ជាតិមុន នាងសាងបុណ្យអី​? រៀបការ៦ឆ្នាំ​ហើយ តែ Chompoo នៅតែមានក្តីសុខ

//s9.kh1.co/20/20b9b5303643a1310aba64106adbb74cfaf6ea1a.jpg
តារា & កម្សាន្ដ

 ០៧-ឧសភា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

ថ្ងៃគម្រប់ខួបអាពាហ៍ពិពាហ៍ ៦ឆ្នាំ Chompoo រលឹកអនុស្សាវរីយ៍ដោយបង្ហោះរូបជាច្រើនសន្លឹក។

ថៃ៖  ជាការពិតណាស់ ទទួលស្គាល់ថា ជីវិតរបស់តារាសម្ដែងស្រីហាយសូរ ល្បីលំដាប់ប្រទេស Chompoo Araya ជាមួយស្វាមី និងកូនៗភ្លោះ គឺជាជីវិតគ្រួសារមួយដែលមនុស្សគ្រប់គ្នា តែងតែលាន់មាត់សរសើរ និងស្រលាញ់ចូលចិត្តពួកគេ រាល់គ្រប់សកម្មភាពនៃជីវិតរស់នៅប្រចាំថ្ងៃផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ក្រោយរៀបការ និងរស់នៅជាមួយគ្នាអស់រយៈពេលជាច្រើនឆ្នាំ សម្រាប់គូស្នេហ៍ Chompoo និងស្វាមីវ័យក្មេង Not Wisarut  រហូតមកដល់ពេលនេះពួកគេទាំងពីរនាក់មានសក្ខីភាពស្រឡាញ់គ្នាដ៏ធំគឺ កូនភ្លោះដ៏គួរឲ្យស្រឡាញ់ ដែលជាអ្នកទទួលមរតករាប់សែន ដែលពួកគេកំពុង រីកធំធាត់ក្លាយជាក្មេងអាយុ ៤ ឆ្នាំគួរឱ្យស្រឡាញ់ ត្រូវបានអ្នកគាំទ្រពេញចិត្ត នៅគ្រប់ទូទាំងប្រទេស។

ជាក់ស្ដែងថ្មីៗនេះ នៅថ្ងៃទី ៦ ខែឧសភាឆ្នាំ ២០២១ គឺជាខួបអាពាហ៍ពិពាហ៍គម្រប់ ៦ ឆ្នាំរបស់គូស្នេហ៍តារាស្រីរូបនេះ Chompoo បានត្រឹមបង្ហោះរូបភាពនិង ឃ្លីបត្រឡប់ទៅកាលនៅថ្ងៃរៀបការ រីឯភាគីខាងប្តីវ័យក្មេង បានបង្ហោះរូបភាពត្រឡប់ទៅ នៅថ្ងៃរៀបអាពាហ៍ពិពាហ៍របស់គូស្នេហ៍មួយគូនេះ ហើយបាននិយាយយ៉ាងខ្លីថា៖

០៦ .០៥.២០១៥' ចៃដន្យបានចំណាយពេលបន្តិចដើម្បីដាំដើមឈើស្នេហ៍អស់រយៈពេលជាង ៦ ឆ្នាំហើយជឿជាក់ថាមិនយូរទៀតទេដែលត្រូវរង់ចាំ។

សារ Not Wisarut 

ដើម្បីទទួលបានព័ត៌មានបន្ថែម និងថ្មីៗ ព្រមទាំងរហ័សពីគេហទំព័រខ្មែរឡូតសូមចុច៖ https://t.me/khmerload

សូមទស្សនារូបភាពខាងក្រោម៖ 

Chompoo និង គ្រួសារ
Chompoo និង គ្រួសារ
Chompoo និង គ្រួសារ
Chompoo និង គ្រួសារ
Chompoo និង ស្វាមី
Chompoo និង ស្វាមី
Chompoo និង ស្វាមី
Chompoo និង ស្វាមី
Chompoo និង ស្វាមី
Chompoo និង ស្វាមី
Chompoo ក្នុងថ្ងៃរៀបការ
Chompoo ក្នុងថ្ងៃរៀបការ
Chompoo និង គ្រួសារ
Chompoo និង គ្រួសារ
Chompoo ក្នុងថ្ងៃរៀបការ
Chompoo ក្នុងថ្ងៃរៀបការ
Heng Sivchean
S.C

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T