីមានពាក្យ ​ថាអ្នកទាំងពីបានចែកផ្លូវគ្នានោះ ពេលនេះKan លោកបានចេញបកស្រាយហើយ

ថៃ៖ មហាជនប្រាកដជាបានស្គាស់ហើយថា Kan  ជាតារាសម្ដែងប្រុសដែលមានប្រជាប្រិយភាពនៅក្នុងរង្វង់សិល្បៈទូទាំងប្រទេស ។ក្នុងនោះលោកក៏មានទំនាក់ទំនងស្នេហាយ៉ាងស្អិតរមួត ជាមួយនឹងតារាសម្ដែងស្រី  Estherផងដែរ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Kan  និង  Esther
Kan  និង Esther

យ៉ាងណាមិញកាលពីរយៈពេលកន្លងទៅ ក៏មានពាក្យលេចឮជាច្រើនមកថា លោក Kan  និង Esther ទាំងពីនាក់បានចែកផ្លូវគ្នាហើយ បន្ទាប់ពីមហាជនទាំងអស់នោះបានឃើញថា  Estherនាងបានលុបរូបគូស្នេហ៍របស់អ្នកទាំងពីរអស់ពីក្នុង IG ដែលនេះបានធ្វើឱ្យហ្វេនៗជាច្រើន យល់ថាអ្នកទាំងពីរប្រាកដជាមានបញ្ហានឹងគ្នា ហើយប្រហែលជាបានចែកផ្លូវគ្នាហើយ។

Kan និង  Esther
Kan និង Esther

ប៉ុន្តែក្នុងរយៈពេលថ្មី នេះ លោក Kan  បានចេញមកបកស្រាយពាក់ព័ន្ធនិងបញ្ហាការចែកផ្លូវគ្នាមួយនេះច្បាស់ៗដើម្បីកុំឱ្យមហាជនមានការភ័ន្តច្រឡំ និងយល់ខុសបន្តទៅទៀតជាមួយនឹងទំនាក់ទំនងមួយនេះ ថាៈ

ខ្ញុំនិង Esther មិនបានចែកផ្លូវគ្នា ដូចអ្វីដែលអ្នកទាំងអស់គ្នាបានគិតនោះទេ ហើយអ្វីដែលអ្នកទាំងអស់គ្នាបានឃើញ ថា Esther នាងលុបរូបគូស្នេហ៍ទាំងអស់ចេញពី IG នោះគឺនាងមិនបានលុបនោះទេគឺគ្រាន់តែប្រើកម្មវិធីលាក់ រូបមិនឱ្យអ្នកណាឃើញបន្តទៀត ហើយការធ្វើបែបនេះក៏ព្រោះតែជាការអន់ចិត្តរបស់នាង ដោយសារខ្ញុំមិនសូវមានពេលសម្រាប់គេ ហើយពេលនេះគឺលែងអីហើយ គឺនៅទាក់ទងគ្នាធម្មតានោះទេ៕

Kan  

ប្រភព៖ Thairath

  Join Us ៖ https://t.me/khmerload

Kan  និង  Esther
Kan  និង Esther
Kan  និង Esther
Kan និង Esther
Kan  និង Esther
Kan និង Esther
Yith Manil
យិត ម៉ានិល

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T